Episode 3Jungkook មែនទេ??? សម្រាប់ឪពុកម្ដាយផ្សេង គេនេះហើយជាជនចាប់ជម្រិតក្មេងយកមកគម្រាមទារលុយពីឪពុកម្ដាយរបស់ក្មេងនោះ តែចំពោះក្មេងដែលកំពុងតែគេងលក់នៅក្នុងរង្វង់ដៃរបស់គេនេះ គ្រាន់តែជាបងប្រុសសង្ហារ ហើយក៏ត្រូវក្មេងម្នាក់នេះទិញយកដូចគ្នា ។ គេនឹងមិនប្រគល់ក្មេងម្នាក់នេះឲ្យទៅគ្រួសាររបស់គេវិញទេ ។ ហេតុអី?? ព្រោះតែក្មេងម្នាក់នេះរំលឹកដល់គេកាលពីអតីតកាល រឿងរ៉ាវរបស់គេស្រដៀងនឹង Tae អញ្ចឹង ។ កាលពីតូចគេត្រូវជនចាប់ជម្រិតយកទៅគម្រាមដែរហើយហេតុផលក៏ដូចគ្នាគឺគម្រាមឪពុកម្ដាយយកលុយ តែគួរឲ្យអស់សំណើចណាស់ ឪពុកម្ដាយរបស់គេបែរជាមិនជួយគេបែរជាឲ្យជនចាប់ជម្រិតនេះយកគេទៅធ្វើអ្វីក៏បាន ។ ក៏ព្រោះតែបែបនេះហើយគេយកការងារជាល្បែងកំសាន្ត គម្រាមផ្លូវចិត្តឪពុកម្ដាយលេង ពេលដែលបានលុយក៏ដោះក្មេងនោះទៅវិញគ្មានបំណងសម្លាប់អ្វីនោះទេ គេចង់ឃើញឪពុកម្ដាយទាំងនោះអង្វរគេ សុំកូនរបស់ខ្លួនទៅវិញ បែបនេះក៏អស់ចិត្តហើយ ព្រោះតែការឈឺចាប់កាលពីតូចទើបគេធ្វើការងារទុច្ចរិតមួយនេះ ។ ចំណែកលុយដែលបានមកនោះមែនទេ?? គេមិនបានយកធ្វើរឿងអត់ប្រយោជន៍ទេ គេយកលុយទាំងនោះទៅជួយអ្នកក្រីក្រ ចំណាយលើការសិក្សារបស់ខ្លួន ចំណែកដល់មហាវិទ្យាល័យ គ្មានអ្វីពិបាកសម្រាប់គេទេ ឃើញគេបែបនេះ តែគេរៀនពូកែណាស់ បែបនេះហើយទើបចង់ផ្ទេរចេញ ផ្ទេរចូលទៅសាលាក៏មិនប៉ះពាល់ដល់ការសិក្សាគេដែរ ។ រៀនមហាវិទ្យាល័យគេក៏មានគម្រោងដាក់ពាក្យប្រលងអាហាររូបករណ៍ បែបនេះលុយដែលបានពីការចាប់ជម្រិតមកចិញ្ចឹមជិវិតឲ្យតែបានរស់ រៀនចប់សិន ពេលនោះគេនឹងប្រកបមុខរបរត្រឹមត្រូវហើយ ។
ចំណែកអាល្អិតដែលថ្លើមធំហ៊ានទិញគេមកនេះ ក៏ព្រោះតែឆ្លុះបញ្ចាំងនឹងជិវិតរបស់ខ្លួន ទើបគេនាំមកនៅជាមួយ ។ នាយនឹងមើលថែរគេឲ្យល្អជាឪពុកម្ដាយដែលរវល់តែការងារមិនខ្វល់សូម្បីតែក្មេងតូចមិនដឹងខ្យល់អីម្នាក់នេះ គេមិនដឹងថាអាចចិញ្ចឹមក្មេងម្នាក់នេះដល់ត្រឹមណាទេ តែគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពJungkook បានមកដល់ខុនដូររបស់គេដែលនៅប៊ូសាន បីអាល្អិតដែលលង់លក់ក្នុងរង្វង់ដៃទៅដាក់លើពូកក្នុងបន្ទប់ដេករបស់គេ