Episode 28
# Jeon គ្រុប
Jungkook បណ្ដើរ Tae មកជាមួយគ្នាតាមផ្លូវមុខ ទាំងដែលរាល់ដងនាយតែងតែចូលមកតាមផ្លូវក្រោយ តែទៅជាដើរតាមផ្លូវណាក៏គ្មានអ្នកណាដឹង Jeon Jungkook ម្នាក់នេះហើយដែលជាម្ចាស់កន្លែងនេះដែលទើបតែរះឡើងបន្ទាប់ពីបើកបាន 1 ខែប៉ុណ្ណោះ ។
<< បងចូលមកបែបនេះ មិនខ្លាចគេដឹងថាបងជាអ្នកណាទេហ្អេស?? >> Tae ដើរទន្ទឹមនឹងរាងក្រាស់ដែលមានដៃនាយក្រៀកចង្កេះគេជាប់តាំងពីចេញពីភោជនីយដ្ឋានមកម្លេះ ចាប់ផ្ដើមទម្លាប់ហើយតើនេះ ខ្លួននាយក៏មិនដឹងដូចគ្នាថាហេតុអីបានជាបែបនេះទាំងដែលពីមុនមិនមែនបែបនឹងទេ សូម្បីតែជិតឡានមកអម្បាញ់មិញក៏មិនភ្លេចកាន់ដៃរាងតូចជាប់ដែរ ដូចថាចិត្តនេះចង់តែប៉ះរាងតូចត្រង់ណាក៏បានដែរឲ្យតែបានប៉ះប្រហែលមកពីឥឡូវ Tae សាច់ទន់ៗ ត្រជាក់ៗ ក្រអូបៗ ទ្រលុកទ្រលុន ទាក់ចិត្តនាយហើយទើបបានជាចេះតា៎ចង់ប៉ះសាច់កូនក្រមុំគេបែបនេះ
<< ចង់ទិញអ្វីទេ?? >> Jungkook
<< មិនទាន់ដឹងទេ បងប្រុសទៅធ្វើការបងសិនចុះ Tae ដើរមើលសិនក៏បាន >> Tae
<< របស់ណាត្រូវចិត្តប្រាប់បង សឺត… >> Jungkook ដើរចេញទៅធ្វើតួនាទីរបស់ខ្លួន ដោយមិនភ្លេចបោះត្រាស្នាមថើបលើថ្ពាល់ក្រពុំនៅទីសាធារណះ បុគ្គលិកដែលធ្វើការនៅទីនេះគ្រាន់តែអោនគោរពពេលដែលឃើញចាហ្វាយរបស់ខ្លួនតែត្រឹមតែឲ្យអ្នកដទៃមើលមកថានាយជាភ្ញៀវធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងទេព្រោះជាបញ្ជារបស់ចាហ្វាយ
<< សួស្ដីចា៎ >> បុគ្គលិកដែលឃើញរាងតូចមកជាមួយរាងក្រាស់ក៏បានដឹងថាឋានះអ្នកកម្លោះរូបស្រស់ម្នាក់នេះជាអ្វីទៅហើយ បើចាហ្វាយខ្លួនថើបថ្ពាល់នៅចំពោះមុខសាធារណះបែបនេះ
<< បាទ៎!!! >> Tae ញញឹមតបទៅវិញ នៅទីនេះក៏មានការរៀបចំដូចផ្សារទំនើបដែរតែមានត្រឹមជាន់ក្រោមប៉ុណ្ណោះចំណែកជាន់លើគឺជាកន្លែងបុគ្គលិកធ្វើការដូចក្រុមហ៊ុនរបស់ Tae ចឹងគ្រាន់តែ Jungkook គេធ្វើឲ្យមានផ្សារទំនើបនៅទីនេះដូចគ្នាដែលវាប្លែកភ្នែកតែម្ដង គ្រាន់តែជាន់ក្រោមនេះធំទូលាយដើរមួយម៉ោងមិនទាន់មើលបានគ្រប់សព្វនៅឡើយផង