Episode 13# ខុនដូ
<< បងប្រុស!!! >> គ្រាន់តែអ្នកដែលគេកំពុងរង់ចាំមកដល់ភ្លាម ក៏ងើបពីសាឡុងរត់ទៅហក់អោបនាយតែម្ដង ។ ថ្ងៃនេះគេរៀនតែពេលព្រឹកទើបបានជាត្រឡប់មករង់ចាំរាងក្រាស់នៅទីនេះវិញ
សឺតៗៗ
<< អឹប…ធ្ងន់ណាស់ >> Jungkook ត្រដាងដៃចាំទទួលគេពីចម្ងាយស្រាប់ដោយមិនភ្លេចថើបផ្ទៃមុខរបស់គេអស់ជាច្រើនខ្សឺត
<< ហិ >> Tae សើចកក្អឹកនៅក្នុងរង្វង់ដៃនាយនៅឡើយ មុននឹងត្រូវនាយពរដើរទៅអង្គុយលើគ្រែជាមួយគ្នាដោយប្ដូរមកអង្គុយលើភ្លៅរាងក្រាស់វិញ
<< Tae ចង់ទៅដើរលេងទេ?? ម្ដងនេះទៅឆ្ងាយខ្លាំងណាស់អាចនឹងហួសជាយក្រុងទៀតផង >> Jungkook ដៃមាំក្រាស់មានសរសៃដែលអាចទាក់ទាញចិត្តមនុស្សស្រីបានរាប់រយក៏លើកមកអង្អែលក្បាលអ្នកអង្គុយលើភ្លៅរបស់ខ្លួនស្រដីឡើងដោយសម្លេងធំស្រទន់
<< ពិតមែនហ្អេស?? >> Tae ញញឹមសួរទៅកាន់នាយទាំងសប្បាយចិត្ត ព្រមទាំងខិតខ្លួនទៅកៀកនឹងនាយកាន់តែស្អិត
<< ពិត >> Jungkook គយគន់សម្រស់អ្នកនៅចំពោះមុខខ្លួនឲ្យបានច្បាស់ ចាំថតសម្លេងនិងស្នាមញញឹមរបស់គេចូលមកក្នុងខួរក្បាលនិងក្នុងចិត្តរបស់ខ្លួន ព្រោះមិនដឹងត្រូវខានស្ដាប់សម្លេងនិងឃើញស្នាមញញឹមរបស់គេយូរប៉ុណ្ណាទៀតទេ
<< ចុះសាលាអូននោះ ហើយបងប្រុសក៏ត្រូវធ្វើការដែរ >> Tae
<< ដាក់ច្បាប់គេសិនក៏មិនអីដែរ >> Jungkook
<< ល្អ!!! យើងចេញទៅព្រឹកស្អែកមែនទេ?? >> Tae
<< បាទ៎!!! >> Jungkook
<< ហិ អូនទៅរៀបចំសម្លៀកបំពាក់សិន តែបងប្រុសយើងទៅប៉ុន្មានថ្ងៃ??? >> Tae
<< ច្រើនថ្ងៃណាស់ តែមិនបាច់រៀបចំសម្លៀកបំពាក់អីទេ យកតែមួយនៅជាប់ខ្លួនបានហើយ >> Jungkook
<< អូខេ បងទៅងូតទឹកទៅ ជុប៎!!! >> Tae ថើបថ្ពាល់នាយមួយខ្សឺតហើយក៏ចុះពីភ្លៅនាយដើរទៅបន្ទប់ទាំងសប្បាយចិត្ត