Episode 19មួយឆ្នាំក្រោយមក ~~
<< Jeon ក្រុមដែលទើបតែបង្កើតឡើងថ្មីៗនេះមិនទាន់បានរយះពេលមួយខែបានវាយលុកផ្នែកទីផ្សារបំបែកកំណត់ត្រាប្រទេសកូរ៉េខាងជំនួញ ធ្វើឲ្យប្រទេសកូរ៉េល្បីខាងមួយជំនួញយ៉ាងគគ្រឹកគគ្រែងអំពី Jeon ក្រុមមួយនេះដែលទើបតែរះសោះក៏ទទួលបាននូវប្រាក់ចំណូលវ៉ុលលានទៅហើយ ។ តែអ្វីដែលគួរឲ្យដឹងជានេះទៅទៀតនោះ គ្មានអ្នកណាបានឃើញមុខ ឬស្គាល់មុខអ្នកជំនួញម្នាក់នោះទេ សូម្បីតែបុគ្គលិករបស់គេផ្ទាល់ ។ តើគេជាអ្នកណាទៅ?? >> គ្រាន់តែ Jeon ក្រុមបំបែកកំណត់ត្រាលើពិភពលោកភ្លាម ពត័មានចុះផ្សាយសឹងតែគ្រប់ប៉ុស្ត៍ ( អ្នកទាំងអស់គ្នាមានអារម្មណ៍ថាប្រហាក់ប្រហែលភាគណាមួយអត់??? ផ្ដើមពីការចុះផ្សាយពត៍មានចឹងដែរណា )
ភូមិគ្រឹះ Kim
<< លោកប៉ា អ្នកម៉ាក់កូនទៅធ្វើការហើយណា >> Tae ដើរចុះពីលើបន្ទប់របស់ខ្លួនជាមួយការស្លៀកពាក់សព្វដូចជាឯកសណ្ឋានដែលបង្ហាញឲ្យឃើញថាគេជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ
<< Tae ម៉ាក់ថាកូនគួរតែចាប់ដៃគូជាមួយក្រុមហ៊ុននេះទៅ យ៉ាងម៉េចដែរ?? >> Mrs.Kim ដែលអង្គុយលើសាឡុងមើលពត័មានអម្បាញ់មិញជា Mr.Kim
<< Jeon ក្រុមហ្អេស?? >> Tae សម្លឹងមើលកញ្ចក់ទូរទស្សន៍ ឮតែឈ្មោះរបស់ក្រុមហ៊ុនក៏នឹកមនុស្សម្នាក់នោះ
<< គេល្បីខ្លាំងណាស់ ទើបតែបង្កើតឡើងមិនទាន់បានមួយខែស្រួលបួលផងតែគ្មានអ្នកណាស្គាល់មុខម្ចាស់ក្រុមនេះទេ >> Mr.Kim
<< ក៏បានដែរម៉ាក់ ចាំខ្ញុំរកពេលសម្រាប់ធ្វើការណាត់ជួប >> Tae
<< ល្អណាស់កូន ទៅធ្វើការចុះ >> Mrs.Kim ញញឹមដាក់គេបន្តិចមុននឹងបែរទៅមើលពត៏មានបន្ត ចំណែក Tae ក៏នៅសម្លឹងមើលព័ត៌មានមួយនេះបន្តិចទើបចេញទៅ
# Kim ក្រុម
<< អារុណ សួស្ដីលោកនាយក >> ឈានជើងចូលក្នុងក្រុមហ៊ុនមិនបានប៉ុន្មានផង ក៏មានបុគ្គលិករង់ចាំអារុណសួស្ដីគេជាច្រើននាក់ទៅហើយ គ្រប់យ៉ាងនៅតែដដែលដូចពីមុនតែអ្វីដែលត្រូវសួរនោះតើលោកនាយកម្នាក់នេះ ភ្លេចប្រុសម្នាក់នោះហើយឬនៅ??