ទារុណកម្ម

1.4K 139 1
                                    


                          Episode 20

<< អឹក…ខ្ញុំថាលោកច្រឡំមនុស្សហើយ ខ្ញុំជាកូនទោលទេមិចនឹងអាចមានបងប្រុសបាននោះ ចឹងខ្ញុំសុំលាសិនហើយ >> Tae ញញឹមដាក់នាយបន្តិចមុននឹងបែរខ្លួនចេញទៅតាំងមិនងាកក្រោយអ្វីបន្តិច


<< អូនភ្លេចបងហើយឬ?? >> Jungkook សម្លឹងមើលអ្នកដែលបែរខ្នងដើរចេញពីនាយទាំងមិនស្ទាក់ស្ទើរក្នុងចិត្ត Tae របស់គេមិចនឹងអាចព្រងើយនឹងនាយបែបនេះបានទៅ?? លុះត្រាតែគេ...បាត់ការចងចាំ


ឆ្ងល់ហើយមែនទេ?? ថាហេតុអីបានជាសុខៗក៏លេចវត្តមានគេមកដោយមិនផ្ដល់ដំណឹងអីបែបនេះបន្តិចទៀតនឹងដឹងហើយ អ្វីដែលសំខាន់គេមកប្រឈមមុខនឹងរាងតូចជាមនុស្សដំបូងដែលនាយចង់បង្ហាញខ្លួនឲ្យគេឃើញ តែចម្លើយដែលទទួលបានធ្វើឲ្យខកចិត្តស្អិតទ្រូងមិនស្ទើរ ។

ថ្ងៃថ្មី~~

  ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ មិនសូវជាមានអ្នកណាគេធ្វើការនោះទេលុះត្រាតែការងារក្រៅម៉ោងតែប៉ុណ្ណោះ ។ Tae ក្រោកពីព្រឹកជាមួយនឹងឈុតហាត់ប្រាណដែលបង្ហាញនូវរាងរូវរបស់គេពេញតួខ្លួន មុននឹងដើរចេញពីភូមិគ្រឹះដើម្បីរត់ហាត់ប្រាណតាមទម្លាប់របស់គេ ។ បន្ទាប់ពីហាត់ប្រាណហើយ គេក៏ត្រូវចូលផ្សារទំនើបដើម្បីទិញនូវគ្រឿងសម្ភាះប្រើប្រាស់ខ្លះៗដែរ ជាពិសេសគ្រឿងថែទាំស្បែកតែម្ដង និងសម្លៀកបំពាក់ប៉ុន្មានឈុតទៀត ។ នេះហើយជាជីវិតរយះពេលមួយឆ្នាំដែលគ្មានវត្តមានរាងក្រាស់នៅជាមួយគេ គ្រប់ដែលគេធ្វើ ដែលគេទៅ ស្ទើរពេញមួយឆ្នាំនេះគេចំណាយពេលធ្វើអ្វីៗម្នាក់ឯងទាំងអស់ ។ តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺ មិចក៏គេធ្វើដូចជាគ្មានរឿងអ្វីកើតឡើយតាំងពីម្សិលមិញ តាំងពីបានប្រឈមមុខនឹងបងប្រុសរបស់គេ ឬគេភ្លេចរាងក្រាស់ពិតមែន??


  រហូតដល់ថ្ងៃត្រង់បន្តិចទើបគេត្រឡប់មកភូមិគ្រឹះវិញ តែក៏ចម្លែកចិត្តបន្តិចដែរពេលដែលឃើញឡាននរណាម្នាក់នៅក្នុងភូមិគ្រឹះរបស់ខ្លួន ប្រហែលមានអ្នកមកដណ្ដឹងគេទៀតហើយ អាណិតលោកប៉ាអ្នកម៉ាក់ណាស់ដែលត្រូវអង្គុយបដិសេធគេគ្រប់គ្នាព្រោះតែមានកូនស្អាតពេក ធ្វើយ៉ាងមិចទៅ??


𝑲𝒊𝒅𝒏𝒂𝒑 𝑀𝑦 Ⓗ︎Ⓔ︎Ⓐ︎Ⓡ︎Ⓣ︎ (Complete✅)Where stories live. Discover now