ថ្នាំ

1.6K 136 2
                                    


                           Episode 22

   ព្រះអាទិត្យរះពីទិសខាងកើតបន្តិចម្ដងៗធ្វើឲ្យវាបញ្ចេញពន្លឺលើផ្ទៃផែនដីដែលគេចាត់ទុកថា ថ្ងៃថ្មីមានដល់ហើយ ប៉ុន្តែអ្នកដែលដេកស្ដូកស្ដឹងនៅលើគ្រែនោះដូចជាមិនកម្រើកអ្វីបន្តិចសោះ ទោះជាពេលនេះម៉ោងជិតថ្ងៃត្រង់ក៏ដោយ ។ គិតថាគេប្រហែលជាចង់សម្រាកឲ្យបានច្រើនទើបគ្មានអ្នកណាហ៊ានមកដាស់គេនោះទេ តែនេះយូរពេកហើយទើបធ្វើឲ្យអ្នកនៅក្នុងភូមិគ្រឹះបារម្ភពីស្ថានការគេគ្រប់គ្នា ខ្លួនមិនក្ដៅនោះទេតែមិចក៏គេគេងយូរយ៉ាងនេះ Tae មិនមែនជាអ្នកដេកយូរបែបនេះទេ

<< ហៅគ្រូពេទ្យមកឬនៅ?? >> Mr.Kim ងាកទៅសួរអ្នកបម្រើ សូម្បីតែបម្រើនៅទីនេះក៏បារម្ភពីគេដែរ


<< កំពុងធ្វើដំណើរមកហើយ លោកប្រុស >>
Jungkook ក៏មិនបានទៅណាដែរ នាយនៅទីនេះតាំងពីម្សិលមិញមកម្លេះទោះជាលំបាកក្នុងការសម្រាកក៏ដោយក៏គេមិនហ៊ានឡើងទៅគេងជិតរាងតូចនៅលើគ្រែដែរ ព្រោះខ្លាចថានាយតូចភ្ញាក់ឡើងខឹងនឹងគេកាន់តែខ្លាំង គេសុខចិត្តអង្គុយនៅចុងគ្រែពេញមួយយប់មិនហ៊ានទៅណានោះទេ


<< សួស្ដី លោក Kim >> គ្រូពេទ្យក៏មកដល់តាមការហៅរបស់ម្ចាស់ភូមិគ្រឹះនេះ


<< បាទ៎ សួស្ដី លោកគ្រូពេទ្យជួយពិនិត្យ Tae បន្តិចទៅ >> Mr.Kim


<< បាទ៎ >> គ្រូពេទ្យក៏ចាប់ផ្ដើមតួនាទីរបស់ខ្លួន បន្ទាប់ពីពិនិត្យរួចរាល់ទឹកមុខរបស់គ្រូពេទ្យមិនស្រស់បស់ប៉ុន្មានទេ


<< លោក Kim និងអ្នកស្រី Kim នៅមិនទាន់ផ្ដាច់ថ្នាំងងុយគេងពីគេទៀតហ្អេស?? ខ្ញុំប្រាប់លើកមុនម្ដងហើយឬ ថាបើបន្តប្រើវាទៅសម្ពាធឈាមគេនឹងកាន់តែចុះខ្សោយបូករួមនឹងបញ្ហាផ្លូវចិត្តគេទៀត ទើបធ្វើគេទ្រុឌទ្រោមបែបនេះ >> ឮសម្ដីគ្រូពេទ្យនិយាយបែបនេះ អ្នកដែលនៅក្នុងបន្ទប់នេះភ្ញាក់មិនស្ទើរនោះទេ ជាពិសេស Jungkook ដែលមិនបានដឹងរឿងអ្វីបន្តិចសោះ


<< ខ្ញុំបានចាក់ថ្នាំជំនួយកម្លាំងគេឡើងវិញ ហើយចាប់ពីថ្ងៃនេះទៅមិនអាចឲ្យគេប្រើប្រាស់ថ្នាំងងុយគេងបានទៀតទេ ឲ្យគេសម្រាកឲ្យបានច្រើន នៅរឿងអាហារទៀតគឺត្រូវតែញ៉ាំអាហារមានជាជាតិឲ្យបានច្រើនដូចគ្នា មួយម៉ោងទៀតគេដឹងខ្លួន >> គ្រូពេទ្យ


𝑲𝒊𝒅𝒏𝒂𝒑 𝑀𝑦 Ⓗ︎Ⓔ︎Ⓐ︎Ⓡ︎Ⓣ︎ (Complete✅)Where stories live. Discover now