ធ្លាប់ជួប

1.7K 160 0
                                    


                      Episode 6


     ថ្ងៃចុងសប្ដាហ៍ជាថ្ងៃឈប់សម្រាក ដើរលំហែកាយបន្ទាប់ពីការសិក្សា ឬការងារមុខរបរសម្រាប់មនុស្សទូទៅ ។ Jungkook បាននាំ Tae មកដើរលេងដូចសម្ដីរបស់គេដែលបាននិយាយជាមួយតាំងពីថ្ងៃជួបដំបូង ក៏ចាត់ទុកជារង្វាន់ដែលក្មេងស្ដាប់បង្គាប់ មិនរពិសរញ៉េរញ៉ៃអ្នកជាបងប្រុស ។ តែគេមិនហ៊ាននាំទៅកន្លែងដែលមានមនុស្សច្រើននោះទេ ខ្លាចថាមានអ្នកស្គាល់ Tae នាំគេចេញពីខ្លួន ទើបនាំគេមកកន្លែងដែលឆ្ងាយៗពីកន្លែងអ៊ូអរ



<< បងប្រុស!!! Tae ពាក់មួយនេះយ៉ាងមិចដែរ?? គួរឲ្យស្រឡាញ់ទេ?? >> Tae ដើរចេញមកបង្ហាញឈុតរបស់ខ្លួនចំពោះមុខរាងក្រាស់



<< បាទ៎!!! គួរឲ្យស្រឡាញ់ >> Jungkook ឆ្លើយទាំងបង្អូសសម្លេង នាយអង្គុយចាំគេជិតមួយម៉ោងហើយតែក្មេងម្នាក់នេះប្ដូរសម្លៀកបំពាក់មិនឈប់



<< អត់ទេ អូនមិន… >> Tae


<< បានឈប់!!! បើ Tae ទៅប្ដូរទៅបងមិននាំចេញទៅក្រៅទេ >> Jungkook ចាប់ទាញកន្ទុយដែលជាប់នឹងឈុតរបស់គេ ជាឈុតសត្វគោ មានមួក ដៃវែង ជើងវែង



<< ហូយ… >> Tae ធ្វើមុខស្មូញ ពេលដែលនាយចាប់កន្ទុយរបស់ខ្លួនជាប់បែបនេះ



<< តោះ!!! >> Jungkook ចាប់ពរគេយកតែម្ដង មិនឲ្យស្រែកយំផ្អើលអគារទាន់



<< បងប្រុស អូនចង់ទៅសួនកម្សាន្ដម្ដងទៀត >> Tae



<< ទៅលើកមុនហើយតើ ទៅធ្វើអីទៀត យើងទៅកន្លែងផ្សេងទៅ >> Jungkook មិនមែនថាគេមិនចង់នាំទៅនោះទេ ប៉ុន្ដែថ្ងៃចុងសប្ដាហ៍បែបនេះប្រាកដជាមានមនុស្សទៅលេងច្រើន ទោះជាមិនដឹងមានអ្នកតាមរក Tae មកដល់ទីនេះឬក៏អត់?? ប៉ុន្ដែការពារប្រសើរជាងព្យាបាល កូនអ្នកមានមុខមានមាត់មួយទាំងមូលរឿងអីដែលថាគេមិនស្គាល់នោះ



<< ណា បងប្រុស Tae ចង់ទៅទីនោះ >> Tae



<< អឹម ក៏បាន >> Jungkook


# សួនកម្សាន្ត



  មកដល់សួនកម្សាន្ត Tae លេងនេះលេងនោះមិនចេះឆ្អែត Jungkook ក៏ចេះតែស្របតាមព្រោះស្រឡាញ់មិនចង់ជំទាស់ចិត្តកន្លែងណាមានមនុស្សច្រើនក៏លើកពរឲ្យគេជ្រប់មុខនឹងស្មារបស់ខ្លួនធ្វើដូចជាកំពុងដេក ពេលដែលដល់កន្លែងក៏ទម្លាក់គេចុះវិញ គិតទៅតឹងទ្រូងណាស់ គ្មានសប្បាយអីបន្តិចទេ សប្បាយតែក្មេងតូចមិនដឹងខ្យល់អីនឹងឯង



𝑲𝒊𝒅𝒏𝒂𝒑 𝑀𝑦 Ⓗ︎Ⓔ︎Ⓐ︎Ⓡ︎Ⓣ︎ (Complete✅)Where stories live. Discover now