Episode 9ការទទួលទានអាហារក៏បញ្ចប់ដោយភាពតានតឹង ហើយក៏មកដល់ពេលសម្រាប់លាគ្នាដែរ
<< ខ្ញុំទាំងពីរលាសិនហើយ ជួបគ្នាថ្ងៃក្រោយបាទ៎ >> Jungkook ទៅនិយាយពាក្យលាទៅកាន់មនុស្សចាស់យ៉ាងសមរម្យភ្ជាប់ទៅដោយស្នាមញញឹមនៅលើផ្ទៃមុខ មុននឹងបែរខ្នងកាន់ដៃរាងតូចទៅជាមួយ
<< ឈប់សិនក្មួយ >> លោក Kim មានអារម្មណ៍ថាមិនទាន់ដាច់ចិត្តនៅឡើយទេ មិនដឹងថាបានជួបគ្នាម្ដងទៀតឬអត់ទើបសុំអ្វីម៉្យាងពីពួកគេ ។ ឮសម្លេងហៅបង្អាក់របស់លោកហើយ គេទាំងពីរក៏ងាកមកវិញ
<< អ៊ំសុំអោបក្មួយ Tae ជាការលាគ្នាបានទេ >> លោក Kim មានសុំទាំងសង្ឃឹមក្នុងចិត្តថានឹងទទួលបានចម្លើយដែលគាត់ចង់បាន គាត់មានអារម្មណ៍ថាមាននិស្ស័យជាក្មេងម្នាក់ឈ្មោះ Tae នេះណាស់ ។ Tae ឮបែបនេះក៏ចាប់ផ្ដើមធ្វើខ្លួនមិនត្រូវ ងាកទៅសម្លឹងមុខរាងក្រាស់ដែលជាបងប្រុសក្រៅខោរបស់ខ្លួន ដើម្បីឲ្យគេជួយផ្ដល់យោបល់
<< ចាត់ទុកថាជាការលាគ្នាលើកចុងក្រោយ អូនមិនគួរបដិសេធនឹងគាត់ទេ ឆាប់ទៅ!!! >> Jungkook ផ្ដល់ស្នាមញញឹមកក់ក្ដៅទៅកាន់គេធ្វើឲ្យរាងតូចមានអារម្មណ៍ល្អបានខ្លះ មុននឹងឈានជើងសម្ដៅទៅលោកទាំងពីរដែលជាអ្នកមានគុណរបស់ខ្លួន ជាអ្នកដែលបង្កើតខ្លួនមក
<< អរគុណក្មួយណាស់ អោបក្មួយដូចជាបានអោបកូនប្រុសរបស់អ៊ំចឹង ជូនពរឲ្យមានសុភមង្គលរហូតណា រកបានមនុស្សដែលល្អសម្រាប់ខ្លួន >> លោក Kim និងអ្នកស្រី Kim អោបគេព្រមគ្នា ដោយបង្កប់នូវអារម្មណ៍ពិបាកបរិយាយ ។ មុននឹងទាញគេចេញពីការអោប ព្រមទាំងនិយាយពាក្យជូនពរទៅកាន់គេយ៉ាងកក់ក្ដៅ ធ្វើឲ្យអ្នកដែលមាននាមជាកូនប្រុសបង្កើតរបស់គាត់អួលដើម.កភ្លាមៗ
<< ជំរាបលា… >> Tae ញញឹមដាក់លោកទាំងពីរ មុននឹងប្រញាប់បែរខ្នងដើរចេញដោយមានរាងក្រាស់ដើរតាមពីក្រោយ
<< Tae!!! ឲ្យបងអោបផងបានទេ >> DongKyung មាត់មិនដែលជានាំរឿងល្អមកដាក់ខ្លួនទេ ទើបតែបែកចេញឈាមហើយអម្បាញ់មិញសោះ