Episode 5គ្រាន់តែឮកណ្ដឹងភ្លាម Jungkook ស្ទុះរត់ចេញទៅកន្លែងដាក់ម៉ូតូ ទាញយកម៉ូតូធំរបស់គេបើកចេញដើម្បីទៅទទួលអ្នកប្រុសតូចថ្មីថ្មោងរបស់គេ ខ្លាចទៅដល់យឺតមិនដូចពាក្យសន្យាស្រែកយំពេញសាលា
<< បងប្រុស!!! >> អាល្អិតគ្រាន់តែដល់មកចេញពីរៀនភ្លាម ស្ពាយកាតាបរត់ចេញមកតែម្ដង រត់ទាំងមិនត្រង់ផ្លូវអ្នកដើរមើលមកនោះខ្លាចតែដួលផ្កាប់មុខទេ
ប្រូស!!!
មិនទាន់គិតឲ្យដល់ទីបញ្ចប់ផង អាល្អិតដែលរត់មិនត្រង់ផ្លូវក៏ដួលប្រូសផ្កាប់មកស៊ីដីតែម្ដង
<< Tae... ខំប្រឹងរត់ធ្វើអី បើរត់មិនត្រង់ផ្លូវបែបនេះ មើលចុះប្រឡាក់អស់ហើយ >> Jungkook ស្ទុះដើរទៅលើកគេឡើង បោសដីចេញដែលជាប់នឹងឯកសណ្ឋានរបស់គេ
សឺត!!!
<< ហិហិ >> Tae ប៊ិះដួលអស់ធ្មេញទៅហើយ គឺដើម្បីរត់មកថើបថ្ពាល់បងប្រុសរបស់គេនេះឯង បាត់មួយព្រឹកនឹកណាស់
<< ហ៊ើយ!! ចំមែនអាល្អិតនេះ >> Jungkook អស់សំណើច ក្រវីក្បាលហួសចិត្តនឹងអាកប្បកិរិយារបស់គេ ក្មេងនេះញៀនថើបគេហើយមើលទៅ ដួលផ្កាប់មុខអម្បាញ់មិញមិនយំតែមកថើបគេទៅវិញ
<< តោះទៅផ្ទះរបស់ពួកយើង TaeTae នឹកបងប្រុសខ្លាំងណាស់ បងប្រុសនឹងអូនទេ?? >> Tae អោប.កអ្នកដែលកំពុងបីឆ្ពោះទៅរម៉ូតូដែលចតនៅខាងមុខសាលា
<< មិននឹកទេ >> Jungkook មាត់ខុសពីចិត្ត ខំប្រឹងធ្វើមុខមាំញ៉ោះឲ្យក្មេងអន់ចិត្តតែក្មេងគ្នាមិនចិត្តបែរជា
ផាច់!!!
<< អូយ Tae ឈឺណាស់ មិចមកវៃបងទៅវិញ?? >> Jungkook យកដៃម្ខាងប៉ះថ្ពាល់ដែលក្រហមងាំងមានស្នាមម្រាមដៃតូចល្អិតនៅលើថ្ពាល់ មាឌឲ្យដូចស្រមោចតែមើលចុះវៃឡើងក្រហមមុខប្រុសសង្ហារអស់
<< ចុះបងប្រុសមិននឹកអូនធ្វើអី?? >> Tae វៃគេហើយនៅបើកភ្នែកភ្លឺសៗធ្វើមុខមិនដឹងខ្យល់អីទៀត បានតា៎ចាប់វៃឲ្យហើមគូទតើ