ទោះជាស្លាប់

1.5K 149 0
                                    


                        Episode 8

  ចាប់តាំងពីបាត់ដំណឹងកូនប្រុសជាទីស្រឡាញ់ អ្នកជាឪពុកចាប់ផ្ដើមឈឹទ្រុឌទ្រោម ផ្លូវចិត្តមិនសូវមាំមួនដូចមុនព្រោះតែសោកស្ដាយនូវទង្វើររបស់ខ្លួនជាខ្លាំង សូម្បីតែអ្នកស្រី Kim ក៏មិនខុសពីអ្នកជាប្ដីប៉ុន្មានដែរ ។ ចំណែករឿងការងារ គាត់ទាំងពីរក៏មិនសូវយកចិត្តទុកដាក់ទៅលើវាដូចមុនទៀតដែរ រាល់ពេលដែលទៅធ្វើការក៏នឹកឃើញកូនប្រុសរបស់ខ្លួន ក៏ព្រោះតែរឿងនឹងទើបធ្វើឲ្យគេបាត់ខ្លួនទៅបែបនេះ ។



  ចំណែករឿងមកប៊ូសាននេះ ពួកគាត់មិនមែនមកធ្វើការទេ អ្នករួមភាគហ៊ុនជាមួយគាត់ណែនាំឲ្យដើរលំហែកាយឲ្យមានអារម្មណ៍ស្រស់ថ្លាព្រោះតែឃើញគាត់ទាំងពីរទឹកមុខមិនសូវស្រស់បស់ប៉ុន្មានទេ ប៉ុន្មានឆ្នាំមកនេះ ។ ហេតុនេះហើយទើបគាត់មកលេងទីនេះហើយក៏មកសួរសុខទុកអ្នករួមភាគហ៊ុននោះផង ដោយណាត់ជួបនៅភោជនីយដ្ឋានមួយ ។ មកដល់មិនបានប៉ុន្មានម៉ោង ព្រេងវាសនាក៏ឲ្យជួបនឹងកូនប្រុសរបស់ខ្លួនដែលបាត់ខ្លួនយូរមកហើយនោះពេលដែលចូលមកក្នុងភោជដ្ខានដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់ តែបែរជាមើលស្គាល់ទៅវិញព្រោះគេធំពេញរូបពេញរាងទៅហើយ



<< ឆាប់ញ៉ាំទៅ ត្រជាក់អស់ហើយ >> Jungkook ឃើញទឹកមុខគេមិនស្រស់បស់ប៉ុន្មានទេ ទើបនិយាយបន្លំអារម្មណ៍របស់គេកុំឲ្យគិតច្រើន




<< … >> Tae មិនមាត់តែសម្លឹងមុខរាងក្រាស់ក្នុងបំណងចង់និយាយអ្វីម៉្យាងប្រាប់នាយ



<< មិនអីទេ ធ្វើធម្មតាទៅ បងនៅទីនេះជាមួយ Tae តើ >> Jungkook ញញឹមលើកដៃអង្អែលក្បាលរបស់គេ បំភ្លឺឡើងដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់គេ



<< បើទើសទាល់ អ៊ំអាចទៅតុផ្សេងបានណាក្មួយ >> Mr.Kim ឃើញបែបនេះទើបមានអារម្មណ៍រអៀសចិត្តបន្តិចដែរ ព្រោះឃើញ Tae មិនមាត់មិន.កតាំងពីឃើញមកពួកគាត់ម្លេះ




<< មិនអីទេអ៊ំប្រុស ពួកខ្ញុំមិនទើសទាល់អ្វីទេ គ្រាន់តែ Tae គេមិនសូវទម្លាប់ជួបមនុស្សប្លែកមុខប៉ុណ្ណោះ >> Jungkook




𝑲𝒊𝒅𝒏𝒂𝒑 𝑀𝑦 Ⓗ︎Ⓔ︎Ⓐ︎Ⓡ︎Ⓣ︎ (Complete✅)Where stories live. Discover now