Episode 25យប់នេះខុសពីយប់សព្វដង Tae គេញញឹមបាន ទឹកមុខស្រស់ស្រាយល្អណាស់ដូចទទួលបាននូវអ្វីពិសេសដែលគេរង់ចាំមកយ៉ាងចឹង ។ Tae ចុះមកខាងក្រោមដោយមានរាងក្រាស់មកជាមួយទោះជាឃាត់ឲ្យគេសម្រាកបន្តិចទៀតក៏គេមិនព្រមទើបមកតាមរាងតូវគ្រប់កន្លែងបែបនេះមិនឲ្យពីក្រសែរភ្នែកនោះទេ ។ គេចុះមកនិយាយជាមួយអ្នកម៉ាក់ នៅជួយធ្វើម្ហូបគាត់ទៀត តាំងពីគេក្រោកមកឮតែសម្លេងសើចរបស់គេនោះទេ ធ្វើឲ្យអ្នកជាឪពុកម្ដាយក៏សប្បាយចិត្តនឹងស្ថានការគេពេលនេះ ព្រោះរាល់ដងគេសម្ងំតែក្នុងបន្ទប់ធ្វើការរហូតដល់យប់ជ្រៅទើបចូលគេងនៅលាក់រឿងលួចលេបថ្នាំងងុយដេកពីគាត់ទៀត
<< អាហារមកដល់ហើយ!!! >> Tae កាន់មុខម្ហូបពីផ្ទះបាយស្រែកប្រកាសលាន់ពេញភូមិគ្រឹះដូចគេចាក់បាស ធ្វើឲ្យលោកប៉ាអ្នកម៉ាក់ ព្រមទាំងរាងក្រាស់អស់សំណើចនឹងគេជាខ្លាំង
<< ហើយនេះសំណព្វចិត្តរបស់កូន កូនមិនឲ្យអ្នកណាញ៉ាំសូម្បីតែបងប្រុស >> Tae ដាក់គូទនឹងកៅអីតុបាយ អោបចានដែលមានគីមប់ា់ប់របស់គេនៅក្នុងនោះ គេចូលទៅធ្វើវាជាមួយអ្នកម៉ាក់របស់ទាំងលំបាកព្រោះមិនដែលធ្វើវាពីមុនមក
<< នេះជាចំណែករបស់ប៉ាម៉ាក់ និង Jungkook ទេ ម៉ាក់មិនឲ្យ Tae លូកទេណា >> Mrs.Kim គាត់ដឹងថាកូនប្រុសនឹងគម្រិះមិនព្រមឲ្យអ្នកណាប៉ះរបស់គេទេ ទើបលួចធ្វើបន្ថែមទៀតបើ Tae ឃើញគាត់ធ្វើគេនឹងយកមកដាក់ចានរបស់គេមិនខានទើបធ្វើដោយលួចលាក់បែបនេះ
<< ហឹម?? >> Tae បើកភ្នែកម៉ក់ៗសម្លឹងមើលគីមប៉ាប់របស់អ្នកម៉ាក់របស់គេ ខ្វា.កចង់បានបន្ថែមមនុស្សលោភលន់មែនប៉ាម៉ាក់របស់ចែកដែរ
<< កុំមកធ្វើមុខបែបនេះញ៉ាំរបស់អូនទៅ >> Jungkook ច្របាច់ថ្ពាល់គេខ្លាំងៗឡើងក្រហមអស់ព្រោះតែខ្នាញ់នឹងអាមុខធ្វើជាជ្រួញចិញ្ចើម បួញមាត់ឡើងស្រួចព្រោះតែចង់បានបន្ថែមទៀត
<< ហឹស!!! >> Tae មិនតបតច្រើន ក៏អង្គុយញ៉ាំរបស់ខ្លួនរហូតដល់អ្នកផ្សេងញ៉ាំអស់ហើយក៏របស់គេមិនទាន់អស់ដែរ តែគេយកទៅញ៉ាំនៅលើបន្ទប់ទៀត អង្គុយចាំរាងក្រាស់ដែលត្រូវទៅនិយាយអ្វីជាមួយលោកប៉ារបស់គេ មាត់ទំពាមិនឈប់តាំងពីរាងក្រាស់ចេញទៅអង្គុយលើស្ងៀមតាមសម្ដីរាងក្រាស់ដែលប្រាប់