Part 1🍁

676 37 1
                                    

នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​មួយ​កន្លែង​កំពុង​តែ​ប្រារព្ធ​នៅ​ពិធី​មង្គលការ​ដ៏​អធិកអធម​មួយរបស់​គ្រួសារ​ដែល​មាន​អំណាច​ទាំង​ពីរ​នៅក្នុង​ប្រទេស​ចិន​

រាងកាយស្រឡូន​តូច​ស្ដើង​ដូច​ជា​មនុស្ស​ស្រី​ បាន​កំពុង​អង្គុយ​នៅ​មុខ​កញ្ចក់​សម្រាប់​តុបតែង​របស់​កូន​ក្រមុំ​ មុខ​មាត់​សរលោងគ្មានស្លាកស្នាមសាកសម​ជាមួយ​រូបរាងព្រមជាមួយ​សម្បុរ​សខ្ចី​ថែមទៀត​នោះ​ធ្វើ​ឲ្យ​កម្លាំង​តូច​ដែល​ត្រូវជា​អ្នក​ប្រុស​តូច​ក្នុង​គ្រួសារ​ស៊ាវ​រូប​នេះ​ស្រស់​សង្ហា​ខ្លាំង​ ប៉ុន្តែ​ទឹក​មុខ​គេហាក់​មិន​ស្រស់​បស់​សោះ​ ហាក់​ដូចជា​កំពុង​តែ​ដឹង​ពីរ​ជោគ​វាសនា​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ​ឯង​
ក្រាក~~~~

<​ ចាន់~>​សំឡេង​របេីក​ទ្វារហាក់​កំពុង​ទាញ​អារម្មណ៍​របស់​កម្លោះ​តូច​របស់​យើង​ពីអារម្មណ៍​ភ្លឹក​អ្វី​ម្យ៉ាង​ឱ្យ​ក្រឡេកមើល​ទៅ​កាន់​ទ្វារ​ ឃើញ​វត្តមាន​របស់​ស្រ្តី​វ័យ​កណ្ដាល​ម្នាក់​មាន​ស្នាមញញឹម​ដេីរ​សំដៅ​មក​កាន់​កូន​ប្រុស​របស់​ខ្លួន​

<ម៉ាក់​ ~~>រាងតូច​ញញឹម​ស្វាគមន៍​អ្នក​ជា​ម្ដាយ​ដោយ​ទឹក​មុខ​ស្រទន់​ហាក់​បង្កប់​អ្វី​ម្យ៉ាង​ដែល​ស្មាន​មិន​ត្រូវ​

<យ៉ាង​មេច​ហេីយ​កូន​រួច​រាល់​ហើយ​មែនទេ​?  ពិធី​ជិត​ចាប់​ផ្តើម​ហើយ​ ហឹស​ មេីល​កូន​ប្រុស​ស្រស់​សង្ហា​ខ្លាំង​ណាស់​ថ្ងៃ​នេះ​ >​ លោកស្រី​ស៊ាវ​ចូល​ខ្លួន​មក​អង្គុយ​ក្បែរ​កូន​​  សរសើរ​ពី​ភាព​សង្ហា​របស់​កម្លោះ​តូច​មិន​ដាច់​ពីមាត់​ ហេីយ​បន្ដិច​ទៀត​គេ​នឹង​ត្រូវ​រៀប​ការ​ ហេីយ​បែក​ផ្ទះ​ហើយ​

<កូន​ពិត​ជា​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​ម៉ាក់​ទេ​> រាងតូច​ឱន​ក្បាល​ទៅ​គេង​កេីយ​ក្បាល​លេី​ភ្លៅ​របស់​អ្នកម្ដាយ​ ពោល​ឡេីង​ទាំង​អារម្មណ៍​ពិបាក​រក​ថា​មិន​ត្រូវ​

<កូន​ចម្កួត​ ! នេះ​កូន​ធំ​ហើយ​ណា​ត្រូវ​មាន​គ្រួសារ​តូច​មួយ​ជា​របស់​ខ្លួន​ឯង​ មិន​ត្រូវ​នៅ​ជាមួយ​មាក់​រហូត​ទេ​>លោកស្រី​និយាយ​បណ្ដើរ​យក​ដៃ​អង្អែល​ក្បាល​កូន​ប្រុសបណ្ដេីរ​ដោយ​ក្ដី​ស្រឡាញ់

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now