Part9+10🍁

238 23 0
                                    

Linyi's scene

បេី​យេីង​និយាយ​ពី​លីនអុី​ឯណេះ​វិញ​ នៅ​ពេល​នេះ​កំពុងតែ​ដេីរ​យឺត​ៗទៅ​រក​គ្រែ​នៃ​បន្ទប់​របស់​ខ្លួន​ ក្រោយ​ពី​បាន​ញ៊ាំ​អាហារ​ និង​ថ្នាំ​បំបាត់​ការឈឺចាប់​រួច​មុន​នេះ

កាយស្ដេីង​ទម្លាប់​ខ្លួន​ដែល​ស្ទើរ​តែ​គ្មាន​កម្លាំង​ទៅ​លេី​ពូក​ទន់​ៗរបស់​គេ​ទាំង​ទឹក​មុខ​នៅ​ពេល​នេះ​ស្លេកស្លាំង​​ពិបាក​មើល​ណាស់​ ភ្លាម​ៗ​ទឹកភ្នែក​ក៏​ស្រាប់​តែ​ហូរមក​ដោយ​មិន​ដឹង​ខ្លួន​នៅ​ពេល​នឹក​ឃើញ​រឿង​រ៉ាវ​កាល​ពី​យប់មិញ​

+ត្រឡប់​ទៅ​កាល​ពី​៥ម៉ោង​មុន​

<ហ្ហឹម....អួយ​ > សំឡេង​ក្រហឹម​ពី​បំពង​ក​លឺ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ត្រូវ​ឱ្យ​ម្ចាស់​រាងកាយ​​ស្រែក​ឡើង​តិច​ៗចំពោះ​ភាព​ឈឺចាប់​ដែល​ខ្លួន​ទទួល​បាន​ដោយ​គ្រាន់​តែ​កម្រិត​ខ្លួន​តែ​បន្ដិច​សោះ​ គេ​ឈឺចាប់​ពេញ​ទាំង​ខ្លួន​ទៅ​ហេីយ​ ភ្លាម​ៗ​ត្របក​ភ្នែក​ស្ដើង​ទន់​ ចាប់ផ្តើម​បេីក​តិចៗ​ទទួល​យក​ពន្លឺ​ព្រះអាទិត្យ​នា​ពេល​ព្រឹក​ព្រលឹម​

<ហឹក....> មិន​ទាន់​ទាំង​បាន​ធ្វើ​អ្វី​ផង​ដោយ​គ្រាន់​តែ​បង្វែរ​ខ្លួន​ក្រឡេក​ទៅ​មើល​មនុស្ស​ម្នាក់​ដែល​គេង​នៅ​ក្បែរ​ខ្លួន​ ធ្វើ​ឱ្យ​រាងស្ដេីង​ត្រូវ​អួល​ដេីមក​យំឡេីង​មក​ភ្លាម​ៗដោយ​ហាម​មិន​បាន​  ការ​ចងចាំ​អាក្រក់​ៗកាល​ពី​យប់មិញ​ក៏បាន​រត់​ចូល​មក​ក្នុង​ខួរក្បាល​ដោយ​ស្វ័យប្រវត្តិ​

<ហេនរី​..ហឹក...តេី​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លួន​យ៉ាង​មេច​បន្ទាប់​ពី​លោក​ដឹង​ខ្លួន​ឡើង​? ...ហឹកៗ​...លោក​អាច​នៅ​ចាំ​រឿង​កាលពី​យប់មិញ​ទេ​? ..ហេីយ​បេីចាំ​លោក​អាច​ស្អប់​ខ្ញុំ​ទេ​...ខ្ញុំ​ពិតជា​ខ្លាច​..ខ្លាច​លោក​បំផ្លាញ​សូម្បី​តែ​មិត្ត​ភាព​ > រាងស្ដេីង​ពោល​ឡេីង​ខ្សាវៗ​ យក​ដៃ​អង្អែល​ថ្ពាល់​ស​រលោង​របស់​អ្នក​ម្ខាង​ទៀត​ ទឹកភ្នែក​ហូរ​មក​ជា​រឿយ​ៗ​​ នាយតូច​ពិត​ជា​ខ្លាច​ណាស់​ ខ្លាច​ថា​មិត្ត​ភាព​ក៏នាយ​ធ្វេី​មិន​បាន​បន្ទាប់​ពី​កេីត​មាន​រឿង​នេះ​ឡេីង​.... កន្លង​មក​រាងស្ដេីង​ព្យាយាម​លាក់បាំង​អារម្មណ៍​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​ ក៏ដោយសារ​តែ​ខ្លាច​ថា​ពេល​សារភាព​ហើយ​ រាងក្រាស់​នឹង​ធ្វើ​ខ្លួន​ឃ្លាត​ឆ្ងាយ​ពី​គេ​នេះ​ឯង​ ហេីយ​នៅ​ពេលនេះ​នាយ​រឹត​តែ​ខ្លាច​ទៅ​ទៀត​

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now