Part24🍁

199 18 1
                                    

"ហេតុ​អី​​រក​មិន​បាន​ប្ដី​ល្អ​ប្រហែល​ចៅហ្វាយ​ដូច​ជា​ចៅហ្វាយ​តូច​​សោះ​អញ្ចឹង​? 😣"

"ឯង​មេីលទៅ​ពួក​គាត់​ល្អូកល្អឺន​នឹង​គ្នា​ដល់​ហេីយ"

"អួយ!  ច្រណែន​ចង់​បាន​ចឹង​ដែរㅠㅠ"

ចាប់​តាំង​ពី​ថ្ងែ​ដែល​រាង​តូច​ ព្រម​ផ្ដល់​ឱកាស​ឱ្យ​នោះ​មក​រាងក្រាស់​ហាក់​កក់ក្តៅ​ឡើង​ៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពួក​គេ​ផ្អែមល្ហែម​មិន​រេីស​ទីតាំង​នោះ​ទេ​ ស្អឹត​រមួត​នៅ​ផ្ទះ​មិន​គ្រប់​មក​ធ្វើ​ឱ្យ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​ហ៊ុន​លួច​តូច​ចិត្ត​ និង​ច្រណែន​បន្ថែម​ទៀត

<អុីបូ​ ..អូន​មិន​រត់​ចោល​បងទេ​ ហេតុអី​ចាំបាច់​ដេីរ​ឱប​ចង្កេះ​អូន​ជាប់​បែបនេះ​ ? មិន​ខ្មាស​គេទេឬ? >​ កំពុង​តែ​ដេីរ​ចូល​ក្រុម​ហ៊ុន​បណ្ដេីរ​រាងតូច​និយាយ​តិចៗ​បណ្ដើរ​ទាំង​ព្យាយាម​របេះដៃ​រាងក្រាស់​ចេញ​ ​ទោះ​វា​មិន​មែន​លេីក​ទី​មួយ​ដែលរាងក្រាស់​ធ្វើ​បែបនេះតែ​គេ​នៅ​តែ​មាន​ភាព​អៀន​ខ្មាស​ដដែល​​ដោយសារ​តែ​បុគ្គលិក​ក្រុមហ៊ុន​នាំ​គ្នា​សម្លឹង​មើល​គ្រប់​គ្នា​

<គឺ​ធ្វើ​បែបនេះ​ទេីប​ បង្ហាញ​ថា​អូនជា​កម្ម​សិទ្ធិ​របស់​បង​តែ​ម្នាក់​ នឹង​មិន​មាន​អ្នក​ណា​ហ៊ាន​សម្លឹង​មេីល​ប្រពន្ធ​បង​ទៀត​ ទៅ​ខ្មាស​អ្នក​ណា​ទៅ​ ជុប៎​! >  រាងក្រាស់​ពោល​ឡេីង​ទាំង​មាន​ទឹក​មុខ​ច្រឡឺម​ ហេីយ​មិន​ព្រម​លែង​ដៃនោះទេ​ថែម​ទាំង​បាន​ឆ្មក់​ថេីប​រាងតូច​មួយ​ខ្សឺត​ទៀត​

<អុីបូ​! បង​ធ្វើ​អីនឹង...ហេីយ​បង​គិត​ថានៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​​មាន​អ្នក​ណា​មិន​ដឹង​ថា​អូន​ប្រពន្ធ​បង​នោះ​ យ៉ាប់ណាស់​>​រាង​តូច​ត្រូវ​បេីក​ភ្នែក​ធំៗ​ភ្ញាក់ផ្អើល​ នឹងការ​ថេីប​ដោយ​មិន​ភ្លេច​សម្លក់​ទៅ​កាន់​អ្នក​ជា​ស្វាមី​​

<មិន​ខ្វល់​ទេ​ យ៉ាង​ណា​បង​ត្រូវ​បង្ហាញ​ឱ្យ​គេ​ឃើញ​ >

<ឆឹស​!  អញ្ចឹង​អញ្ជើញ​បង​បង្ហាញ​តាម​សម្រួល​ចុះ​អូន​ទៅ​ធ្វេី​ការ​សិន​ហេីយ​ណា​>​ ដេីរ​មក​ដល់​មុខ​ ការិយាល័យ​របស់​រាងក្រាស់​ទេីប​រាងតូច​និយាយ​ហេីយ​បម្រុង​នឹង​ចាកចេញ​ទៅ​បន្ទប់​ធ្វើការ​​របស់​ខ្លួន​តែ​ក៏​ត្រូវ​រាងក្រាស់​ចាប់​ដៃ​ជាប់​ មុន​នឹង​ទាញ​កាយតូច​ឱ្យ​មក​ក្បែរ​

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now