ក្រោយពីពិធីចប់សព្វគ្រប់ហើយគ្រប់គ្នា ក៏ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហេីយក្នុងពេលនេះរាងតូច កំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញជាមួយនឹងរាងក្រាស់នេះឯង តាំងពីចូលឡានមកដល់ពេលនេះរាងក្រាស់មិននិយាយអ្វីមួយម៉ាត់ទេទឹកមុខក៏មិនល្អប៉ុន្មានដែរ ហេីយរាងតូចក៏មិនចាំបាច់ហត់ក្នុងការទាយដែរ គឺគ្មានអីក្រៅពីរឿងគេទុកចោលពេញមួយថ្ងៃនេះឯង នៅតាមផ្លូវ រាងតូចចេះតែសម្លឹងមេីលរាងក្រាស់រហូតហេីយក៏ សម្រេចចិត្តផ្ដើមសន្ទនាដេីម្បីទំលាយភាពស្ងប់ស្ងាត់
<លោកប្ដីហា! កេីតអីមែនទេ ទឹកមុខមេីលទៅដូចជាមិនសប្បាយចិត្តសោះ> រាងតូច និយាយភាសាបែបគួរឲ្យស្រឡាញ់ ធ្វេីមាត់ ស្រួចៗ ភ្នែកធ្មេចបើកៗសម្លឹងទៅ រាងក្រាស់ហាក់ដូចកូនក្មេង កំពុងញិញក់ទាមទារ ចំណាប់អារម្មណ៍ពីមនុស្សធំ
<ដឹងហេីយកុំមកធ្វើសួរបងនោះ> រាងក្រាស់នៅរក្សាទឹកមុខមាំដដែល ភ្នែកសម្លឹងទៅខាងមុខ មិនខ្ចីមេីលមុខប្រពន្ធសូម្បីបន្តិច(ម្ដងម្នាក់ទេមីនាងអេីយ 😁😄)
<អូយ....អត់ដឹងមែនណា បេីមិនប្រាប់ផងមេចនឹងដឹងទៅ មេីលមុខចុះ ក្រែងធ្លាប់សន្យាជាមួយអូនហេីយមិនមែនឬថា នឹងញញឹមឱ្យបានច្រើន~ច្រើន ហេីយមេចក៏ឥឡូវនេះ~ ធ្វើមុខងាប់ទៀតហើយ ! ?> រាងតូចមិនត្រឹមតែនិយាយតែមាត់ទេនៅឆ្លៀត ឱបដៃប្ដីនិងផ្អែកក្បាលនៅនឹងស្មារបស់រាងក្រាស់ទៀតផង មេីលទៅខឹងមែនទែងហើយ ហិហិ មនុស្សធំនេះខឹងពិបាកលួងដល់ហេីយ
<កុំមកបន្ទោសបងនោះ អ្នកណាទុកបងចោលពេញមួយថ្ងៃ អ្នកណាមេីលឃើញបងដូចជាខ្យល់អាកាស ប៉ុណ្ណឹងនៅមិនគ្រប់ទេនៅបញ្ឈឺបងនិយាយសេីចៗជាមួយ អាកាតុញម្នាក់នោះទៀត ហឹស>ឃេីញគេលួងចឹងកាន់តែបានចិត្តថែម មនុស្សយើង🙄