Part3🍁

236 26 1
                                    

<អុីបូ​..បង​សង្ហារ​ណាស់​ មាន​ដឹង​ទេ?  អូន​ស្រឡាញ់​បង​ណាស់​ សូម​កុំ​ធ្វើ​ឱ្យ​អូន​ឈឺ​ចាប់​ពេក​អី​បាន​ទេ? អូន​នឹង​ព្យាយាម​ធ្វើ​ជា​ប្រពន្ធ​ល្អ​ឱ្យ​បង​បេីក​ចិត្ត​ទទួល​យក​អូន​ឱ្យ​បាន​...សឺត​ >​  រាងតូច​ស្វាង​ងងុយ​ហេីយ​ក៏​សម្លឹង​មេីល​ទៅ​មុខ​របស់​អ្នក​ជា​ស្វាមី​ ពោល​ឡេីង​ដោយ​សម្លេង​ខ្សាវៗ​ ព្រោះ​មាន​អារម្មណ៍​ថា​ភ្នែក​គេ​ចាប់ផ្តើម​ក្រហម​ដក់​ដោយ​ទឹក​ភ្នែក​ទៀត​ហើយ​ តែ​មិន​ភ្លេច​ប្រលែង​ស្នាមថេីបនៅ​លេី​ថ្ពាល់​របស់​រាងក្រាស់​មួយខ្សឺត​ ព្រោះ​គិត​ថា​គេ​មិនទាន់​ក្រោក​បែបនេះ​អាច​លួច​ថេីប​បាន​ ចំណែក​ឯ​អ្នក​ដែល​ត្រូវ​គេ​ថេីប​នោះ​បាន​ឮពាក្យ​សម្ដី​គ្រប់​ម៉ាត់​របស់​រាងតូច​ តែ​គេ​នៅ​តែ​សម្ងំ​​ធ្វេី​ពុធជា​គេង​ដដែល​

<អួយ! ! ~~> បន្ទាប់​ពី​និយាយ​រួច​មួយ​សន្ទុះ​ចាន់​ក៏​សម្រេចចិត្ត​ថា​ក្រោក​ឡើង​ ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​ឱ្យ​រាងក្រាស់​តែ​គេ​ត្រូវស្រែកបន្ដិច​ដោយសារ​​ទទួល​ភាព​ឈឺចាប់​នៅ​បរិវេណ​ភាព​ទន់ជ្រាយ​របស់​ខ្លួន​ ព្រោះ​វា​នៅ​ឈឺ​នៅ​ឡើយ​ គ្រាន់​តែ​កម្រេីក​បន្តិច​ឈឺ​សឹងតែ​យំ​ទៅ​ហេីយ​ មក​ពី​រាងក្រាស់​លេង​ធ្ងន់​ដៃ​ខ្លាំង​ពេក​កាល​ពី​យប់មិញ​ ចាន់​សម្ងំ​បន្តិច​ទៀត​ទេីប​សម្រេច​ចិត្ត​លេីក​ដៃ​រាងក្រាស់​ ថ្នមៗ​ចេញ​ពីការឱប​គេ​រួច​រំកិល​ចុះ​តិចៗ​ ទោះ​ជា​ឈឺ​យ៉ាង​ក៏​ត្រូវ​តែ​ក្រោក​ដែរ​

ដោយ​ឮសម្លេង​ទ្វារ​បិទ​របស់​បន្ទប់​ហើយ​ ទេីប​រាងក្រាស់​បេីក​ភ្នែក​ឡើង​ ក្នុង​ចិត្ត​គេ​ហាក់​រង្គោះរង្គើ​បន្តិច​ដែរ​ ពេល​ដឹង​ឮពី​ភាព​ឈឺចាប់​របស់​ចាន់​ តែ​គេ​ក៏​ព្យាយាម​ទាញ​ស្មារតី​មក​វិញ​ មុន​នឹង​ក្រោក​ឡើង​ដេីរ​ទៅ​បន្ទប់​ទឹក​បាត់​

ទាយ​មេីល​ថា​ពីរនាក់​នេះ​ម្នាក់​ណា​ជា​អ្នក​ឈ្នះ​ ម្នាក់​ព្យាយាម​ធ្វើ​ដេីម្បី​យក​ឈ្នះ​ចិត្ត​របស់​ស្វាមី​
ម្នាក់​ទៀត​ ព្យាយាម​ធ្វើ​ចិត្ត​រឹងមាំ​ចំពោះ​ភរិយា​?

២០នាទី​ ក្រោយ​មក​

រាងក្រាស់​ចេញ​ពី​បន្ទាប់​ទឹក​ហេីយ​ក៏​ឃើញ​ថា​មាន​ខោអាវ​ធ្វេី​ការ​មួយ​ឈុត​ដែល​បាន​ដាក់​នៅ​លេី​ពូក​ ហាក់​ដូច​មាន​អ្នក​ជ្រើសរើស​ឱ្យ​នាយ​អញ្ចឹង​ ហើយ​ក៏​គ្មាន​អ្នក​ណា​ក្រៅ​ពី​ប្រពន្ធ​របស់​គេ​នេះ​ឯង​ រាងក្រាស់​ចំណាយ​ពេល​មិន​យូរ​ប៉ុន្មាន​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​ចាន់​រៀបចំ​ឱ្យ​នោះ​ គេ​ពូកែ​រេីស​ឈុត​គ្រាន់​បេីមេីល​ទៅ​សាកសម​នឹង​រាងសង្ហានេះ​ខ្លាំង​មែនទែន​

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now