+ត្រឡប់មកបច្ចុប្បន្នវិញ
<ឯងមកធ្វើអី? ! > រាងក្រាស់បោះពាក្យសម្ដីឡើងមកមុននឹងរៀបនឹងបិទទ្វារវិញតែត្រូវអុីសុីងស្រែកឃាត់
<យេីងនិយាយគ្នាបន្តិចទៅ>
<និយាយស្អី យេីងគ្មានពេលអត់ប្រយោជន៍ជាមួយឯងទេ >
<អាបូ~~ចាន់នៅក្នុងផ្ទះមែនទេ? >
<ហេីយវាយ៉ាងម៉េច? >
<យេីងទៅនិយាយគ្នានៅខាងក្រៅបន្ដិចទៅណា>
<យ៉ាងម៉េចខ្លាចប្អូនឯងដឹងពីទង្វើអាក្រក់របស់ឯងមែនទេ?>
<អាបូ! ....>
<បានហើយ ចង់និយាយអីចូលទៅនិយាយនៅក្នុងផ្ទះទៅ>រាងក្រាស់មិនខ្វល់រួចគេដេីរចូលក្នុងផ្ទះធ្វើមិនដឹង ដែលអុីសុីងត្រូវដេីរចូលទៅតាមដោយប្រកែកមិនបាន
មកដល់ក្នុងផ្ទះរាងក្រាស់ដាក់គូទអង្គុយចុះទៅលើសាឡង់គងទាក់ខ្លាធ្វេីមិនដឹង ចំណែកឯអ្នកដែលទើបតែដេីរចូលមកដល់ជាមួយនោះនៅពេលនេះកំពុងក្រឡេករកមេីលអ្នកជាប្អូននេះឯង តែឃេីញថាមិនឃើញនោះទេ នាយរៀបនឹងសួរទៅកាន់អ្នកម្ខាងទៀតទៅហេីយតែគេនិយាយកាត់បានមុន
<មិនបាច់រកមេីលទេប្អូនឯងដេកមិនទាន់ក្រោកទេ> (មិនមែនដេកទេគឺសន្លប់អាបងឆ្គួត😒)
<តាមធម្មតា ប្អូនយើងមិនដែលគេងស្ពឹកបែបនេះទេ> អុីសុីងដេីរមកអង្គុយនៅលេីសាឡុងដោយមិនភ្លេចសម្លឹងទៅកាន់អ្នកជាប្អូនថ្លៃ
<ហឹសៗ អាចថាមកពីយប់មិញ យេីងលេងធ្ងន់ដៃបន្តិច ក៏ថាបាន> រាងក្រាស់ញោចស្នាមញញឹមចុងមាត់ឡើងមក និយាយឌឺដងទៅកាន់អ្នកម្ខាងទៀត
<ឯងធ្វើស្អីប្អូនយើង? > អុីសុីងចាប់ផ្ដើមដំឡើងសំឡេងឡើង ទឹកមុខក៏ប្រែជាមិនល្អភ្លាម