Part8🍁

211 27 0
                                    

ព្រឹក​ថ្ងៃ​ថ្មី​ ក៏​ចូល​មក​ដល់​🌤🌈

ថ្ងៃ​នេះ​រាង​តូច​ក្រោក​ឡើង​ទាំង​មិន​សូវ​ស្រួល​ក្នុង​ខ្លួន​ មាន​អារម្មណ៍​ថា​អស់​កម្លាំង​ ឈឺ​ក្បាល​វិលមុខ​យ៉ាង​ចម្លែក​ ទាំង​ដែល​យប់មិញ​គេ​មិន​បាន​ធ្វើ​រឿង​នោះ​ជាមួយ​អុីបូ​ផង

<មេច​មិ​ន​រៀបចំ​ខ្លួន​ ? ឯង​មិន​ទៅ​ធ្វើការ​ទេហេស​ ? > រាងក្រាស់​សួរ​ឡើង​ពេល​ដែល​មក​ដល់​តុអាហារ​ព្រោះ​ជា​ធម្មតា​គេ​រៀប​ចំ​ ខ្លួន​រួចរាល់​ហើយ​

<អូន​មិន​សូវ​ស្រួល​ក្នុង​ខ្លួន​ទេ​អូន​ចង់​សម្រាក​បន្តិច​ណា​ ថ្ងៃ​ចាំ​អូន​ទៅ​ > គ្រាន់​តែ​ឮថា​ចាន់​ មិន​ស្រួល​ខ្លួន​ រាង​ក្រាស់​ក៏ប្រេី​ទឹក​មុខ​ដោយ​ក្ដី​បារម្ភ​សម្លឹង​ទៅ​កាន់​រាងតូច​

<ឯង​កេីត​អី​? > សំនួរ​របស់​អុីបូ​ធ្វេី​ឱ្យ​រាងតូចបេះដូង​​រីក​មាឌ​ភ្លាម​ នេះ​ប្ដី​របស់​គេ​កំពុង​បារម្ភ​ពី​គេ​មែន​ទេ? អួយ​រំភើប​...! ! !

<អូន​ ឈឺ​ក្បាល​ និង​វិលមុខ​តិច​តួច​នោះ​ទេ​អរគុណ​ដែល​បារម្ភ​ពី​អូន​>

<អ្នក​ណា​ថា​យេីង​បារម្ភ​ យេីង​គ្រាន់តែ​ខ្លាច​ឯង​ស្លាប់​ទៅ​គ្មាន​អ្នក​ណា​បម្រើ​យេីង​ >​រាងក្រាស់​ដេីរ​ហួស​អង្គុយ​ចុះ​ញ៊ាំ​អាហារ​ពេលព្រឹក​របស់​ខ្លួន​ធ្វេី​មិន​ដឹង ដែលធ្វើឲ្យ​រាងតូច​អស់​សំណើច​នឹង​គ្រឺត​ខ្នាញ់​ជាមួយ​កាយវិការ​របស់​គេ​យ៉ាង​ខ្លាំង​

បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេលព្រឹក​រួច​ហេីយ​អុីបូ​ក៏​ទៅ​ធ្វេី​ការបាត់​​ ដោយ​មិន​ភ្លេច​ផ្តាំ​ចាន់​ថា​មិន​បាច់​ទៅ​ធ្វើ​ការ​ទេ​ថ្ងៃ​នេះ​

ពេល​ខ្លះ​ប្រុស​ម្នាក់​នេះឃោរឃៅ​ និង​ត្រជាក់​ខ្លាំង​ណាស់​ តែ​ពេល​ខ្លះ​ក៏​យល់​ថា​គេ​កក់​ក្តៅ​ខ្លាំង​ណាស់​ដែរ​គ្រាន់តែ​គេ​មិន​បង្ហាញ​ឲ្យ​ឃើញ​ត្រង់​ៗ​ប៉ុណ្ណោះ​

Skip

<ហ្ហឺម.....> សំឡេង​ក្រហឹម​ចេញ​ពី​បំពង​ក​បាន​បន្លឺ​ឡើង​នៅ​លេី​ពូក​ទន់​ៗរបស់​រាងសង្ហារ​ម្ចាស់​បន្ទប់​ មិន​យូរ​ប៉ុន្មាន​ត្របក​ភ្នែក​ក្រាស់​បាន​បេីក​ឡើង​ដើម្បី​ទទួល​យក​ថ្ងៃ​ថ្មី​ ឃើញ​ថា​ពេលនេះ​ម៉ោង​១០ព្រឹក​ហេីយ​  បន្ទាប់​មក​គេ​ក៏​ក្រោក​ទៅ​ផ្អែក​ខ្លួន​នឹង​ក្បាល​គ្រែ​យក​ដៃ​ឈ្លី​ក្បាល​ដែល​កំពុង​តែ​ឈឺចង់​ផ្ទុះទៅហេីយ​ មុន​នឹង​សម្លឹង​មើល​ជុំវិញ​បន្ទប់​ឃើញ​ថាជា​បន្ទប់​របស់​ខ្លួន​ ជុំវិញ​ទទេរ​ស្អាត​ រាងក្រាស់​ចាប់ផ្ដើម​រក​នឹក​ហេតុ​ការណ៍​កាល​ពី​យប់មិញ​ តេី​ខ្លួន​គេមក​វិញ​ដោយ​របៀប​ណា​?  បេីនាយ​ចាំ​មិន​ខុស​ទេ​​បន្ទាប់​ពី​ឈប់​និយាយ​ទូរសព្ទ​ជាមួយ​ចាន់​ហេីយ​ គេរៀប​នឹង​ចេញទៅ​ផឹក​ស្រា​នៅ​ក្នុង​ក្លិប​ ​ហេីយ​ពេល​នោះ​ក៏​ចៃដន្យ​​ជួប​និងលីនអុី​ ត្រូវ​ហេីយ​! លីនអុី​កំដរ​គេ​ផឹក​ស្រា​ ហេីយ​តមក​ទៀត​មាន​អ្វី​កេីត​ឡើង​ខ្លះ​ទៅ​ ​នាយ​ចាំ​មិន​បាន​ឡើយ​ តែ​ក៏​មិន​ពិបាក​ទាយ​ដែរ​ ព្រោះ​គ្មាន​នរណា​ជូន​នាយមក​វិញ​ ក្រៅ​ពី​រាងស្ដេីង​នេះឯង​ 

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now