Part 29🍁 End

205 5 0
                                    

ពេលវេលា​ចេះ​តែ​រំកិល​ទៅ​ជា​រឿយៗ​ រហូត​ដល់ថ្ងៃ​ដែល​លីអុីង​ត្រូវ​សម្រាលបុត្រ​ គ្រប់​គ្នា​រំភើប​ខ្លាំង​ណាស់​ ព្រោះ​ជិត​បាន​ទទួល​នូវ​សមាជិក​ថ្មី​ នៅ​គ្រួសារ​ត្រកូល​ ស៊ាវ​

<ចាន់​ មួយៗទៅ​ណា៎ ប្រយ័ត្ន​ដួល​ > រាងក្រាស់​អុីបូ​និយាយ​ទៅ​ប្រពន្ធ​ខ្លួន​ដែល​ដេីរ​ញាប់​ដូច​រត់​ សំដៅ​ទៅ​បន្ទប់​ជំងឺ​របស់​លីអុីង​ ពិតណាស់​គេ​ទទួល​ដំណឹង​ថា​បង​ថ្លៃ​គេ​សម្រាលភ្លាម​ក៏​ប្រញាប់​ប្រញាល់​មក​មន្ទីរ​ពេទ្យ​​ភ្លេត​

<អូន​រំភើប​ណាស់​ អុីបូ​ អូន​ចង់​ ឃើញ​មុខ​ក្មួយ​នៅ​ក្រៅ​ រាល់​ដង​បាន​តែ​និយាយ​ជាមួយ​គេ​នៅ​ក្នុង​ពោះ​ពេល​នេះ​បាន​ និយាយ​ជាមួយ​គេ​ផ្ទាល់ហេីយ​ ហឹក​ អូន​ អូន​សប្បាយ​ចិត្ត​ណាស់​ > អាការៈ​របស់​ ចាន់​ធ្វើ​ឲ្យ​ អុីបូ​ កាន់​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល​ ព្រោះ​ថា​គេ​កាន់​តែ​ដឹង​ថា​ចាន់​ស្រឡាញ់​ក្មេង​ខ្លាំង​ណាស់​ហេីយ​ បេី​ក្មេង​នោះ​ជា​កូន​ខ្លួនឯង​ទៀត​មិន​ដឹង​ជា​សប្បាយចិត្ត​ប៉ុណ្ណា​ទៅ​

<អូខេ​ តែ​អូន​កុំ​ដេីរ​លឿន​ពេក​អី​ណា​ ព្រោះ​អី​មួយ​រយៈ​នេះ​អូន​ឧស្សាហ៍​វិលមុខ​ បង​ខ្លាច​អូន​កេីត​អី​ >

<បាទ​ លោក​ប្ដី​ បង​ថាទៅ​ក្មួយ​មុខ​ដូច​បង​អុីសុីង​ឬ​បង​លីអុីង​ ? >
ចាន់​សួរ​ដោយ​សង្ឃឹម​ថា​បាន​ចម្លើយ​មួយ​ដែរ​ខ្លួន​ចង់​បាន​តែ​គេ​បាន​ជា​គិត​ខុស
<​ក៏​ បេី​មិន​មុខ​ដូច​ម៉ែ​ គឺ​ដូច​ឪ​នឹង​ហេីយ​>

<-_-> ចម្លើយ​នេះ​ហេីយ​ដែល​ធ្វើ​ឱ្យ​ចាន់​ ប្លែក​ទឹក​មុខ​ភ្លាម😕​ ហេីយ​ក៏​ធ្វើ​ឱ្យ​ អុីបូ​ ផ្ទុះ​សំណេីច​ដែរ​

<ហិហិ​ អូខេ​ បង​យាយ​លេង​ទេ​គឺ​ អាច​កាត់​ទៅ​ម៉ាក់​គេ​ផង​ប៉ា​គេ​ផង​ហេីយ​មេីល​ទៅ​ >

<មែនហេស! អួយ​រំភើប​ណាស់​លោក​ប្ដី​ 🥹🥹>

+​ក្នុង​បន្ទប់​

<​ ម៉ាក់! ​ បងលីអុីង​! ! អបអរសាទរ​ណា​ ណាសុំ​មេីល​មុខ​ក្មួយ​ខ្ញុំ​បន្ដិច​មក​ណា> គ្រាន់តែ​មក​ដល់បន្ទប់​ភ្លៀម​ ចាន់​ក៏​សួរ​រក​ក្មួយ​ភ្លាម​ ស្រលាញ់​អី​ស្រឡាញ់​យ៉ាង​នេះ

មាន​ទេ​ឱកាស​សម្រាប់​បង​? Where stories live. Discover now