បន្ទាប់ពីសម្រាកបានគ្រប់គ្រាន់ទេីបចាន់អាចមានកម្លាំងវិញ រាងកាយក៏មិនសូវឈឺដែរ នៅក្រោកមករៀបចំអាហារនិង សម្លៀកបំពាក់ទុកឱ្យប្ដីពេលចេញពីធ្វើការទៀត
ទឺតៗ ទឺតៗ~~~សម្លេងស៊ីបភ្លេរឡានបានបន្លឺឡើងបញ្ជាក់ថារាងក្រាស់បានមកដល់ហើយ ទេីបរាងតូចត្រូវប្រញាប់រត់ទៅបេីកទ្វារឱ្យប្ដីជាមួយនឹងស្នាមញញឹម
<ការងារយ៉ាងមេចដែរ បងហត់ដែលទេថ្ងៃនេះ? >
រាងក្រាស់ចុះពីលើឡានភ្លាម ចាន់ក៏ចាប់ផ្ដើមនិយាយរាក់ទាក់ដោយស្នាមញញឹមជាប់ជានិច្ចតែក៏ប្រែជាធម្មតាវិញ ពេលទទួលបានសំដីរបស់គេ<កុំធ្វើខ្លួនដូចមនុស្សដែលស្រឡាញ់គ្នា.. ព្រោះវាមិនបានធ្វើឱ្យយេីងមេីលឯងលេីសពីអ្នកបម្រើតណ្ហារបស់យេីងនោះទេ ...គួរឲ្យធុញ>
បោះសំដីរួចក៏ដេីរចេញទាំងមិនខ្វល់ពីអារម្មណ៍អ្នកដែលឈរស្ដាប់បន្ដិចទេ រាងតូចបានតែធ្វើមុខក្រៀមក្រំរួចក៏ដេីរពីក្រោយគេ< ញុំាឱ្យច្រើនៗណា អូនបានធ្វើសុទ្ធតែម្ហូបដែលបងចូលចិត្តទាំងអស់ > រាងតូចបានចាប់អាហារជាច្រើនឱ្យអុីបូ គេនៅតែព្យាយាមយកចិត្តរាងក្រាស់ទោះដឹងហើយថាគេនឹងសោះកក្រោះដាក់ខ្លួនដូចដើមក៏ដោយ ហេីយចំណែកអុីបូវិញ ក៏គេមិននិយាយច្រើនដែរ គេគិតតែពីញ៊ាំ ហេីយគេក៏ញ៊ាំអាហារដែលចាន់ចាប់ឱ្យផងដែរ និយាយឱ្យត្រង់ទៅចុះថាអុីបូពេញចិត្តស្នាដៃធ្វើម្ហូបរបស់ចាន់ពិតមែន ព្រោះម្ហូបសុទ្ធតែត្រូវមាត់គេទាំងអស់...
<ឯងក៏ត្រូវញ៊ាំឱ្យច្រើនៗដែរទៅព្រោះយប់នេះត្រូវបម្រើយេីងដល់ភ្លឺ >
<ហា៎! ! ..> គ្រាន់តែឮថាបម្រើដល់ភ្លឺ រាងតូចបេីកភ្នែកធំៗទាំងភ្ញាក់ផ្អើល