"អ៎ៅ...ថេយ៍ហេតុអីបានជាមកវិញ"អ្នកស្រីគីម ដាក់ទូរស័ព្ទចុះហើយសួរទៅកាន់ថេយ៉ុង
"គឺកូនភ្លេចយកទូរសព្ទនិងណាអ្នកម៉ាក់ ឥឡូវកូនទៅវិញសិនខ្លាចជីមីនចាំយូរ"នាយកម្លោះតូចនិយាយរួចក៏បានដើរចេញទៅបាត់
"ហេតុអីយូរម្ល៉េះ"ជីមីនដែរកំពុងឈរចាំក៏បានឃើញគេមកក៏សួរមិចក៊យូរម្ល៉េះគ្រាន់តែទៅយកទូរសព្ទសោះ
"គឺមុននេះយើងលួចស្ដាប់ម៉ាក់យើងនិយាយទូរសព្ទជាមួយអ្នកណាគេទេ ឮតែរៀបការៗ"Taeyung
"តិចម៉ាក់ឯងឲ្យយកប្រពន្ធទៅ"Jimin
"ឯងគិតថាយើងយកប្រពន្ធមើលរូបរាងយើងផងសមដែរមែនទេ"នាយកម្លោះតូចថេយ៉ុងបានចង្អុលមុខខ្លួនឯងរួចសួរទៅកាន់ជីមីន
"មិនសមទេ រាងឡើងស្ដើងយកប្រពន្ធមិនសមទេយកប្ដីទើបសម"ជីមីនបានមើលរូបរាងថេយ៉ុងពីក្បាលដល់ចុងជើង
"បានហើយតោះទៅដើរលេងវិញ"នាយកម្លោះតូចថេយ៉ុងបានកៀកកជីមីនរួចពួកគេក៏បានទៅដើរលេងជាមួយគ្នា រហូតដល់ម៉ោង9យប់ទើបពួកគេត្រឡប់មកផ្ទះវិញ
Next Day✨
ព្រឹកថ្មីថ្ងៃថ្មីក៏ឈានចូលមកដល់ជាថ្ងៃជាវេលាល្អ។នៅក្នុងបន្ទប់មួយដែរពោពេញទៅដោយការរៀបចំយ៉ាងស្អាតហើយថែមទាំងមានក្លិនក្រអូបថែមទៀតផង ហើយវាជាបន្ទប់របស់កម្លោះតូចថេយ៉ុងនិងឯងនិងបន្ទប់គេរៀបចំមើលទៅដូចជាបន្ទប់មនុស្សស្រីអញ្ចឹងតែបើនិយាយទៅស្រីៗមួយចំនួនមិនបានមួយចំណិតគេផង
"ហុឹម....ថ្ងៃនេះពិតជាស្រស់ស្រាយខ្លាំងណាស់"កម្លោះតូចថេយ៉ុងបានភ្ញាក់ពីដំណេកហើយបានងើបមកអង្គុយរួចពុតខ្លួមប្រាណមុននិងទៅងូតទឹកសម្អាតខ្លួន
"ម៉ែដោះ..ម៉ែដោះ.."អ្នកស្រីគីម បានស្រែកហៅម៉ែដោះដែរជាអ្នកបម្រើ
"មានអ្វីមែនទេលោកស្រី?"ម៉ែដោះបានដើរមកទាំងប្រញ៉ាប់ប្រញាល
"ថ្ងៃនេះធ្វើម្ហូបឲ្យច្រើនមកណា ព្រោះថ្ងៃនេះខ្ញុំមានភ្ញៀវពិសេសមក"Mrs.Kin
"ចាស៎....លោកស្រីអញ្ចឹងខ្ញុំទៅធ្វើម្ហូបសិនហើយ"ម៉ែដោះនិយាយរួចក៏ដើរទៅផ្ទះបាយដើម្បីធ្វើម្ហូប
YOU ARE READING
💔ប្រពន្ធសម្ដែង🍃(Complete✔️)
Action« ជាប្រពន្ធស្របច្បាប់មានទាំងអេតាសុីវិល រៀបការតាមប្រពៃណីប៉ុន្តែគេគ្រាន់តែយកខ្ញុំមកធ្វើជាហ្គេមសម្រាប់គេលេងប៉ុណ្ណោះនៅមុខម៉ាក់ប៉ាគេធ្វើជាស្រឡាញ់ខ្ញុំ ថ្នាក់ថ្នមខ្ញុំដូចគ្រាប់ពេជ្រចំណែកនៅខាងក្រោយខ្នងវិញគេទុកខ្ញុំដូចជាអ្នកបម្រើគេ លោកគិតថាប្រពន្ធសម្ដែងគ្មា...