EP 45 : នាងគួរតែស្លាប់..!!

1.9K 138 1
                                    

មន្ទីរពេទ្យ🏥

នៅពេលដែរមកដល់មន្ទីពេទ្យជុងហ្គុកក៏រហ័សបីរាងតូចចេញពីឡានរត់ចូលទៅខាងក្នុងដើម្បីរកជំនួយពីក្រុមគ្រូពេទ្យ

"លោកគ្រូពេទ្យ....លោកគ្រូពេទ្យ...ជួយប្រពន្ធខ្ញុំផង"Jungkookនៅពេលដែរបានឃើញលោកគ្រូពេទ្យធំនាយក៏និយាយឲ្យគាត់ជួយរាងតូចយ៉ាងតក់ក្រហល់ជាខ្លាំង

"ស្ងប់អារម្មណ៍សិនណា៎លោកJeon ខ្ញុំនិងខំប្រឹងជួយប្រពន្ធលោកឲ្យអស់ពីសមត្ថភាព"Doctorក៏បានឲ្យគ្រូពេទ្យប្រុសៗប៉ុន្មាននាក់នាំរាងតូចទៅបន្ទប់សង្គោះបន្ទាន់ហើយគាត់ក៏ប្រាប់ឲ្យរាងក្រាស់ស្ងប់អារម្មណ៍កុំឲ្យបារម្មណ៍ខ្លាំង។គាត់និយាយរួចក៏ដើរចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ

ចូលមួយសន្ទុះធំទៅហើយមិនបានឃើញគ្រូពេទ្យចេញមកប្រាប់ពីអាការៈរបស់រាងតូចបន្តិចទាល់តែសោះ ធ្វើឲ្យរាងក្រាស់ដែរអង្គុយចាំនោះដើរចុះដើរឡើងជុំវិញបន្ទប់នោះ។10នាទីក្រោយមកលោកគ្រូពេទ្យក៏ចេញមកព្រមជាមួយនិងទឹកមុខមើលមិនយល់

"លោកគ្រូពេទ្យ...តើប្រពន្ធខ្ញុំយ៉ាងមិចហើយ"Jungkookកាលបានឃើញលោកគ្រូពេទ្យចេញមកបែបនេះក៏ស្ទុះចាប់ដៃលោកគ្រូសួរគាត់ទាំងតក់ក្រហល់ជាខ្លាំង

"ហុឹម....សុំទោសផងខ្ញុំមិនអាចជួយក្មេងនៅក្នុងពោះបានទេ"Doctorក៏ដកដង្ហើមធំនិយាយទាំងអោនមុខចុះអស់សង្ឃឹមជាខ្លាំង

"លោកគ្រូពេទ្យថាមិច?"

"គឺដោយតែអ្នកប្រុសតូចគាត់ត្រូវគេរុញមួយទំហឹងហើយឈាមហូរមកច្រើន ហើយធ្វើឲ្យក្មេងក្នុងពោះមិនអាចនៅបានទេ ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយ សុំទោសផងលោកJeon"Doctor

"ចុះប្រពន្ធខ្ញុំកើតអ្វីដែរទេ"Jungkookនាយក៏ចាប់ផ្ដើមទម្លាក់ទឹកមុខចុះនៅពេលដែរឮបែបនេះហើយក៏សួរពីអាការៈរបស់រាងតូច

"អ្នកប្រុសតូចមិនអីនោះទេ ប៉ុន្តែគាត់ទើបនិងបាត់បងកូនបែបនេះអាចនិងមានអារម្មណ៍មិនល្អ"Doctor

"បាទខ្ញុំយល់ហើយលោកគ្រូ អរគុណ"Jungkookក៏ងើបមុខនិយាយជាមួយលោកគ្រូទាំងញញឹមមិនសមរួចនាយក៏ដើរចូលទៅក្នុងបន្ទប់មើលរាងតូច

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now