EP 33 : លាហើយប្ដីសម្លាញ់..!!

2.2K 119 3
                                    

~1ឆ្នាំកន្លងផុតទៅ~

ត្រឹមតែមួយពព្រិចភ្នែកសោះមួយឆ្នាំបាត់ហើយពិតជាលឿនខ្លាំងណាស់ហើយសង្្គមឥឡូវក៏កាន់តែអភិវឌ្ឍផ្លាស់ប្ដូរច្រើនដែរ ប៉ុន្តែអ្វីដែរមិនផ្លាស់ប្ដូរនិងមិនសាបសូន្យនោះគឺគ្រួសាររបស់លោកប្រុសចន និងអ្នកប្រុសចន គ្មានការផ្លាស់ប្ដូរនោះអ្វី?គឺពួកគេរស់នៅជាមួយយ៉ាមានសេក្ដីសុខហើយថែមទាំងបានកូនប្រុសមួយទៀតដែរពេលនេះគេអាយុ2ឆ្នាំទៅហើយ ជុងហ្គុកទោះបីជាមានកូនមួយយ៉ាងណាក៏នាយមិនឈប់ស្រឡាញ់ថេយ៉ុងដែរ នៅតែស្រឡាញ់ថ្នាក់ថ្នមដូចគ្រាប់ពេជ្រដដែល។ពាក្យថាប្ដីប្រពន្ធទោះប្រពន្ធមានកូនមួយពីរហើយសម្រស់លែងស្អាតក៏ប្ដីនៅតែស្រឡាញ់ ព្រោះតែពេលប្ដីមានទុកលំបាកអ្វីមួយមានតែប្រពន្ធខ្លួនប៉ុណ្ណោះដែរតែងតែនៅក្បែរនិងនៅចាំផ្ដល់កម្លាំងចិត្តឲ្យជានិច្ច

"ថេជុង..!!ហៅដេតឌីមកញុាំបាយកូន"Taeyungកម្លោះតូចក៏ស្រែកប្រាប់កូនប្រុសតូចរបស់គេឲ្យទៅហៅជុងហ្គុកដែរគេងស្ពឹកនៅលើបន្ទប់មិនព្រមចុះមកញុាំបាយ

"បាទ.!!អាប់ប៉ា"Taejungក៏ហក់ចុះពីកៅអីរួចក៏ឡើងទៅលើបន្ទប់ដើម្បីហៅដេតឌីរបស់គេ

ក្រាក..!!

ថេជុងក៏ទើតជើងបើកទ្វារ ហើយក៏បានឃើញដេតឌីរបស់គេកំពុងតែគេងស្រមុកយ៉ាងឡូយ

"ដេតឌីៗៗក្រោកឡើង"Taejungប្រុសតូចក៏ហក់ឡើងទៅអង្គុយលើដេតឌីរបស់គេហើយក៏ស្រែកដាស់ដេតឌីរបស់គេ

"ហុឹម...ថេជុង..."Jungkookក៏បើកភ្នែកតិចក៏ឃើញកំពូលកូនរបស់នាយអង្គុយពីលើ

"អាប់ប៉ាហៅដេតឌីទៅញុាំបាយ លឿនឡើងប្រយ័ត្នភ្នំភ្លើងផ្ទុះណា"Taejungនិយាយរួចក៏ហក់ចុះពីលើជុងហ្គុករួចក៏និយាយប្រាប់បែបឲ្យនាយកាត់ន័យយល់ហើយឆាប់ក្រោកចុះទៅ រួចថេជុងក៏រត់ទៅខាងក្រោមបាត់ទៅ

"ព្រះ..!!ម៉ោង9ទៅហើយ ចុះទៅប្រាកដជា3ដីសទៀតហើយ"Jungkookយកទូរសព្ទមកមើលម៉ោងហើយក៏ទះថ្ងាសខ្លួនឯងមួយទំហឹងរួចក៏រហ័សទាញកន្សែងដើរចូលទៅបន្ទប់ទឹក

15នាទីក្រោយមកជុងហ្គុកក៏មុជទឹកស្លៀកពាក់រួច ហើយក៏ដើរចុះមកទាំងទឹកមិខភ័យៗព្រោះឃើញរាងតូចកំពុងតែឈរចាំនាយសម្លឹងមុខនាយដូចជាចង់សុីសាច់នាយអញ្ចឹង

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now