EP 09 : ខ្លួនមួយចង់ទូកពីរមែនទេលោកកូន?

4.1K 262 3
                                    

"ល្អណាស់កូនប្រសាម៉ាក់"Mrs.Jeonក៏បានដើរទៅជិតរាងតូច

"ចាត់ការឥឡូវល្អទេអ្នកម៉ាក់"Taeyungក៏នៀកទៅនិយាយជាមួយនិងលោកស្រីJeonទាំងញញឹមចុងមាត់

"ល្អ"Mrs.Jeonឮបែបនេះចេញពីមាត់រាងតូចគាត់ចាប់ផ្ដើមលេចចេញនៅស្នាមញញឹមចុងមាត់យ៉ាងកាចសាហាវចេញមក

"អ្នកម៉ាក់ចាប់ផ្ដើមមុនទៅ"Taeyungបន្ទាប់ពីនិយាយក៏នាំគ្នាចុះទៅខាងក្រោមមិនដឹងថាចុះទៅធ្វើអ្វីនោះទេ

"Jena..!!Jena..!!"Mrs.Jeonក៏បានស្រែកហៅជេនណាយកតែម្ដង

"ហុើយ.....ហើយស្រែកអីក៏ស្រែកម្ល៉េះអ្នកមីង?"Jenaដើរមកទាំងមុខក្រញៅៗដូចជាមិនពេញចិត្តនិងដើរមកសោះ

"បើហៅធម្មតានាងមិនអោនក្បាលមកផង អញ្ចឹងមានតែស្រែក"Mrs.Jeon

"ចង់ប្រើស្អីក៏ប្រើមកកុំក្បាច់ក្បូរច្រើនពេក"Jenaដោយមិនចង់ឈ្កោះក៏សួរគាត់ថាចង់ប្រើនាងឲ្យធ្វើអី

"ទៅទិញកាហ្វេមកឲ្យយើងបន្តិចមក នេះលុយ"Mrs.Jeonក៏បានហុចលុយទៅឲ្យនាង ឯនាងក៏បានយកលុយនោះហើយក៏ដើរចេញទៅបាត់។ងាកមកមើលកម្លោះតូចថេយ៉ុងវិញម្ដងគេបានឆុងកាហ្វេដើម្បីយកទៅឲ្យរាងក្រាស់នៅឯបន្ទប់ការងារ

ក្រាក..!!
ក្រឹប..!!

"ចូលមកមានការអី?"Jungkookក៏បានងើបមុខទៅសួររាងតូចដែរចូលមកមិនគោះទ្បេសោះ

"នេះខ្ញុំយកកាហ្វេមកឲ្យលោកប្ដី"Taeyungបានដើរទៅតុរបស់រាងក្រាស់និងដាក់កាហ្វេនោះនៅលើតុរបស់គេ

"ហេតុអីស្លៀកពាក់បែបនេះ?"Jungkookក៏បានសួររាងតូច ព្រោះសម្លៀកបំពាក់ដែរគេស្លៀកគឺវាស្ដើងខ្លាំងណាស់

"អាកាសធាតុថ្ងៃនេះក្ដៅណាស់ ពាក់ស្ដើងអញ្ចឹងទើបស្រួល"Taeyungឆ្លើយទៅកាន់រាងក្រាស់វិញបែបធម្មតាៗដូចគ្មានរឿងអ្វីកើតឡើង

"តែកុំពាក់ចេញទៅក្រៅ"Jungkookក៏លើកែវកាហ្វេយកមកផឹកមុននិងប្រាប់រាងតូច

"ហេតុអីមិនបាន?ដល់ម៉ោងទៅផ្សារល្មមទៅសិនហើយណា"Taeyungក៏លើកទូរសព្ទដូចជាមើលម៉ោងហើយប្រុងនិងបើកទ្វារចេញទៅ ប៉ុន្តែត្រូវរាងក្រាស់ចាប់ជាប់

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now