ការនិយាយគ្នារវាងជុងហ្គុកនិងជីហ៊ុនក៏បានបញ្ចប់ជុងហ្គុកក៏បានត្រឡប់ទៅផ្ទះវិញម្នាក់ឯងដើម្បីរកដំណោះស្រាយលួងថេយ៉ុងមកវិញ។
នៅពេលយប់ក៏បានដល់ថេយ៉ុងក៏បានមកស្នាក់នៅជាមួយនិងជីមីនព្រោះគេចង់នៅជាមួយកូនៗរបស់គេ
"បងនៅគេងទីនេះដែរទេ?"Taeyungក៏សួរទៅកាន់ជីហ៊ុនព្រោះយប់ណាស់ហើយបើឲ្យទៅទាំងយប់បែបនេះដូចជាមិនល្អ
"អត់ទេបងទៅគេងនៅផ្ទះ ឯងនៅទីនេះចុះណាពេលបងទំនេរបងនិងឆ្លៀតមកលេងឯងនិងក្មួយ"Jihunអង្អែលក្បាលថេយ៉ុងថ្នមៗនិយាយទាំងញញឹមស្រាលៗ
"ប្រយ័ត្នប្រយែងតាមផ្លូវផងណា"Taeyungក៏និយាយផ្ដែផ្ដាំជីហ៊ុនព្រោះផ្លូវទីនោះស្ងាត់ខ្លាចនាយជិះតាមផ្លូវទៅមានគ្រោះថ្នាក់
"បងដឹងហើយ..!!អញ្ចឹងបងទៅហើយណាមើលថែខ្លួនផង មួយទៀតញុាំបាយឲ្យទៀងពេលឮទេ ថេជុង..!!អ៊ំទៅហើយ"Jihun
Next Day✨
ព្រឹកថ្មីថ្ងៃថ្មីក៏ឈានចូលមកដល់ព្រះអាទិត្យក៏បានរះឡើងចាំងពន្លឺយ៉ាងភ្លឺមកចំកណ្ដាលទីក្រុង ធ្វើឲ្យមនុស្សគ្រប់គ្នានាំគ្នាភ្ញាក់ពីដំណេកទៅធ្វើការងាររបស់ពួកគេរៀងៗខ្លួន។ចំណែកឯកម្លោះតូចថេយ៉ុងវិញក៏ភ្ញាក់ពីព្រលឹមធ្វើអាហារពេលព្រឹកទុករួចជាស្រេចសម្រាប់ជីមីនយ៉ុងហ្គីថេជុងនិងជូណា
"Morningថេយ៍..!!ហេតុអីភ្ញាក់លឿនយ៉ាងនេះ"Jimin
"លឿនឯណាទើបតែមុននេះដែរនិង មកញុាំបាយមកយើងបានធ្វើម្ហូបដែរឯងចូលចិត្តច្រើនណាស់"Taeyungកំពុងតែលើកម្ហូបដាក់លើតុ
"ហុឹម..ឈ្ងុយដល់ហើយ"Jiminក៏បានដើរមកតាមក្លិនម្ហូបដែរថេយ៉ុងកាន់មក
"ឯណាក្មេងៗ?"Taeyungក៏សួរព្រោះឃើញតែជីមីនចុះមកប៉ុន្តែមិនឃើញក្មេងៗចុះមកជាមួយ
"អូនមកហើយអាប់ប៉ា"Taejungនិយាយមិនទាន់ចប់ផងអាក្បាលខូចក៏ចុះមកតែម្ដងពិតជាអាយុវែងមែននឹកដើមដង្ហើមដល់
"ជូណាក៏មកដែរ"Junaរត់មកព្រមគ្នាជាមួយនិងថេជុង
"ម៉ោះៗមកញុាំបាយនិងអាលបានទៅសាលាណា"Taeyungក៏លើក្មេងដាក់អង្គុយលើកៅអីឲ្យពួកគេនាំគ្នាញុាំបាយ
YOU ARE READING
💔ប្រពន្ធសម្ដែង🍃(Complete✔️)
Action« ជាប្រពន្ធស្របច្បាប់មានទាំងអេតាសុីវិល រៀបការតាមប្រពៃណីប៉ុន្តែគេគ្រាន់តែយកខ្ញុំមកធ្វើជាហ្គេមសម្រាប់គេលេងប៉ុណ្ណោះនៅមុខម៉ាក់ប៉ាគេធ្វើជាស្រឡាញ់ខ្ញុំ ថ្នាក់ថ្នមខ្ញុំដូចគ្រាប់ពេជ្រចំណែកនៅខាងក្រោយខ្នងវិញគេទុកខ្ញុំដូចជាអ្នកបម្រើគេ លោកគិតថាប្រពន្ធសម្ដែងគ្មា...