EP 43 : តើជាគីយ៉ាឬជាគីតាទៅ!?

1.8K 119 1
                                    

កម្លោះតូចថេយ៉ុងនិងជេនណាក៏នាំគ្នាដើេចេញទៅបាត់ ទុកឲ្យជុងហ្គុកអង្គុយអេសក្បាលឆ្ងល់ម្នាក់ឯងថារាងតូចគេប្រុងនិងធ្វើអ្វីទៀតហើយ មើលទៅស្ថានភាពដូចជាមិនស្រួលទាល់តែសោះ

"មែនហើយនេះម៉ោង10ហើយតើស ជេនណា..!!ឯងចាត់ការម្នាក់ឯងសិនចុះយើងមានណាត់បន្តិចទៀតយើងមកវិញហើយ"Taeyungនៅពេលដែរដើរចុះមកដល់ខាងក្រោមក៏ដល់ម៉ោងហើយ គេបិះនិងភ្លេចទៅថាថ្ងៃនេះគេមានណាត់សំខាន់មួយ

"អើៗ..!!ប្រយ័ត្នប្រយែងផងណា"

#Coffee☕

"ចាំយូរដែរទេ សុំទោសផងណា៎"Taeyungក៏បានចូលមកអង្គុយរួមតុជាមួយគីតានិងជីហ៊ុន

"ហៃយ៉ា..!!បងមិនបានថាអីឲ្យឯងនោះទេ កុំរត់ពេកណាប្រយ័ត្នក្មួយបងក្នុងពោះផង"Jihunកាលបានឃើញថេយ៉ុងរត់ស្ទុយមកបែបនេះក៏និយាយប្រាប់ ព្រោះពោះកាន់តែធំហើយរត់បែបនេះវាមិនល្អទេ

"បារម្ភតែពីក្មួយ ចុះបងមិនបារម្ភពីខ្ញុំទេមែនទេ?"Taeyungក៏មិនណយដែរក៏សួរទៅកាន់ជីហ៊ុនវិញមិនដាច់មួយម៉ាត់

"អ្នកណាថាមិនបារម្ភពីប្អូនស្រីបងនោះ"Jihunក៏និយាយញ៉ោះថេយ៉ុងដោតហៅថាប្អូនស្រី

"ខ្ញុំប្រុសណាមិនមែនស្រីទេ"Taeyungនិយយទាំងពេបមាត់នៅពេលជីហ៊ុនហៅគេថាប្អូនស្រីគេឡើងប្រុសហៅគេប្អូនស្រី

"បានហើយៗលោកអើយ បងក៏ល្មមដែរ"Kitaដែរអង្គុយកណ្ដាលនោះក៏បញ្ឈប់ពួកគេទាំងពីរបើមិនចឹងទេប្រកែកគ្នាផ្អើលហាងឥឡូវហើយ

"តោះចូលសាច់ការយើងវិញ"Jihunក៏ឈប់ញ៉ោះថេយ៉ុង ហើយងាកមកនិយាយរឿងសាច់កាប់ អាស៎ច្រឡំ និយាយសាច់ការដែរជាសំខាន់មិនដឹងជារឿងអ្វីនោះទេ។ពួកគេទាំងបីក៏ចាប់ផ្ដើមសន្ទនាជាមួយគ្នា មើលទៅមួយៗហ្មត់ចត់ខ្លាំងណាស់នេះប្រហែលជាមានរឿងសំខាន់ហើយមើលទៅ តើវាជារឿងអ្វីទៅ?

"សម្រេចថាតាមនិងចុះណា"Taeyungរំលងប្រហែលជា30នាទីការសន្ទនារបស់ពួកគេទាំងបីក៏បញ្ចប់

"សម្រេចតាមនិង ប៉ុន្តែមិនត្រូវមានការធ្វេសប្រហែសនោះទរ"Jihunក៏ងក់ក្បាលយល់ស្របនិងសម្ដីរបស់ថេយ៉ុងហើយក៏ប្រាប់ទៅពួកគេទាំងពីរថាត្រូវតែហ្មត់ចត់ពីរឿងដែរបានពិភាក្សាជាមួយគ្នាមុនកុំឲ្យមានការធ្វេសប្រហែស

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now