EP 17 : គេល្អជាងលោកឆ្ងាយណាស់..!!

3.1K 175 1
                                    

នៅម៉ោង5ល្ងាចដល់ម៉ោងដែរជុងហ្គុកត្រូវចេញពីធ្វើការល្មម ប៉ុន្តែពួកគេទាំងពីរមិនបានទៅផ្ទះទេព្រោះរាងតូចគេចង់ទៅលេងអ្នកម៉ាក់និងប្អូនស្រីរបស់គេណាមួយគេខានទៅលេងពួកគាត់យូរហើយ

      🦋ភូមិគ្រឹះKim🦋

  ទឺត..!!ទឺត..!!

ឡានសារីទំនើបពណ៍ខ្មៅមួយដែរមានតម្លៃរាប់មឺុនដុល្លាក៏បានឈប់នៅមុខទ្វាររបងនៅភូមិគ្រឹះត្រកូលហើយក៏បានសុីផ្លេដើម្បីឲ្យអ្នកខាងក្នុងបានឮហើយមកបើកទ្វារឲ្យ

"Fazhi..!!ឯងជួយទៅមើលបន្តិចមើលបន្តិចថាអ្នកណាគេមក"អ្នកស្រីKimក៏បានប្រាប់ទៅអ្នកបម្រើឲ្យទៅមើលថាអ្នកណាមក

"ចាស៎..!!អ្នកស្រី"Fazhiក៏បានក្រោកឡើងដើរចេញទៅមើលតាមបញ្ជារបស់គាត់

"បងFazhi..!!ខ្ញុំនឹកបងខ្លាំង"Taeyungនៅពេលនោះហ្វាសុីនាងក៏បានបើកទ្វាររបងឲ្យឡាននោះចូលព្រោះនាងដឹងថានេះជាឡានរបស់ជុងហ្គុក រាងក្រាស់ក៏បានបើកឡានចូលទៅហើយរាងតូចក៏បានចុះពីឡានដើរទៅអោបហ្វាសុីតែម្ដង

"បងក៏នឹកអ្នកប្រុសតូចដូចគ្នាដែរ"Fazhiក៏បានតបការអោបទៅរាងតូចវិញយ៉ាងកក់ក្ដៅ

"អ្នកម៉ាក់នៅដែរទេ?"Taeyungបន្ទាប់ពីប្រលែងដៃចេញពីហ្វាសុីហើយរាងតូចក៏បានសួរ

"គាត់នៅខាងក្នុង"Fazhi

"អ៎មែនហើយ..!!នេះខ្ញុំទិញឲ្យបង"Taeyungក៏បសនហុចប្រអប់មួយទៅឲ្យហ្វាសុីក្នុងប្រអប់នោះគឺមានខ្សែដៃមួយខ្សែដែរខ្សែដៃនេះមានតម្លៃថ្លៃសមរម្យដែរ

"អ្នកប្រុសតូចឲ្យបងមែនទេ?"Fazhiនៅពេើដែរបើកប្រអប់នោះមើលហើយនាងក៏បានសួរទៅកាន់រាងតូច

"បាទ..!!ខ្ញុំឲ្យបង"Taeyungក៏បានឆ្លើយតបទៅវិញទាំងញញឹម

"បងមិនហ៊ានទទួលទេខ្សែដៃនេះវាមានតម្លៃថ្លៃណាស់ អ្នកប្រុសតូចយកវាទុកវិញទៅ"Fazhiក៏បានហុចឲ្យរាងតូចព្រោះនាងមិនហ៊ានទទួលនោះខ្សែដៃមួយខ្សែនេះវាមានតម្លៃថ្លៃនាងគ្មានសមត្ថភាពទិញវាទេ ហើយនាងត្រឹមជាអ្នកបម្រើមិចនិងអាចយករបស់ដែរថ្លៃយ៉ាងនេះពីចាហ្វាយទៅ

"បើបងមិនយកខ្ញុំខឹងហើយ"Taeyungក៏បានអន់ចិត្តនៅពេលដែរហ្វាសុីនាងប្រកែកមិនទទួលរបស់ដែរគេឲ្យ

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now