EP 48 : អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ..!

2K 132 0
                                    

~បីខែកន្លងផុតទៅ~

វាពិតជាលឿនខ្លាំងណាស់ទើបតែមួយពព្រិចភ្នែកសោះបីខែកន្លងផុតទៅបាត់ហើយ ពេលវេលាពិតជាដើរខ្លះណាស់ពីមួយវិនាីទីមួយវិនាទីពីមួយនាទីទៅមួយនាទីពីមួុយម៉ោងទៅមួយម៉ោងពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំ (ហៃឡើងតាប៉ែ😔)

"លោកប្ដីហា៎...."Taeyungកំពុងតែធ្វើម្ហូបក៏បានស្រែកហៅស្វាមីរបស់គេដែរកំពុងនៅខាងក្រៅ

"បាទមានការអ្វីមែនទេប្រពន្ធសម្លាញ់"Jungkookនៅពេលបានឮសំឡេងដ៏ស្រទន់ពិរោះរបស់ភរិយារបស់នាយហៅដូច្នេះក៏រហ័សឆ្លើយនិងរត់មកយ៉ាងលឿន

"ដល់ម៉ោងទៅយកTaejungហើយបងមិនទៅយកកូនទេឬយ៉ាងមិច?"Taeyungក៏ចោតសំណួរទៅកាន់រាងក្រាស់ទាំងចងចិញ្ចើមឆ្ងល់ដល់ម៉ោងកូនចេញពីសាលាហើយហេតុអីនាយមិនយកកូនបែបនេះ

"Jiminបានទៅយកគេហើយបន្តិចទៀតមកដល់ហើយ"Jungkookក៏ប្រាប់ទៅកាន់ប្រពន្ធរបស់នាយវិញកុំឲ្យបារម្មណ៍មុននេះជីមីនក៏បានខលមកជុងហ្គុកដែរថាថ្ងៃនេះគេទៅទទួលថេជុងពីសាលាឲ្យ

"អញ្ចឹងបងឆាប់ទៅរៀបចំតុទៅ បន្តិចអ្នកម៉ាក់លោកប៉ាមកហើយ"Taeyungក៏ប្រាប់ឲ្យនាយទៅរៀបចំតុនៅខាងក្រៅឲ្យរៀបរយព្រោះថ្ងៃនេះពួកគេជួបជុំគ្រួសារ

"ប៉ាតូច...!កូនមកពីរៀនវិញហើយ"Taejunនៅពេលចុះមកពីឡានភ្លាមក៏រត់ទៅេរកប៉ាតូចគេរបស់ភ្លាមតែម្ដង ពេលនេះថេជុងមានអាយុ10ឆ្នាំទៅហើយ

"ថេជុង..!មកពីរៀនហើយមែនទេកូន អញ្ចឹងឆាប់ទៅមុជទឹកឲ្យស្អាតទៅបន្តិចទៀតលោកតាលោកយាយមកហើយ"Taeyungក៏ងាកមកនិយាយជាមួយកូនប្រុសរបស់គេ

"បាទ..!"Taejungនិយាយរួចក៏រត់ទៅខាងលើដើម្បីមុជទឹករៀបចំខ្លួន

"ជម្រាបសួរពូតូច"Junaនាងតូចក៏បានចូលមកដល់ក៏សំពះជម្រាបថេយ៉ុងទាំងញញឹម

"ជូណា..!ហៃយ៉ាថ្ងៃនេះតែងខ្លួនស្អាតដល់ហើយនៀក ក្មួយសម្លាញ់របស់ពូតូច"Taeyungក៏ងាកមកហើយលើកពរនាងតូចច្បិចថ្ពាល់នាងតូចតិចៗ

"ហិហិ អរគុណពូតូចដែរសរសើរអូន"Junaញញឹមអៀនព្រាននៅពេលឮថេយ៉ុងសរសើរថាខ្លួនស្អាត

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now