EP 04 : យប់នេះបម្រើបងឲ្យល្អឮទេ

4.6K 268 0
                                    

បន្ទាប់មកអ្នកស្រីចន ក៏បានទាញឡាន(យីវាមិនអាណាគេទាញឡានកើតទេ😑)យកមកជិះរួចធ្វើដំណើរទៅកាន់ផ្ទះរបស់ជុងហ្គុក។ប្រហែលជា30នាទីអ្នកស្រីចនក៏បានទៅដល់ផ្ទះរបស់ជុងហ្គុក

តុក..!!តុក..!!

សំឡេងគោះទ្វារក៏បានបំភ្លឺឡើងមក ធ្វើឲ្យអ្នកដែរនៅខាងក្នុងកំពុងតែធ្វើម្ហូបក៏បានឈប់ធ្វើ រួចក៏បានដើរទៅបើកទ្វារ

ក្រាក..!!

"អ្នកម៉ាក់...!!!"Taeyungបើកទ្វាមកគឺស៊ុបប្រាយមែនទែនអ្នកដែរគោះជាអ្នកម៉ាក់ក្មេករបស់គេ

"កូនថេយ៍...នៅជាមួយជុងគេមានធ្វើបាបកូនដែរទេ?"Mrs.Jeonបានសួរទៅកាន់ថេយ៍ទោះគាត់ដឹងថាថេយ៍មិនប្រាប់គាត់ក៏ដោយ

"បាទ..គឺអត់ទេអ្នកម៉ាក់គាត់មិនធ្វើបាបកូននោះទេគាត់ស្រឡាញ់កូនណាស់"Taeyungបានឮសំណួរនេះក៏ខំទប់ទឹកភ្នែកនិងឆ្កើយទៅប្រាប់គាត់ទាំងញញឹម ស្នាមញញឹមនេះគ្រាន់តែជាស្នាមញញឹមក្លែងក្លាយរបស់រាងតូចប៉ុណ្ណោះ

"ហុឹម...ចូលទៅខាងក្នុងទៅម៉ាក់មានរឿងចង់និយាយជាមួយបន្តិច"Mrs.Jeonគាត់បានដកដង្ហើមធំដូចជាកូនដឹងរឿងអញ្ចឹង រួចក៏បានទាញដៃរាងតូចចូលទៅខាងក្នុង

"នេះអ្នកម៉ាក់ពិសារទឹកសិនទៅ...អ្នកម៉ាក់មានរឿងអីនិយាយជាមួយកូនមែនទេ?"Taeyungបានយកទឹកមកឲ្យគាត់រួចក៏បានទៅអង្គុយជិតគាត់

"ម៉ាក់ជឿថាកូនប្រាកដជាដឹងរឿងនិងហើយមែនទេ ប៉ុន្តែកូនធ្វើជាមិនដឹង"Mrs.Jeonបានកាន់ដៃរាងតូចរួចនិយាយទៅកាន់ រឿងដែរកូននិយាយនេះគឺគាត់ចង់សំដៅទៅលើរឿងដែរជុងហ្គុកនាំជេនណាមកនៅផ្ទះនេះ

"បាទ..ដឹងអ្នកម៉ាក់"Taeyungឆ្លើយទាំងអួលដើមកទៅកាន់គាត់តែទោះជាយ៉ាងណាក៏គេមិនយំនៅចំពោះមុខគាត់ដែរ

"ចុះហេតុអីកូននៅស្ងៀមបែបនេះ?"Mrs.Jeonបានសួររាងតូចទាំងលើកចិញ្ចើមចងគ្នា បានដឹងហើយឮហើយថាប្ដីខ្លួនឯងនិងនាំមនុស្សស្រីមកនៅជាមួយប៉ុន្តែបែរជាធ្វើមិនដឹង តើហេតុអីទៅ?

"កូនមិនដឹងត្រូវធ្វើអីនោះទេអ្នកម៉ាក់"Taeyungនិយាយទាំងអោនមុខចុះហើយទឹកភ្នែក1_2ដំណក់ក៏ស្រក់ចុះមក

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now