EP 54 : ដល់ពេលដែរយើងត្រូវយកកូនមួយទៀតដែរ..!

2.4K 118 0
                                    

"ខ្ញុំ....ខ្ញុំ...."Taeyungស្ទាក់ស្ទើៗមិនដឹងជាចង់និយាយអ្វីនោះទេព្រោះតែកំពុងភ័យនិងការជ្រើសរើសមួយនេះ

"យ៉ាងមិច?ត្រៀមហើយឬនៅ?"យមរាជក៏សួរទៅកាន់រាងតូច

"រួច...រួច...ហើយ"Taeyungឆ្លើយទាំងរដាក់រដុបមិនដឹងថាខ្លួនរើសប៉ះចំល្អឬអាក្រក់នោះបើប៉ះចំល្អវាជាសំណាងធំហើយប៉ុន្តែបើប៉ះអាក្រក់វិញគឺស៊យធំតែម្ដង

"ហុឹមមមម'"យមរាជបន្ទប់ពីបានឮចម្លើយរបស់រាងតូចថាគេត្រៀមខ្លួនគាត់ក៏បានបញ្ចាឲ្យវិញ្ញាណទាំងអពីរចេញ ដែរវិញ្ញាណនោះគឺមានមុខមាត់និងរូបរាងដូចTaeខ្លាំងមែនទែន

"ឯងគួរតែស្ដាប់តាមខ្ញុំ មិនបាច់ទៅឋានមនុស្សវិញនោះទេប្ដីរបស់ឯងពេលនេះគេលែងស្រឡាញ់ឯងហើយ មើលនោះទៅ"វិញ្ញាណទី1ដែរជាមនុស្សអាក្រក់ក៏បានចូលមកនិយាយជាមួយរាងតូចបញ្ចុះបញ្ចូលគេព្រមទាំងបានឲ្យគេមើលនៅរូបភាពក្លែងក្លាយឃើញថាJungkookកំពុងអោបស្រីថ្មីថែមទៀត

"កុំឲ្យសោះ..!ប្ដីរបស់ឯងមិនមែនមនុស្សអញ្ចឹងនោះទេពេលនេះគាត់កំពុងតែអោបខ្លួនឯងដែរកំពុងសន្លប់នៅលើគ្រែមន្ទីពេទ្យយំស្រែកហៅឯង"វិញ្ញាណទី2ជាមនុស្សល្អក៏ចូលមកនិយាយកុំឲ្យគេជឿនភសម្ដីរបស់វិញ្ញាណទី1និយាយ ហើយវិញ្ញាណទី2ក៏បានឲ្យគេមើលរូបភាពដែរJungkookកំពុងយំសោកអោបខ្លួនប្រាណគេដែរកំពុងនៅលើគ្រែ

"អត់ទេនេះជារូបភាពក្លែងក្លាយប៉ុណ្ណោះ...!ប្ដីរបស់ឯងមិនបានស្រឡាញ់ឯងនោះទេគេមានថ្មីហើយ ប្រសិនឯងទៅឋានមនុស្សវិញក៏គង់តែឈឺចាប់ពិបាកជាងស្លាប់ដដែលនិង"វិញ្ញាណទី1ក៏បានចូលមលនិយាយបញ្ចុះបញ្ចូលដើម្បីឲ្យTaeកាន់តែច្របូកច្របល់

"ទេ..!មិនពិតទេប្ដីរបស់ឯងស្រឡាញ់ឯងណាស់គាត់គ្មានថ្ងៃធ្វើបែបនេះដាក់ឯងនោះទេ"វិញ្ញាណទី2និយាយឃាត់Taeកុំឲ្យជឿនៅអ្វីដែរវិញ្ញាណទី1និយាយបើហ៊ានតែប្រហែសគេនិងនៅទីនេះរហូតមិនខានទេ

"ធ្វើយ៉ាងមិចទៅ តើខ្ញុំគួរជ្រើសរើសមួយណាទៅ?"Taeyungចាប់ផ្ដើមច្របូកច្របល់អស់ហើយមិនដឹងថាត្រូវជ្រើសវិញ្ញាណទី1ឬទី2នោះទេ

"ឯងគ្មានពេលយូរទេ ជ្រើសទៅ..!"យមរាជក៏បញ្ជាឲ្យtaeចាបើផ្ដើមជ្រើសវិញ្ញាណមួយក្នុងចំណោមវិញ្ញាណទាំងពីរ

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now