EP 46 : បងប្អូនជីមួយខ្លាជីដូនពីតោ..!

1.9K 130 0
                                    

"ហិក...ហិក...កុំអីអគ្គនាយកខ្ញុំរៀងហើយ...សុំអង្វរកុំសម្លាប់ខ្ញុំអី"Yakiឮបែបនេះក៏និយាយអង្វរករាងក្រាស់ទាំងញ័រមាត់

"មកនេះ.."Jungkookក៏ចាប់ទាញនាងហើយយកនាងទៅបន្ទប់ងងឹតដែរនៅកៀនម្ខាងដែរបន្ទប់សម្ងាត់មួយរបស់នាយគ្មានអ្នកណាដឹង

ព្រុស..!!

មកដល់បន្ទប់ងងឹតនោះភ្លាមនាយក៏បានក្រវាស់ដៃនាងមួយទំហឹងធ្វើឲ្យនាងដួលនិងដី បើកភ្លើងរាត្រី បានឃើញនៅអាវុធជាច្រើនប្រភេទកាំភ្លើងជាច្រើនប្រភេទនិងរបស់របរធ្វើទារុណកម្មជាច្រើន

"ជានាងមនុស្សស្រីទី10ដែរបានចូលមកបន្ទប់នេះ"Jungkookដើរទៅរកនាងច្របាច់មាត់នាងយ៉ាងច្រើនធ្វើមាត់នាងក្រហម

"ហិក...ហិក...កុំធ្វើបាបខ្ញុំអី...ខ្ញុំសុំអង្វរ"Yakiចាប់ផ្ដើមញ័រលើកដៃសំពះនាយជាមួយនិងទឹកស្រក់ចុះមកទាំងភាពភ័យខ្លាច

"នាងហ៊ានលើកដៃរុញប្រពន្ធខ្ញុំ អញ្ចឹងនាងក៏ហ៊ានប្រឈមមុខនិងនរកនេះបានដូចគ្នា"Jungkookនាយក៏និយាយជាមួយនិងទឹកមុខខឹងនិងនាងយ៉ាងខ្លាំងសឹងតែសម្លាប់នាងឥឡូវនេះទេ

"អត់ទេៗ...ហិក...ហិក...."Yakiទីបំផុតនាងក៏រើចេញពីនាយបានប៉ុន្តែរត់ទៅណាមិនបាននោះទេព្រោះថាទ្វាត្រូវបានចាក់សោទាំងអស់

ផាច់..!!

ដៃមាំចេញសរសៃរបស់នាយក៏ទះនាងមួយកំផ្លៀងយ៉ាងខ្លាំងធ្វើឲ្យជាប់ស្នាមម្រាមដៃទាំងប្រាំនៅលើថ្ពាល់តែម្ដង

"នាងអាចជាមនុស្សស្រីទី10ដែរត្រូវបានខ្ញុំវាយបែបនេះ"Jungkookក៏និយាយទាំងសម្លឹងមុខនាងធ្វើឲ្យនាងមិនហ៊ានមើលមុខនាយចំនោះទេបានត្រឹមតែអោនមុខចុះ

"កុំ...សម្លាប់...ខ្ញុំ..."Yakiលើកដៃសំពះនាយនិយាយទាំងញ័រមាត់តែម្ដង

"ហុឹស...."

ផាំង..!!ផាំង..!!

ស្នូរគ្រាប់កាំភ្លើងពីរគ្រាប់បានពន្លឺឡើងបាញ់ចំកណ្ដាលពោះរបស់ធ្វើឲ្យនាងស្លាប់មួយរំពេចដោយស្នាដៃកម្លោះសង្ហារចន ជុងហ្គុកដែរជាម៉ាហ្វៀជើងចាស់ដែរសម្លាប់មនុស្សមិនញញើតដៃមិនខ្លាចឈាមមិនថាស្រីមិនថាប្រុសឲ្យប៉ះពាល់មនុស្សរបស់នាយគឺត្រូវសម្លាប់ចោលទាំងអស់

💔ប្រពន្ធសម្ដែង🍃(Complete✔️)Where stories live. Discover now