part5: អូនចង់កំដរបងងូតទឹក😉

1.3K 71 5
                                    


>អូ៎ មានសង្សារស្អាតបែបនេះ បានជាបងបដិសេធជាមួយម៉ាក់រឿងរៀបការ<

ជីមីនរៀបនឹងដើរចេញទៅហើយបែជាត្រូវប្អូនប្រុសក្រៅខោឌឺដងដាក់ទៀត។ នាយមិនខ្លាចនឹងតបតគេទេប៉ុន្តែខ្លាចថាថេស្ដាប់ហើយអាចនឹងមិនសប្បាយចិត្ត!

>មិនទាក់ទងនឹងឯងទេ!<

នាយថាហើយក៏ទាញដៃអ្នកជាសង្សារទៅតាមដោយមិននៅចាំការឆ្លើយតបពីអ្នកម្ខាងទៀតឡើយ

ពេលមកដល់ក្នុងឡាន ថេ ក៏មិនហ៊ានសួរនាំអ្វីពីពាក្យដែលប្អូនប្រុសរបស់គេនិយាយមុននេះដែរ ព្រោះមើលទៅគេកំពុងខឹង។ នាយធ្លាប់តែដឹងថាគេមានប្អូនប្រុសនិងឪពុកចុងប៉ុន្តែមិនស្គាល់ថាពួកគេជានរណានិងមានឋានៈអីអោយប្រាកដទេ។

>មីនី យប់នេះ អូនថាពួកយើងទៅខន់ដូរបស់បងតែម្ដងទៅ ព្រោះអូន--<
>អឹម សម្រេចថាអញ្ចឹងចុះ<

មិនទាន់និយាយអស់ផងគេក៏កាត់សំដីនាយបាត់ទៅហើយ។ គេខឹងម្ដងៗ ពិតជាគួរឱ្យខ្លាចណាស់ តែយ៉ាងណាយប់នេះក៏ត្រូវសួរគេពីរឿងរៀបការនោះដែរ ទោះគេខំប្រឹងគេចវេសក៏ដោយ

មើលទៅគេក៏មិនសូវស៊ីខ្សែជាមួយប្អូនប្រុសរបស់គេដែរ។ បើប្រាប់រឿងប្រុសម្នាក់នោះឲ្យនាមប័ណ្ណមកនាយ គេប្រាកដជាកាន់តែខឹង! មិនបាច់រំលឹកល្អជាង

>មីនី? បងមានអ្វីចង់ប្រាប់អូនដែរទេ?<

ថេយ៉ុង ដាក់ខ្លួនអង្គុយនៅលើសាឡុងនៅបន្ទប់ទទួលភ្ញៀវក្នុងខន់ដូររបស់គេ ដើម្បីរង់ចាំចម្លើយ

>ស្គាល់វាតាំងពីពេលណា?<

ការរង់ចាំមិនបានទទួលចម្លើយត្រឡប់មកវិញទេ បែរជាបានសំណួរដ៏គំរោះគំរើយទៅវិញ!

គេចង់សម្ដៅដល់មនុស្សប្រុសម្នាក់នោះ?

>អូន....អូនមិនធ្លាប់ស្គាល់គេទេ<
>មិនធ្លាប់ស្គាល់? បែរជាហ៊ានឲ្យគេចាប់ដៃចាប់ជើងនៅកណ្តាលហាង?<
>មិនមែនដូចបងគិតទេ មិញនេះជារឿងចៃដន្យហើយអូនធ្លាប់ជួបគេតែម្ដងនៅក្នុងកាហ្វេរប៉ុណ្ណោះ<

រាងស្ដើង ងើបទៅចាប់ដើមដៃគេតិចៗតែត្រូវគេដកដៃចេញដូចមិនចង់ឲ្យប៉ះពាល់ ហេតុអីគេចាំបាច់ខឹងដល់ថ្នាក់នេះ?

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now