part21:មិនអាចប្រកែក

818 63 10
                                    


ថ្ងៃរះដល់ចុងត្នោតទៅហើយ ប៉ុន្តែអ្នកដែលគេងលក់ដោយស្កប់ស្កល់នៅតែមិនព្រមកម្រើកខ្លួនអីបន្តិច ដល់ថ្នាក់ត្រូវអ្នកខ្លះ លូកលាន់ផង អីផងនៅតែមិនព្រមងើប។

យ៉ុងហ្គី គេងច្រត់កែងដៃនឹងពូកផ្អៀងមើលអ្នកដែលកំពុងឈ្មុសឈ្មុលនឹងដើមទ្រូងរឹងមាំរបស់ខ្លួនមិនដាក់ភ្នែក ហើយក៏ឱនទៅថើបញីញក់ថ្ពាល់ប៉ោងៗនោះ រហូតម្ចាស់ខ្លួនគេងមិនស្រណុក

>អឹម....<

ពេលឃើញរាងតូចជ្រួញច្រមុះមិនពេញចិត្តដែលនាយរំខានពេលដេកពួនរបស់គេបែបនេះ នាយកាន់តែចង់ញ៉ោះគេ ដោយតាមថើបថ្ពាល់គេទាំងសងខាងពេលគេងាកមុខចេញម្ដងៗ

>ហឹម....បងសុំដេកបន្តិចទៀតសិន ..ថេ?<

ម្ចាស់មាឌមាំប្រែទឹកមុខមិនពេញចិត្តភ្លាម ក្រោយអ្នកដែលដេកក្រោមទ្រូងរបស់នាយពេញមួយយប់ទល់ភ្លឺ មមើរហៅឈ្មោះអ្នកផ្សេង។ ធ្វើឲ្យក្ដៅចិត្តទាំងព្រឹកតែម្ដង!

>អាស អូយ៎!<

ជីមីន ស្រែកដោយក្ដីឈឺចាប់ ពេលដឹងដល់ធ្មេញមុតស្រួចដែលកំពុងចាក់ទំលុះសាច់ត្រង់ដើមទ្រូងរបស់ខ្លួនរហូតធ្វើឲ្យនាយស្វាងពីដំណេកតែម្ដង ហើយក៏ព្យាយាមរុញនាក់ខាងលើចេញ

>ឈឺ!...លែងខ្ញុំទៅ!<
>អា៎.... ងើបហើយហេស?<

អ្នកកំលោះងើបចេញពីទ្រូងសស្អាត មកសម្លឹងមុខតូចដែលគិតតែសម្លក់ខ្លួនមិនដាក់ភ្នែក ដោយនាយគ្រាន់តែខាំគេលេងប៉ុណ្ណឹងសោះ

>មិនឃើញទេរឺ? ល្មមងើបចេញពីខ្ញុំបានហើយ<
>ពេលស៊ីឆ្អែត ក៏ដេញខ្ញុំចេញអញ្ចឹងហេស?<
>ស្អីរបស់លោក? ឆាប់ងើបភ្លាមទៅ!<

និយាយធ្វើដូចជានាយនៀក បានខ្លួនគេហើយក៏បោះបង់យ៉ាងអញ្ចឹង? នាយទៅវិញទេ ដែលជាអូមេហ្ការទើបត្រូវខូចខាត! គ្រាន់តែខ្លួនបើកភ្នែកមក គេក៏ទៅជាខឹងសម្បារបែបនេះ ហើយនាយបានទៅធ្វើអីគេ?!

>យប់មិញដូចជាមិនគំរោះគំរើយបែបនេះសោះ<
>ក៏ព្រោះតែយប់មិញខ្ញុំស្រវឹង!<

នាយតូចងាកមុខចេញមិនហ៊ានប្រឈមមុខនឹងគេ ពេលនឹកដល់រឿងយប់មិញ ដែលខ្លួនឯងនេះណាស់ដែរ មិនបានប្រកែកនឹងគេសូម្បីតែបន្តិច!

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now