>មីនី? ហឹក...អត់ទេ ស្ដាប់អូនសិន<សម្លេងមមីមមើរបស់អ្នកដេកក្បែរខ្លួនធ្វើឲ្យរាងក្រាស់ប្រះខ្លួនងើបទៅឱបក្រសោប ថ្នាក់ថ្នមគេដោយក្ដីបារម្ភ តែបែរជាទទួលបានការរុញច្រានទៅវិញ
>ថេ? អូនកើតអី? អូនយល់សប្តិអាក្រក់ហេស? <
ជុងហ្គុង អង្រួនរាងស្ដើងតិចៗហាក់ចង់ឲ្យគេភ្ញាក់ពីសុបិនអាក្រក់នោះ....មើលចុះទឹកភ្នែកដាមជាប់ថ្ពាល់ ហើយញើសជោគជើងសក់ទៅហើយ
>មនុស្សអាក្រក់! លែងខ្ញុំ! លែង!<
>ថេ? នេះបងណា!<ថេយ៉ុង ស្រាប់តែបើកភ្នែកធំៗ ប្រឹងរើបម្រះគេចពីរង្វង់ដៃរឹងមាំ ហាក់ស្អប់ខ្ពើមគេតាំងពីជាតិណា តែនិយាយចប់ប៉ុន្មានម៉ាត់ ស្រាប់តែបិទភ្នែកគេងស្ដូកស្ដឹងទៅវិញ
រាងក្រាស់បានត្រឹមស្រឡាំងកាំងនឹងហេតុការណ៍អម្បាញ់មិញ ទ្រូងខាងឆ្វេងដូចត្រូវគេពុះជាច្រើនចំរៀក ពេលមនុស្សដែលខ្លួនកំពុងដេកឱបជាប់ទ្រូង មមើហៅឈ្មោះអ្នកផ្សេងថែមទាំងរុញច្រាននាយដូចមិនចង់ក្បែរទៀតផង
*អូនមិនមែនមានការចងចាំវិញទេដឹង? មិនអាចទេ! អូនមិនទាន់អាចចាកចេញពីបងបានទេ ! គីម ថេយ៉ុង! *
ម្ចាស់រាងកាយហាប់ណែនហាប់ណែន ភ្ញាក់ពីដំណេកទាំងតក់ក្រហល់ ក្រោយរាវរកមិនប៉ះអ្នកដែលខ្លួនគេងឱបយប់មិញ។ ជុងហ្គុក ដៀងភ្នែកមើលសព្វពេញបន្ទប់ប៉ុន្តែមិនឃើញមនុស្សដែលនិយាយរកមើលទាល់តែសោះសូម្បីតែនៅក្នុងបន្ទប់ទឹកក៏មិនឃើញឬមួយ---រឿងមួយក៏គេ... លួចរត់ចេញទៅដោយមិនប្រាប់?!
>ថេ? ថេយ៉ុង អូននៅឯណា?<
រាងក្រាស់ ចុះមកដល់ខាងក្រោមស្រែកឡូឡាពេញផ្ទះ ទាំងដែលសមាជិកគ្រួសារនៅមិនទាន់ភ្ញាក់នៅឡើយ ធ្វើឲ្យអ្នកបម្រើចាប់មើលមុខគ្នា ងឿងឆ្ងល់នឹងអាការៈរបស់អ្នកប្រុសតូចខ្លួន ចង់សួរនាំក៏មិនហ៊ាន។
>អុ៎ ជុង? ថ្ងៃនេះ ម៉េចក៏បងភ្ញាក់លឿ---អឹប*<
ថេយ៉ុង ប្រែជាស្រឡាំងកាំងមិនស្ទើរដែលរាងក្រាស់ស្រែកចំទាលហៅខ្លួនពេញផ្ទះ ហើយនៅរត់មកឱបបែបរន្ធត់យ៉ាងនេះទៀត...ស្ទើរតែដួលផ្ងារក្រោយទៅហើយ!
YOU ARE READING
𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)
Fanfictionស្នេហាមួយដែលគ្រប់គ្នាមិនទទួលស្គាល់ និងមានការរើសអើងដោយសារតែការស្រឡាញ់ omega ដូចគ្នា❤️។ ការស្រឡាញ់គ្មានកំហុសនោះទេ ពួកយើងស្រឡាញ់គ្នាក៏មិនបានធ្វើឱ្យពិភពលោករបស់អ្នកអាប់រស្មីដែរ ហេតុអ្វីបំបែកពួកយើង? Jimin (omega) × Taehyung (omega)[ switch ⬆️⬇️ ] Taekoo...