ក្រោយពីសន្លប់អស់ជាច្រើនម៉ោង កាយតូចក៏បើកភ្នែកសន្សឹមៗ មើលបរិយាកាសជុំវិញខ្លួនទាំងមីងមាំង រាងកាយក៏ស្ពឹកស្រពន់មិនអាចកម្រើកឡើងភ្លាមៗ។*តែនេះដូចជាមិនមែនបន្ទប់របស់នោះទេ?*
ជីមីន ព្យាយាមងើបអង្គុយទាំងធីងធោងពិនិត្យមើលនៅក្នុងបន្ទប់បួនជ្រុងមួយនេះ។ ដែលវាពិតជាមិនមែនជាបន្ទប់របស់ខ្លួនពិតមែន? តើនាយនៅទីណាទៅ?
>អាក៎....អូយ! សឺតៗ<
គ្រាន់តែរៀបឈានជើងចុះពីលើគ្រែ រាងកាយក៏ចាប់ផ្តើមធ្វើទុក្ខបុកម្នេញ ឈឺផ្នែកខាងក្រោមប្រៀបដូចញេចាប់ហែក។ ពេលនឹកឃើញមនុស្សចិត្តខ្មៅ ដែលជាអ្នកបង្កឡើង ក៏កាន់តែនឹកខ្នាញ់ចង់តែសំពោងគេនោះទេ....តែថាពេលនេះគេនៅឯណាទៅ?!
*ស៊ីយើងហើយ ទុកយើងចោលកន្លែងឆ្គួតឡប់នេះរឺ?!*
នាយតូចដែលពាក់អាវសឺមីពណ៍សត្រឹមភ្លៅ និងខោខ្លីដែលរាងក្រាស់បានស្លៀកពាក់ឲ្យកាលពីយប់មិញ នាំរាងកាយទន់ខ្សោយចេញពីបន្ទប់យ៉ាងត្រដាបត្រដួស ដើម្បីចាកចេញពីបន្ទប់មួយនេះតែថា.....
>នេះ? នេះ----ខ្ញុំនៅកណ្ដាលសមុទ្ររឺ?<
ជីមីន ក្រឡេកមើលទេសភាពនៅជុំវិញយ៉ាងភ្ញាក់ផ្អើល ដែលយប់មិញនាយដេកនៅសេអ៊ូលសុខៗ ភ្ញាក់ឡើងក៏នៅលើនាវាកណ្ដាលសមុទ្រ ក្រោមផ្ទៃមេឃខៀវខ្ខី មានខ្យល់ឱកាសបរិសុទ្ធដែលខ្លួនស្រមៃចង់មកយូរមកហើយ។ តែមិននឹកស្មានថាសុខៗអាចមកដល់នេះនោះទេ?
>ភ្ញាក់ហើយ?<
សម្លេងគ្រលដែលមកពីចម្ងាយ ធ្វើឲ្យរាងតូចងាកតាមរកម្ចាស់សំឡេងដោយស្វ័យប្រវត្តិ ហើយម្នាក់គ្មានអ្នកណាទៀតនោះទេក្រៅពីស្វាមីរបស់ខ្លួន ដែលពាក់សមួយឈុតបិទជិតតាំងពីក្បាលដល់ចុងជើង ស៊ីជាមួយសាច់សជាងសំឡី ដែលមើលពីចម្ងាយចាំងស្ទើរបែកភ្នែក ឃើញតែវ៉ែនតាពណ៌ខ្មៅហោះ ដែលអ្នកកំលោះពាក់។
>មនុស្សចង្រៃ!!! លោកនាំខ្ញុំទៅទីណា?!<
គ្រាន់តែឃើញវត្តមានរបស់គេភ្លាម ជីមីន ក៏រ៉េបឱ្យគេមួយខ្សែតែម្ដងព្រោះគុំទុកយូរណាស់ហើយ ដែលគេធ្វើឲ្យខ្លួនឈឺ ហើយពេលនេះចង់នាំនាយទៅឯណាក៏មិនដឹង?
YOU ARE READING
𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)
Fanfictionស្នេហាមួយដែលគ្រប់គ្នាមិនទទួលស្គាល់ និងមានការរើសអើងដោយសារតែការស្រឡាញ់ omega ដូចគ្នា❤️។ ការស្រឡាញ់គ្មានកំហុសនោះទេ ពួកយើងស្រឡាញ់គ្នាក៏មិនបានធ្វើឱ្យពិភពលោករបស់អ្នកអាប់រស្មីដែរ ហេតុអ្វីបំបែកពួកយើង? Jimin (omega) × Taehyung (omega)[ switch ⬆️⬇️ ] Taekoo...