part25: ចង់រត់គេច

843 66 0
                                    


ងាកមកចាប់អារម្មណ៍អ្នកដែលធ្វើពុតជាស្រវឹងវិញ នាយតូចលួចគេងបែទៅកញ្ចក់ បង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ព្រោះមិនឲ្យអ្នកម្ខាងទៀតដឹង។ បន្ទាប់ពីបាននិយាយជាមួយនឹងមិត្តកាលពីថ្ងៃនោះ ជីមីនក៏សម្រេចចិត្ដតាមរកបេះដូងខ្លួនម្ដងទៀត តែក៏មិនក្លាហាន ខ្លាចថាត្រូវគេបដិសេធ ទើបធ្វើជាស្រវឹងដើម្បីបានជួបគេ និងនិយាយពាក្យក្នុងចិត្តទាំងប៉ុន្មានប្រាប់គេ។
គេនៅតែបារម្ភពីនាយ យកចិត្តទុកដាក់ពីនាយ ក្រែងនេះជាកាយវិការរបស់មនុស្សដែលស្រលាញ់គ្នា?

*បើអូនឆ្លើយថា "អូនក៏នៅស្រលាញ់បង" បងមិនរុញរាចិត្ត នឹងបោះបង់ចោលគ្រប់យ៉ាងដើម្បីអូននោះទេ!!? បងនឹងនាំអូនរត់ទៅអោយឆ្ងាយ ហើយចាប់ផ្ដើមសារជាថ្មីជាមួយគ្នា បំភ្លេចរឿងអាក្រក់គ្រប់យ៉ាងដែលបានកើតឡើង។*

តែអ្វីគ្រប់យ៉ាងគ្រាន់តែជាការគិត ការចង់បាន របស់នាយ ព្រោះយ៉ាងណា ថេ ក៏ចិត្តដាច់ នាំនាយមកភូមិគ្រឹះត្រកូល ជុន ទាំងដែលគេដឹងថាកន្លែងនេះជាកន្លែងដែលនាយមិនចង់មកជាន់បំផុត។

ដំបូង ថេ គ្រាន់តែចង់ជូនគេមកដល់មុខរបងភូមិគ្រឹះប៉ុណ្ណោះ ព្រោះតែខ្លាចមនុស្សត្រកូលនេះ តែក៏ត្រូវបង្ខំចិត្តជូនគេទៅដល់មុខមាត់ទ្វារផ្ទះវិញ ព្រោះមិនដាច់ចិត្តទុកគេចោល លុះត្រាតែប្រាកដថាគេមានសុវត្ថិភាពសិន

>ព្រះអើយ! ជីមីន?<

លោក ផាក រត់ត្រហេបត្រហបមកទាំងក្ដីព្រួយបារម្ភពេលឃើញសភាពស្រវឹងជោគជាំរបស់កូនប្រុសខ្លួននៅក្នុងដៃអូមេហ្កាម្នាក់ទៀត។

>គឺ .... មានបុគ្គលិកនៅបារទូរស័ព្ទឱ្យខ្ញុំទៅយកគាត់ ....អឺ...អញ្ចឹង ខ្ញុំលាទៅវិញសិនហើយ<

ថេយ៉ុង ព្យាយាមនិយាយបកស្រាយជាមុនទៅកាន់មនុស្សចាស់ជាងខ្លួន ព្រោះមិនចង់ឲ្យគាត់យល់ច្រឡំថានាយនៅទាក់ទងគ្នាទៀត ហើយខ្លួនព្រមទាំង ប្រគល់នាយតូចទៅឲ្យអ្នកបម្រើនៅទីនោះមើលការខុសត្រូវទៀតផង។

>នាំជីមីន ឡើទៅខាងលើទៅ!....អឹម...ឯង...ឯងទៅវិញយ៉ាងម៉េច?<

បន្ទាប់ពីបញ្ជាអ្នកបំរើឲ្យគ្រា កូនប្រុសធំរបស់ខ្លួនឡើងទៅលើហើយ គាត់ក៏ងាកមកនិយាយជាមួយនឹងរាងតូចនៅជិតខ្លួនវិញម្ដង។ លោក ផាក គាត់រអៀសខ្លួនបន្តិចដែរ ដែលគេគោរពសម្ដី និងនៅតែមើលថែកូនប្រុសរបស់គាត់ទាំងដែលបែកគ្នារួចហើយ ទើបនិយាយ ដោយជួយយកអាសារគេបន្តិចទៅ។

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now