part48: ខ្ញុំដឹងរឿងអស់ហើយ

788 85 17
                                    


ទម្រាំតែបានចេញមកក្រៅម្ដងៗ មិនមែនជារឿងងាយនោះទេ ត្រូវការការអនុញ្ញាតពីស្វាមីផ្ដាច់ការសិន ទើបអាចចេញមកបាន ព្រមដោយមានមនុស្សរបស់គេតាមការពារ និងបើកឡានជូនទៅមកត្រឹមត្រូវ។ បើមិនមែនថាទៅមន្ទីរពេទ្យ ប្រហែលជាមិនឲ្យទៅស្រួលៗបែបនេះទេ...

ជីមីន អង្គុយមើលទេសភាពខាងក្រៅតាមកញ្ចក់បង្អួចឡានដោយអារម្មណ៍ច្របូកច្របល់ ក្នុងពេលដែលកាន់សឺមីពណ៌ខ្លាញ់ក្ដាមណែនដែលមានផ្ទុកឯកសារបញ្ជាក់ពីមន្ទីរពេទ្យ។ តើនាយគួរធ្វើបែបណាបន្តទៅ?

>អ្នកប្រុស?<
>មានអី?<

អារម្មណ៍កំពុងតែហោះហើរផង ក៏ត្រូវមនុស្សជំនិតគេ សួរឡើង ធ្វើឲ្យនាយបែកគំនិតអស់រលីង....

>ចៅហ្វាយចង់ឲ្យខ្ញុំរាយការណ៍ពីស្ថានភាពជំងឺរបស់អ្នកប្រុស...អឺគាត់....<
>ចាំប្រាប់គេទៅថា ជំងឺក្រពះខ្ញុំរើឡើង គ្មានអ្វីធំដុំទេ<
>អ៎ បាទ<

ទៅបាត់ប៉ុន្មានថ្ងៃមិនដែលសូម្បីទាក់ទងមកម្ដង  គ្រាន់តែទាក់ទងមកដោយផ្ទាល់ពិបាកណាស់រឺ? ចាំបាច់អីត្រូវរាយការណ៍ប្រាប់អ្នកនេះអ្នកនោះបន្ត?  បើគេបែបនេះ ឲ្យនាងប្រាប់តាមត្រង់យ៉ាងម៉េចទៅ?

ពេលមកដល់ភូមិគ្រឹះវិញ នាយតូចក៏ប្រយ័ត្នប្រយែង ចុះពីឡានមួយៗ ដៃក៏អង្អែលក្បាលពោះរាបស្មើខ្លួនថ្នមៗ និងគិតទៅដល់សម្ដីគ្រូពេទ្រ~~

[អបអរផង លោកមានផ្ទៃពោះ 6 សប្ដាហ៍ហើយ ត្រូវប្រុងប្រយ័ត្ន និងញ៉ាំថ្នាំតាមវេជ្ជបញ្ជាឲ្យទៀតទាត់ ព្រោះគេនៅខ្ចីណាស់ ហើយនេះជាកូនដំបូងគួរតែ &@#&@&....]

គ្រាន់តែគិតដល់ជីវិតតូចៗដែលនៅក្នុងផ្ទៃ ស្នាមញញឹមក៏ផុសឡើងលើផ្ទៃមុខស្រស់ស្អាត ព្រមជាមួយទឹកភ្នែករលីងរលោង។ ទោះបីជា មិនគិតថានឹងចង់បាន ជាពិសេសពេលខ្លួនស្ថិតនៅក្នុងស្ថានភាពបែបនេះ តែក៏ត្រេកអរ រំភើបរកថាមិនត្រូវ។

>កូនជាពន្លឺថ្មីសម្រាប់ម៉ាក់ណា ហិហិ<

ពេលនិយាយដល់ពាក្យម៉ាក់នេះ ក៏នឹកឃើញដល់ម៉ាក់របស់ខ្លួន ព្រោះរឿងដែលនាយមានកូននេះមិនទាន់បានប្រាប់នរណាមួយឡើយ គួរតែប្រាប់ម៉ាក់មុនគេ ណាមួយក៏ចង់សួរបទពិសោធន៍របស់គាត់ រឿងមើលថែខ្លួនពេលមានពោះពង់បែបនេះផង។

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now