បន្ទាប់ពីដឹងខ្លួនឡើងវិញ ថេយ៉ុង ក៏ត្រូវគេចាត់ឲ្យមានអ្នកមើលថែយ៉ាងដិតដល់ ដោយហេតុផលថានាយមិនសូវរឹងមាំ។ ត្បិតថាបែបនេះក៏ជារឿងល្អ ប៉ុន្តែនាយនៅតែចង់ចេញទៅក្រៅ និងធ្វើអ្វីដោយខ្លួនឯង ជាជាងមានអ្នកបំរើឆ្វេងស្ដាំបែបនេះ វាគួរឲ្យថប់អារម្មណ៍ណាស់!>អ្នកប្រុស ត្រូវការអ្វីមែនទេ?<
>ខ្ញុំចង់ចុះទៅខាងក្រោម<មិនខ្វល់ទេ! យ៉ាងណាក៏ត្រូវចេញពីបន្ទប់មួយនេះខ្លះដែរ ដើម្បីជួប....
>អូនចង់ទៅណា?<
>អឺ...! បង...មិនទាន់ចេញទៅណាទេរឺ?< គិតថាគេចេញទៅធ្វើការបាត់ទៅហើយ មិនស្មានថានៅមិនទាន់ទៅទៀតសោះ បើបែបនេះឱ្យនាយគេចទៅណាបាន?>បងរៀបនឹងទៅក្រុមហ៊ុនហើយ ព្រោះមានការប្រជុំជាបន្ទាន់<
>អ៎...បាទ< គ្រាន់តែឮថាគេនឹងចេញទៅខាងក្រៅ នាយតូចក៏ញោចស្នាមញញឹមឡើង ប្រៀបដូចមានអារម្មណ៍ធូរទ្រូងណាស់អញ្ចឹងឯរាងក្រាស់ ក៏គិតចង់ទៅមើលក្រុមហ៊ុនភ្លាមៗដែរ តែក៏នៅបារម្ភពីរាងតូច ណាមួយកាន់តែមើលឃើញថាបងប្រុសខ្លួនកំពុងតែក្រវែលៗមនុស្សរបស់នាយ នាយក៏មិនដាច់ចិត្តទុកគេចោល
>តែអូនត្រូវទៅជាមួយបង<
>បាទ?< ថេ បើកភ្នែកធំៗ ស្ទើរតែមិនជឿនូវអ្វីដែលខ្លួនបានលឺ ព្រោះនេះជាលើកទីមួយហើយដែលគេបបួលនាយទៅក្រៅ លក្ខណៈចេញមុខចេញមាត់បែបនេះ>អូនមិនទៅបានទេ?<
>បងបារម្ភពីអូន មិនចង់ឱ្យអូនឃ្លាតពីក្រសែភ្នែក<
>តែអូន....<
>ឆាប់រៀបចំខ្លួនទៅ បងប្រញាប់<បើគេហាកាត់បែបនេះទៅហើយ នាយក៏គ្មានជំរើសអីដែរ ក្រៅពីត្រាប់តាមសម្ដីគេ រូតរះរៀបចំខ្លួនទៅក្រុមហ៊ុនជាមួយគ្នាថ្ងៃនេះ
រាងស្ដើង ស្ថិតក្នុងសំលៀកបំពាក់ថ្លៃថ្នូរដែលអ្នកបម្រើរៀបចំឱ្យ កាន់តែធ្វើឲ្យនាយលេចធ្លោមួយកម្រិតទៀត ដោយទោះបីជាមិនសូវចំណូលតែងខ្លួន និងពាក់គ្រឿងអលង្ការតម្លៃកប់ពពកបែបនេះ ប៉ុន្តែក្នុងនាមជាដៃគូរបស់នាយកក្រុមហ៊ុនទាំងមូល យ៉ាងណាក៏មិនត្រូវធ្វើឱ្យគេបាក់មុខ ពេលចេញទៅខាងក្រៅបែបនេះដែរ។
YOU ARE READING
𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)
Fanficស្នេហាមួយដែលគ្រប់គ្នាមិនទទួលស្គាល់ និងមានការរើសអើងដោយសារតែការស្រឡាញ់ omega ដូចគ្នា❤️។ ការស្រឡាញ់គ្មានកំហុសនោះទេ ពួកយើងស្រឡាញ់គ្នាក៏មិនបានធ្វើឱ្យពិភពលោករបស់អ្នកអាប់រស្មីដែរ ហេតុអ្វីបំបែកពួកយើង? Jimin (omega) × Taehyung (omega)[ switch ⬆️⬇️ ] Taekoo...