part33: កុំប្រកែក

792 66 4
                                    


នៅតាមផ្លូវធ្វើដំណើរទៅភូមិគ្រឹះ ដែលរាងក្រាស់បានរៀបរាប់ ថេយ៉ុង អង្គុយស្មឹងស្មាធទាំងអារម្មណ៍មិននៅក្នុងខ្លួនតាំងពីនឹកឃើញរឿងខ្សែកនោះ។ ខួរក្បាលនៅតែស្រពិចស្រពិល ឮតែសម្លេងដ៏ស្រទន់មួយដែល ដែលកំពុងតែដង្ហោយរកខ្លួន ហើយមុខមាត់របស់គេ....មុខមាត់របស់គេ...ហេតុអ្វីក៏ខ្ញុំចាំមិនបាន?

>ថេ ... ពួកយើងមកដល់ហើយ<

នាយតូច ភ្ញាក់ស្មារតីមកវិញក្រោយពីឡានទំនើបត្រូវឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលខ្លួនមិនដែលគិតថាទាល់តែសោះនឹងអាចមានថ្ងៃមកជាន់កន្លែងបែបនេះ។ នាយឈានជើងស្រឡូនចុះពីឡានដើរទៅរកគូស្នេហ៍របស់ខ្លួនដែលឈរចាំជាស្រេច ហើយក៏ត្រូវគេក្រសោបចង្កេះជាប់ដោយដៃរឹងមាំ មុននឹងបណ្ដើរចូលទៅក្នុងភូមិគ្រឹះ។

សារភាពថាហ្គេមនេះ អាល់ហ្វាកំលោះលេងធំពិតមែន ដល់ថ្នាក់នាំមនុស្សចូលមកក្នុងភូមិគ្រឹះ ទាំងដែលខ្លួនមិនដែលធ្វើបែបនេះពីមុនមក នៅណែនាំប្រាប់អ្នកបម្រើ និងគ្រប់គ្នាថាគេជាមនុស្សរបស់នាយទៀតផង។ បើដាក់ទុនច្រើនបែបនេះទៅហើយ ត្រូវតែប្រមូលផលវិញឲ្យបានច្រើនដូចគ្នា។

>ហឹម....<

ថេ មិនដឹងជាដកដង្ហើមធំប៉ុន្មានដង ក្រោយពេលត្រូវគេយកមកទុកចោលក្នុងបន្ទប់ដ៏ធំល្វឹងល្វើយរបស់គេ។ គេក៏ដឹងហើយថាខ្លួនទើបតែមកទីនេះ ស្មារតីមិនប្រក្រតី តែយប់យ៉ាងនេះទៅហើយគេនៅមិនទាន់ត្រឡប់មកវិញ ទុកឲ្យនាយតូចនៅម្នាក់ឯង។ នាយមិនទាំងហ៊ាន ចេញពីបន្ទប់ផង បើមិនបានអ្នកបំរើលើកអាហារអ្វី មកទេប្រាកដជាដាច់ពោះស្លាប់មិនខាន។

>បើមានទូរស័ព្ទ ប្រហែលអាចខលទៅលេងម៉ាក់បានខ្លះ មិនចាំបាច់ត្រូវអង្គុយដកដង្ហើមចោល....ហ៊ើយ!<

រាងស្ដើងដែលពាក់ត្រឹមឈុតដេកយប់ស្ដើងរហៀរ អង្គុយលាបថ្នាំនៅលើរបួសថ្ងាសដែលមិនទាន់បាត់ស្នាម ដោយខ្លួនឯងនៅមុខកញ្ចក់ធំ ដោយគិតនេះគិតនោះមិនឈប់។ ដៃវែងស្រលូនស្ទាបអង្អែលមុខមាត់ស្រស់ស្អាតរបស់ខ្លួនថ្នមៗ ផ្អៀងផ្អងដាក់កញ្ចក់ មើលយ៉ាងណាក៏នៅតែមិនយល់ថា អូមេហ្កាតូចទាបដូចខ្លួនអាចធ្វើឲ្យអាល់ហ្វា សង្ហារៗ មានប្រាក់  មានអំណាចដូចជាគេមកលង់ស្នេហ៍នាយដោយរបៀបណា? បើខ្លួនដូចជាគ្មានអីល្អផង ...ហឹម!!!

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now