>មីនី?....<រាងស្ដើង មើលទៅអ្នកម្ខាងទៀតទាំងនឹកអាល័យ។ គេមើលទៅដូចជាស្គមជាងមុនបន្តិច ភ្នែកក៏ស្លក់ ប្រហែលខូចចិត្តមិនតិចទេដែលនាយធ្វើបែបនោះដាក់គេ....ក្នុងចិត្តពិតជាចង់រត់ទៅឱបគេ និយាយលួងលោមនិងបកស្រាយរឿងគ្រប់យ៉ាងប្រាប់គេ តែបែរជាធ្វើមិនបាន ពេលនឹកឃើញគ្រប់ពាក្យសម្ដីគំរាមរបស់អ្នកដែលមានអំណាច
ចំណែក ជីមីន ឈរស្ងៀមត្រឹងដូចជាគ្មានវិញ្ញាណ មើលទៅអ្នកដែលយួរវ៉ាលីណែនដៃ ដូចជាត្រៀមរើចេញពីទីនេះ។ មើលសភាពរបស់គេចុះ ម៉េចក៏ស្លេកស្លាំងយ៉ាងនេះ ទឹកភ្នែកនៅដាមជាប់ថ្ពាល់នៅឡើយទេ ឬគេទើបតែយំហើយ?
>អូន...សម្រេចចិត្តច្បាស់ហើយឬ?<
ទំរាំតែហាមាត់សួរគេរួច នាយបានប្រឹងខ្ញាំជាយអាវខ្លួនខ្លាំងៗដើម្បីបន្ថយអារម្មណ៍តានតឹង និយាយតាមត្រង់ចុះ នាយពិតជាមិនដាច់ចិត្តពីគេមែនទោះជាគេបានក្បត់យ៉ាងណាក៏ដោយ ហើយណាមួយនាយក៏បានជ្រុលជ្រួសជាមួយអ្នកដទៃដូចគ្នា
>ហឹម.... មែនហើយ សូមឲ្យរឿងរវាងពួកយើងទាំងពីរ---ចប់ត្រឹមនេះចុះ<
ថេ ដកដង្ហើមយ៉ាងវែង ទំរាំប្រមូលបានភាពក្លាហាននិយាយពាក្យបែកចេញមក។
ធ្លាប់ទេ? សុំគេបែកទាំងយើងនៅស្រលាញ់គេ?>ហេតុផល? ហេតុអីអូនធ្វើបែបនេះ?!<
ជីមីន ចូលទៅចាប់អង្រួនស្មារាងតូចខ្លាំងៗ អារម្មណ៍អស់សង្ឃឹម តូចចិត្តក៏កាន់តែទ្វេឡើង ហេតុអីធ្វើខុសម៉េចក៏មិនសុំទោស ម៉េចក៏មិនលួងលោម មកសុំបែកគេអញ្ចឹងរឺ?
>អាចង្រៃនោះវាល្អត្រង់ណាទៅ? បានជាអូនលង់នឹងវាឆាប់យ៉ាងនេះ?<
ស្នេហាដែលខំថែរយៈពេលជាច្រើនថ្ងៃ ជាច្រើនខែ ត្រូវបញ្ចប់ត្រឹមមនុស្សទើបតែស្គាល់គ្នាម្នាក់?
ម្ដងប្រាប់ថាត្រូវគេធ្វើបាប សម្ដែងជាជនរងគ្រោះ ចុះឥឡូវនេះ រឿងយ៉ាងម៉េចបានប្រាកដ? ហេតុអ្វីក៏មិនបកស្រាយ?
>លែង-លែងអូនទៅ ហឹកៗ<
>អូនមានបេះដូងទេ? ទង្វើល្អៗកន្លងមក អូនមានចាំខ្លះទេ!? ម៉េចក៏អូនដាច់ចិត្ត ហ៊ានធ្វើដាក់បងបែបនេះទៅរួច?<
YOU ARE READING
𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)
Fanfictionស្នេហាមួយដែលគ្រប់គ្នាមិនទទួលស្គាល់ និងមានការរើសអើងដោយសារតែការស្រឡាញ់ omega ដូចគ្នា❤️។ ការស្រឡាញ់គ្មានកំហុសនោះទេ ពួកយើងស្រឡាញ់គ្នាក៏មិនបានធ្វើឱ្យពិភពលោករបស់អ្នកអាប់រស្មីដែរ ហេតុអ្វីបំបែកពួកយើង? Jimin (omega) × Taehyung (omega)[ switch ⬆️⬇️ ] Taekoo...