>ថ-ថេ?! អ្នកទាំងពីរធ្វើស្អី?!!!!<រាងស្ដើងស្រាប់តែភ្ញាក់តែម្ដងពេលឮសំឡេងមួយនេះ ហើយពេលត្រូវគេដោះលែងខ្លួន ថេក៏ឃើញថាមនុស្សដែលខ្លួនស្រឡាញ់ ទីបំផុតក៏បង្ហាញមុខ។
ជីមីនសម្លឹងមើលទៅប្អូនប្រុសក្រៅខោដែលមានសម្លៀកបំពាក់មិនរៀបរយ សក់ក្បាលរញ៉េរញ៉ៃព្រមទាំងសភាពរបស់សង្សារខ្លួនដែលអាក្រាតកាយ នៅលើគ្រែទក់ទី ត្រឹមប៉ុណ្ណឹងក៏ស្មានដឹងទៅហើយថាពួកគេទើបតែឆ្លងកាត់រឿងក្ដៅគគុកហើយ!!
>មីនី? អូន....<
>គឺខ្ញុំមកជួយដេកកំដរសង្សារបងហ្នឹងណា៎ ក្រែងបងរវល់មិនអញ្ចឹង?<ជុងហ្គុក និយាយកាត់រាងស្ដើង ដោយមិនបានខ្លាចរអាអីបន្តិច ថែមទាំងឌឺដងបងប្រុសគេទៀតផង! ជីមីន ឯណេះក្ដាប់ដៃជាប់ដោយខឹងសម្បារ មិនស្មានថាគេហ៊ានលូកថ្លើមនាយស្រស់ៗបែបនេះ!
>ម៉េចក៏អូនធ្វើបែបនេះដាក់បង?!!<
ថេយ៉ុង គ្រវីក្បាលតិចៗជាការបដិសេធថាវាមិនដូចជាអ្វីដែលគេឃើញ និងមិនដូចអ្វីដែលមនុស្សម្នាក់នោះប្រាប់នោះទេ។ ពេលឃើញគេសម្លឹងមកនាយដោយក្រសែភ្នែកអស់សង្ឃឹម សោកសៅ រាងស្ដើងស្ទើរតែខ្ទេចខ្ទាំបេះដូងទៅហើយ។ *សុំទោស ដែលអូនមិនអាចការពារខ្លួនឯងបាន!*
>វាមិនដូចជាអ្វីដែលបងគិតនោះទេ គឺគេ...គេធ្វើបាបអូន!!<
ថេក្ដោបភួយជាប់នឹងខ្លួនដើរទៅរកនាយតូច តែក៏ត្រូវដួលទៅវិញនៅចំពោះមុខគេព្រោះគ្មានកម្លាំងកំហែង
>គេធ្វើបាបអូន? រឺអូនបើកដៃឲ្យគេដែរ?!!!<
បើគេចង់ធ្វើបាបមែន ម៉េចក៏មានស្រាក្រហមនិងអាហារនៅលើតុ? ដូចជាណាត់គ្នាមកទីនេះញ៉ាំអាហារពេលល្ងាចហើយក៏ឡើងគ្រែជាមួយគ្នាសមជាង!!
គ្រាន់តែស្ដាប់ពាក្យមួយប្រយោគនេះ រាងស្ដើងស្ទើរតែធ្លាក់ថ្លើមក្ដុក ព្រោះអ្វីដែលខ្លួននិយាយពេលនេះ គេស្ដាប់មិនចូលត្រចៀកទៀតឡើយ ។ ខុសប្លែកពីជុងហ្គុក ពេលដែលបានមើលគេឈ្លោះគ្នាបែបនេះ ក៏លួចញញឹមចុងមាត់ បែបអ្នកឈ្នះ!!
>មីនី! បងស្ដាប់អូនសិន....<
>អីយ៉ា! បងប្រុសរឿងបែបនេះ បង្ខំមិនបានទេ នរណាផ្ដល់ឲ្យបានច្រើនជាង គេយកអ្នកនោះហើយ<
YOU ARE READING
𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)
Fanfictionស្នេហាមួយដែលគ្រប់គ្នាមិនទទួលស្គាល់ និងមានការរើសអើងដោយសារតែការស្រឡាញ់ omega ដូចគ្នា❤️។ ការស្រឡាញ់គ្មានកំហុសនោះទេ ពួកយើងស្រឡាញ់គ្នាក៏មិនបានធ្វើឱ្យពិភពលោករបស់អ្នកអាប់រស្មីដែរ ហេតុអ្វីបំបែកពួកយើង? Jimin (omega) × Taehyung (omega)[ switch ⬆️⬇️ ] Taekoo...