part11: ខ្ញុំត្រូវការឲ្យមង្គលការនេះកើតឡើង!💥

797 55 0
                                    


>បាទ សួស្តី! ខ្ញុំមីន យ៉ុនហ្គី...រីករាយ ដែលលោកព្រមមកទទួលទានអាហារពេលល្ងាចជាមួយ<
>ហាស? គឺ---គឺលោក?!!!!<

ជីមីន ភ្ញាក់ផ្អើលមិនតិចទេដែលបានជួបមុខមាត់ពិតគូណាត់របស់ខ្លួន! តែថាគេម្នាក់នេះគឺជាមនុស្សប្រុសដែលបើកឡានវិះនឹងបុកនាយកាលពីនៅចំណតឡានថ្ងៃនោះរឺ? .... អញ្ចឹងតើស៎ បានជាគេស្គាល់នាយច្បាស់យ៉ាងនេះ!

សាច់សជាងសំឡី មុខមាត់សោះកក្រោះ សម្លេងធ្ងន់ៗគ្រោតគ្រាត គ្មានជាតិគ្មានចូវ .... នេះរឺ អ្នកដែលចង់បាននាយយកទៅធ្វើប្រពន្ធនោះ?

>នៅសម្លឹងមុខខ្ញុំយូរទៀតទេ? ឆាប់កុម្មង់ញ៉ាំទៅ<
>ខ្ញុំមិនញ៉ាំទេ! មកនេះគ្រាន់តែចង់និយាយរឿងរៀបការមួយភ្លែតខ្ញុំទៅវិញហើយ<

មានស្អីគួរឲ្យចង់ញ៉ាំ? អាហារភោជនីយដ្ឋានលំដាប់ផ្កាយ1000 អី ក៏មិនស្មើស្នាដៃសង្សារសំណព្វចិត្តគេដែរ! ទុកពោះទៅញ៉ាំបាយជាមួយថេ នៅខន់ដូរវិញល្អជាង។

>បើលោកមិនញ៉ាំ អង្គុយមើលខ្ញុំញ៉ាំទៅ!<
>ថា....ថាម៉េច?<

នាយតូច ស្ទើរតែក្រោកឈរទះតុទៅហើយពេលឮសំដីរបស់គេ! នាយមិនចង់ញ៉ាំព្រោះត្រូវការនិយាយគ្នាឲ្យដាច់ស្រេចប្រញាប់ទៅវិញម៉េចក៏មនុស្សម្នាក់នេះសាំញ៉ាំម៉្លេះ!

គេម្នាក់នោះបែរជាមិនខ្វល់ពីអាការៈខឹងសម្បាររបស់នាយ គិតតែកម្មង់នេះកម្មង់នោះពេញតុ ហើយថែមទាំងមិនខ្ចីនិយាយរកខ្លួនមុនទៀតផង។ ប្រាកដដែរទេនេះ ថាគេចង់រៀបការជាមួយនាយពិតមែន?

>លោកមិនគិតថារឿងរៀបការរវាងពួកយើងគួរឲ្យអស់សំណើចទេឬ?<

បន្ទាប់ពីស្ងាត់អស់ជាយូរ ជីមីន ក៏សម្រេចចិត្តបើកវេទិកានិយាយឆ្លើយឆ្លងជាមួយគេមុនតែម្តង  បើគេគិតតែពីញ៉ាំមិនទាំងងើបមើលនាយផង!

>គ្រាន់តែរឿងប៉ុណ្ណឹង ខ្ញុំរកទំនុកសើចមិនឃើញទេ<
>អេ? .....<

ស្ងប់អារម្មណ៍ៗ! អាមីន អើយ! កុំឆេវឆាវឲ្យសោះអង្គរក្សគេមកច្រើនណាស់! នាយតូចព្យាយាមរម្ងាប់អារម្មណ៍ ដកដង្ហើមធំចូលពេញពោះរួច ទើបចាប់ផ្ដើមនិយាយបន្តទៀត!

𝚌𝚊𝚕𝚕 𝚒𝚝 𝚊 𝚍𝚊𝚢 (Completed ✅)Where stories live. Discover now