Episode 01 : ចោរតូច ?
" អ្ហឹកៗ... " សម្លេងស្រទន់ថ្ងួចថ្ងូរឡើងតិចៗនៅពេលដែលថ្ពាល់ទន់រលោងដាមដោយទឹកភ្នែកបន្ទាប់ពីមនុស្សឃោឃៅចេញទៅបាត់ ។
នរណាទៅដឹងទៅថាពាក្យដែលថា * បានស្រាប់ទៅហើយ * របស់ប្រុសម្នាក់នោះវាមិនមែនដូចដែលគេបានគិតថានាយនឹងដោះលែងគេអោយចេញពីក្រោមល្វែងទ្រូងហាន់ណែនដោយសាច់ដុំកង់របស់នាយនោះ ។
ថេយ៉ុង គេងដង្ហក់ដោយភាពឈឺចិត្តជាខ្លាំង ប្រុសម្នាក់នោះអាក្រក់ខ្លាំងណាស់ សូម្បីតែក្មេងអាយុទើបតែ១៨ឆ្នាំថ្មីៗក៏នាយចាប់ជំរិតកើបយកសេចក្តីដោយការអូសឡើងគ្រែបានដែរ ។
#កាលពីកន្លះម៉ោងមុន...
ថេយ៉ុង ត្រូវមនុស្សមាឌធំអូសចេញពីឡានម៉ាកទំនើបចូលទៅក្នុងភូមិគ្រិះដ៏ធំស្គឹមស្គៃ បន្ទាប់ពីត្រូវចោទប្រកាន់ថាជាចោរ ។
ព្រូសស៎៚
" អួយយ៎.... "" មុខមាត់ក៏ស្អាតបាតណាស់ ប៉ុន្តែហេតុអ្វីមិនរកកាងារដែលល្អជាងនេះអ៊ីចឹងក្មេងតូច ? " ម្ចាស់រាងកាយហាប់ណែននិយាយឡើងទាំងមិនដកកែវភ្នែកពណ៌ត្នោតដិតចេញពីក្មេងតូចនៅលើគ្រែឡើងហើយដៃក៏ចាប់ផ្តើមប្រឡេះឡេវអាវម្តងមួយគ្រាប់ៗរហូតដល់អស់ទើបទាញនាយទាញវាចេញពីខ្លួនហើយក៏គ្រវែងចោលទៅម្ខាង ។
" ស្តាប់ខ្ញុំសិន ខ្ញុំមិនបានលួចកាបូបរបស់លោកទេ ខ្ញុំគ្រាន់តែ---- "
" បើមិនមែនឯងលួចអ៊ីចឹងកាបូបយើងវាហោះទៅធ្លាក់ក្នុងដៃរបស់ឯងឬ ? នេះជាចោរហើយនៅជាក្មេងដែលពូកែកុហកថែមទៀត ឯងគួរតែទទួលទោស " បញ្ចប់ប្រយោគហើយនាយក៏វាឡើងមកលើពូកគើមៗរហូតដល់ឡើងមកទ្រោបលើរាងល្អិតដែលភ័យឡើងចេញយំនោះ ។
" អ្ហឹកៗ...បើអ៊ីចឹងលោកចាប់ខ្ញុំដាក់គុកចុះ ប៉ុន្តែមេត្តាកុំមកធ្វើរឿងឆ្កួតៗអស់នោះដាក់ខ្ញុំណា ហឹកៗ " ថេយ៉ុង ប្រឹងរើគេចចេញប៉ុន្តែ ជុងហ្គុក មិនព្រមអោយគេគេចចេញបានឡើយ នាយអោនមុខសង្ហាទៅជ្រប់និងកញ្ចឹង.ករបស់ ថេយ៉ុង ក៏លួចសសើរនៅក្នុងចិត្តមិនតិចដែរដែលក្មេងម្នាក់នេះមានសាច់ក្រអូបគួរអោយឈ្លក់វង្វេងដូច្នេះ ។