🍓 Strawberries and Cigarettes 🚬

9.3K 638 1
                                    

Episode 09 : អ្នកណាអោយនាងតម្លើងសម្លេងដាក់គេ ???

បន្ទាប់ពីញ៊ាំអីចម្អែតពោះអោយតឹងហើយ ថេយ៉ុង ក៏ចូលទៅលុបលាងមុខនិងប្តូរខោអាវដែល ជុងហ្គុក ទុកអោយគេនោះមុននឹងចេញខាងក្រៅគោលបំណងគឺចេញទៅរកក្រុមថតហ្នឹងឯង ប៉ុន្តែពេលមកដល់កន្លែងដែលត្រូវថតនោះ ថេយ៉ុង គេក៏មិនបានឃើញនរណាម្នាក់ឡើយ ។ ទៅណាអស់ហើយ ??

ផឹបប៎...
" អ៊ុះ.... " នាយតូចភ្ញាក់ព្រើតឡើងប្រហោងពោះនៅពេលដែលមានមនុស្សស្ទុះមកអោបគេពីខាងក្រោយទាំងមិនអោយដំណឹងជាមុន ប៉ុន្តែក៏នៅស្ងៀមវិញនៅពេលដែលដឹងថាម្ចាស់ដៃដែលកំពុងអោបរឹតចង្កេះតូចអង្រ្កងរបស់គេជា Billionaire Jeon ។

" ភ្ញាក់ហើយហ្ហេស៎ចោរតូច នេះបានញ៊ាំអីហើយនៅ ? " នាយសង្ហាសួរហើយក៏ត្រដុសមុខនិងកញ្ចឹង.កនាយតូចពីខាងក្រោយស្រាលៗ ក្លិនខ្លួនក្មេងម្នាក់នេះឆ្ងុយដូចយកផ្កាមកអប់ជាប់ស្បែកអ៊ីចឹង វាជាក្លិនដែលគួរឈ្លក់វង្វេងខ្លាំងណាស់ ។

" រួចហើយ ប៉ុន្តែក្រុមថតទៅណាអស់ហើយហេតុអ្វីមិនឃើញអ៊ីចឹង ? " រាងតូចបែរមុខមករាងខ្ពស់សង្ហា ដើមឡើយគេមិនចូលចិត្តពាក្យថាចោតូចប៉ុន្មានទេ ប៉ុន្តែស្តាប់យូរៗទៅក៏ស៊ាំហើយក៏មានអារម្មណ៍វាក៏ជាឈ្មោះគួរអោយស្រឡាញ់មួយដែរ ( កុំជឿការពិតមកពីដឹងទឹកលុយបង Billionaire Jeon ហ្ហេ៎.... ) ។

" ទៅវិញអស់ហើយ " ជុងហ្គុក តបបួនម៉ាត់យ៉ាងខ្លី ងាយៗប៉ុន្តែក៏សាងភាពភ្ញាក់ផ្អើលអោយចោរតូចក្នុងរង្វង់ដៃនាយមិនស្ទើរនោះឡើយ ។ គ្រប់គ្នាទៅវិញអស់ហើយហេតុអ្វីគេមិនដឹងបែបនេះ ហើយក៏គ្មានអ្នកណាទៅប្រាប់គេទៀត កុនថតចប់ក៏មិនមាត់សុខៗក៏នាំគ្នាទៅបាត់អស់គ្មានសល់ម្នាក់រួមទាំងមិត្តសម្លាញ់របស់គេដែលជាតួឯក ផាកជីមីន ម្នាក់នេះទៀត ។

" ទៅវិញអស់ហើយ ហេតុអ្វីខ្ញុំមិនដឹងអ៊ីចឹង ??? "

" ដឹងយ៉ាងម៉េចបានបើឯងរវល់តែគេងក្រលុំភួយក្នុងបន្ទប់នោះ " ជុងហ្គុក និយាយហើយក៏លួចសើចតិចៗពេលឃើញចោរតូចបើកភ្នែកម៉ក់ៗសម្លឹងមុខសង្ហារបស់នាយ ។ មិនមែនគ្រប់គ្នាទៅវិញភ្លាមៗឬគ្មានអ្នកណាប្រាប់គេឡើយ ប៉ុន្តែនាយនេះហើយសម្រូតអោយថៅកែកុនថតអោយឆាប់ចប់មុននឹងអោបគ្រប់គ្នាត្រឡប់ទៅវិញទុកតែចោរតូចអោយនាយម្នាក់ប៉ុណ្ណោះ ។ ចំណែកឯ ផាកជីមីន មិត្តសម្លាញ់របស់ ថេយ៉ុង គឺទៅជាមួយ យ៉ុនហ្គី ហ្នឹងឯង ។ លឺមកល្ហៀងថាចង់បង្កើតគ្រួសារជាមួយគ្នាទៀតផង ស្នេហាគេបានពិតជាលឿនហើយព្រមទាំងផ្អែមល្ហែមទៀត ។ ជុងហ្គុក នាយមិនធ្លាប់គិតទាល់តែសោះថា យ៉ុនហ្គី គឺអាចច្បាស់លាស់ជាមួយក្មេងតួឯកម្នាក់នោះ ( ជីមីន ) ព្រោះកន្លងមកការដែលតួឯកឡើងគ្រែជាមួយម្ចាស់ឧបត្ថម្ភដូចជាអ្នកទាំងពីរនេះវាក៏មិនមែនម្តងដែរ មានតួឯកស្រីច្រើនដែលស្រស់ស្អាតថែមទាំងពូកែយកចិត្ត ប៉ុន្តែអ្នកទាំងពីបែរជាមិនជាប់ចិត្តជាមួយហើយក៏បែរកជាប់ចិត្តនិងក្មេងប្រុសពីរអ្នកនេះទៅវិញ ។ សារភាពដោយស្មោះអ្នកទាំងពីរចូលចិត្តសប្បាយសោយការឡើងគ្រែក៏ពិតមែនប៉ុន្តែសម្រាប់ជីវិតស្នេហាពិតឬក៏ប្រភេទមនុស្សដែលអ្នកទាំងពីរស្រឡាញ់នោះគឺមនុស្សស្រី ( ប្រុសក៏បាន>< ) ដែលមិនទាក់ទាញចំណាប់អារម្មណ៍មនុស្សប្រុស ។ ( និយាយអោយខ្លីអាស -.- )

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now