" អ្ហឺ.... " ពេល Billionaire រូបសង្ហាងើបមុខឡើងផ្តាច់បបូរមាត់ឈប់បឺតជញ្ជក់ជាមួយហើយគែមមាត់របស់ ថេយ៉ុង ក៏ដក់ដោយទឹកមាត់តិចៗជាមួយទឹកមុខទាក់ទាញលាយឡំជាមួយសំឡេងដកដង្ហើមញាប់ៗព្រោះមុននេះគេបឺតគ្នាជាមួយ ជុងហ្គុក សឹងតែអស់អុកសុីសែនពីខ្លួនទៅហើយតែយ៉ាណាក៏ពេញចិត្តដូចគ្នា ទោះពិបាកដកដង្ហើមតិចមែនតែវាគឺផ្អែម....និយាយទៅវាគឺអោយឈ្លក់វង្វេងណាស់នៅពេលបានថើបគ្នាជាមួយមនុស្សដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើងវិញអមដោយការអោបយ៉ាងកក់ក្តៅទៀតនោះវាគឺរឹតតែមានក្តីសុខថែមទៀត ។
" បន្តអត់ ? " ជុងហ្គុក សួរទាំងលើកម្រាមដៃស្រឡូនវែងមកអង្អែលលើថ្ពាល់ក្រពុំទន់ៗគួរអោយក្នាញ់របស់ ថេយ៉ុង ថ្នមៗជាមួយកែវភ្នែកដែលបង្កប់ក្តីស្រឡាញ់ផ្អែមល្ហែមហើយច្បាស់ប្រាកដណាស់ថាពេលបារីសម្លឹងដោយក្រសែរភ្នែកបែបនេះគឺសម្លឹងមើលតែស្រ្តបឺរីម្នាក់គត់ ។ ចំណែកឯ ថេយ៉ុង ពេលដែលត្រូវ Billionaire រូបសង្ហាសួរដូច្នេះហើយអារម្មណ៍ញាប់ញ័រក៏ស្រាប់តែចូលមកតោងទាមបេះដូងបណ្តាលអោយវាលោតកន្រ្តាក់បុកឌឹបៗហើយសំឡេងមួយនេះក៏មិនហោះទៅណាឆ្ងាយពីត្រចៀករបស់ ជុងហ្គុក ដូចគ្នាទើបបានជានាយញញឹមអស់សំណើចហើយក៏អោនមកកៀកៗមុខតូចច្រមិចរបស់រាងតូចមុននឹងនិយាយខ្សឹបៗដោយកាតបន្លំយកដៃកំហូចលូកអង្អែលខ្លួន ថេយ៉ុង តិចៗ ។
" លឿនម៉ោ...បន្តអត់ ? "
" អឹ...អឹមម៎ " ថេយ៉ុង ខាំមាត់ងក់ក្បាលទាំងក្តៅមុខរហូតថ្ពាល់និងស្លឹកត្រចៀកឡើងក្រហមព្រោះតែអៀននិងរាងក្រាស់ ។ រាល់ដងចង់ធ្វើមិនដែលឃើញចេះមកសួរយោបល់ទេទើបពេលនាយមកសួរបែបនេះធ្វើអោយគេឆ្គងរឹងៗអណ្តាតពិបាកនិងតបមែនទែន ហើយអាបេះដូងចង្កួតនោះក៏លោតសឹងតែធ្លាយចេញពីទ្រូងថែមទៀត ។
នៅពេលឃើញស្រ្តបឺរីសាច់ផ្អែមងក់ក្បាលបើកភ្លើងខៀដូច្នេះ ជុងហ្គុក ដែលជាបារីក៏កួចញញឹមចុងមាត់បន្តិចមុននឹងទម្លាក់មុខសង្ហាខាបព្រលឹងត្រង់ប្រលោះ.កដែលជាប់ក្លិនក្រអូបឆ្ងុយសឹងតែឆ្កួតរបស់ ថេយ៉ុង ព្រមទាំងប្រើចុងច្រមុះស្រួចឆ្លែមត្រដុសតិចៗហើយក៏មិនភ្លេចខាំញិកបន្សល់ស្នាមក្រហមដើម្បីបញ្ជាក់ភាពជាម្ចាស់ដូចគ្នា ។ កំឡុងពេលដែលត្រូវ ជុងហ្គុក ថើបហើយអោបដោយភាពថ្នាក់ថ្នម ថេយ៉ុង ក៏បិទភ្នែកងើយមុខឡើងដើម្បីអោយរាងក្រាស់ងាយស្រួលព្រមទាំងស៊កម្រាមដៃតូចស្រឡូនដូចបន្លាក្រូចច្បាមសក់ទន់រលើបរបស់ ជុងហ្គុក និងអង្អែលថ្នមៗតាមភាពស្រើបស្រាលដែលកំឡុងទទួលបានពីការអោបថើបបបោសអង្អែល ។