#បន្ទប់
" អ្នកម៉ាក់នឹងមកមែនទេ ? " អុីលីហ្សា យកទូរស័ព្ទផ្អឹបជាប់ត្រចៀកព្រមទាំងហើបបបូរមាត់ក្រហមឆេះសួរទៅខ្សែរម្ខាងទៀតមុននឹងកួចញញឹមយ៉ាងពេញចិត្តពេលលឺចម្លើយដែលនាងចង់បាន ។ បន្ទាប់ពីត្រូវ ជុងហ្គុក លះនាងទាំងមិនយល់មុខសូម្បីប៉ុនចុងសសៃសក់ហើយនាងក៏រត់មកខាងលើហើយក៏ទាញទូរស័ព្ទខលទៅប្រាប់លោកស្រីចនភ្លែតដើម្បីអោយគាត់ជួយផ្តល់គំនិតក្នុងការផ្ទាត់ ថេយ៉ុង ចេញពីវិមាននេះអោយបានតែឆាប់តែក៏ល្អព្រោះលោកស្រីចនក៏សម្រេចចិត្តមកទីនេះមួយរយៈធំណាមួយគាត់ក៏មកដើម្បីបង្កើតពិធីមង្គលការរវាងនាងនិង ជុងហ្គុក ផងហ្នឹងឯង ។" ចាស៎ ខ្ញុំនឹងរងចាំអ្នកម៉ាក់មក " នាងក្រមុំនិយាយតែប៉ុណ្ណឹងហើយ អុីលីហ្សា ក៏ដាក់ទូរស័ព្ទចុះមុននឹងសម្លឹងមើលទៅកញ្ចក់ដែលឆ្លុះបង្ហាញរូបរបស់នាងមុននឹងស្បថនៅក្នុងចិត្តដោយការឈ្នានីស :
( បន្តិចទៀតឯងខ្ចប់របស់យើងមិនខានទេអាក្មេងថោកទាប ) នាងគុំគួន ថេយ៉ុង ដោយការច្រណែនឈ្នានីសនិងកំហឹងលាយឡំគ្នា ម្តងជាពីរដងដែល ថេយ៉ុង ជាដើមហេតុធ្វើអោយនាងខ្មាស់គេពិសេសគឺត្រូវអនាគតស្វាមីដៀលនិងបញ្ឈឺនាងជាញឹកញយហាក់ដូចជាសំរាមគ្មានតម្លៃអ្វីបន្តិចទាល់តែសោះឡើយ ។
លុះល្ងាចឡើងក៏ដល់ម៉ោងទទួលទានអាហារពេលល្ងាច ជុងហ្គុក ក៏ក្រៀកចង្កេះតូចអង្រ្កងរបស់ ថេយ៉ុង ចុះមករកតុអាហារដែលមាន អុីលីហ្សា អង្គុយរងចាំមុននោះតែនាយក៏មិនបានយកភ្នែកទៅមើលឬទៅគិតខ្វល់ខ្វាយពីនាងឡើយទោះបីនាងព្យាយាមនិយាយរកឬសួរនាំនាយយ៉ាងណាក្តី ។
" ដួសបាយទៅ " នៅពេលដាក់ខ្លួនមាំទាំអង្គុយលើកៅអីហើយម្ចាស់វិមានក៏ស្រដីឡើងទើបអ្នកបម្រើចូលមកនាំគ្នារៀបចំធ្វើតាមតួនាទីដែលត្រូវធ្វើ... ។
" ជុងហ្គុក ហា៎នេះបងញ៊ាំអោយច្រើនៗទៅណា " អុីលីហ្សា ដួសម្ហូបដាក់ចានអោយ ជុងហ្គុក ដោយអារម្មណ៍ល្អព្រមដោយស្នាមញញឹមតែរាងក្រាស់មិនចាប់អារម្កណ៍ហើយក៏បែរទៅចាប់ម្ហូបអោយរាងតូចបន្តយ៉ាងប្រងើយហាក់គ្មានរូបរាង អុីលីហ្សា ក្នុងភ្នែកទាល់តែសោះគិតទៅនាងអាចជាមនុស្សអរូបសម្រាប់នាយក៏ថាបាន ។