ជុងហ្គុក បី ថេយ៉ុង មកដល់ក្នុងបន្ទប់ទើបនាំគេយកទៅដាក់លើពូកថ្នមៗដោយកាយវិការទន់ភ្លន់ ។
" កើតអីមែនទេ ? " Billionaire សួរឡើងខណៈឃើញទឹកមុខស្រងូតស្រងាត់របស់រាងតូចដក់ជាប់លើផ្ទៃមុខស្រស់ស្អាតហើយ ថេយ៉ុង ក៏ញញឹមខ្សោះគ្រវីក្បាលបដិសេធជាមួយនាយ ។
" បើមានអ្វីក៏និយាយមកណាកុំទុកក្នុងចិត្តអី " ជុងហ្គុក ក្តោបស្មាតូចរបស់ ថេយ៉ុង ហើយទើបស្រដីប្រាប់គេ នាយចង់អោយគេនិយាយអ្វីដែលជាកង្វល់ក្នុងចិត្តចេញមកអោយអស់ដើម្បីអោយផ្ទៃមុខស្រស់ស្អាតដែលនាយតែងតែសម្លឹងដោយក្តីស្រឡាញ់ព្រឹកល្ងាចប្រែមកដូចដើមវិញ មួយថ្ងៃៗមានតែសំឡេងសើចជាមួយនិងស្នាមញញឹមខ្ជូតគួរអោយស្រឡាញ់មិនមែនជាស្នាមញញឹមដែលខ្សោះជាតិដូច្នេះទេ ។
" គឺគ្មានអ្វីពិតមែនណា បារីកុំបារម្ភអី " ថេយ៉ុង នៅតែអះអាងប្រកែកមិននិយាយប្រាប់ទើប Billionaire រូបសង្ហាលែងចង់បង្ខំហើយក៏បណ្តោយតាមចិត្តរបស់គេ ប៉ុន្តែបើពេលណាគេចង់និយាយចេញមកនាយក៏ព្រមស្តាប់ដូចគ្នា ។
" មិនប្រាប់ពេលនេះក៏បាន " ធ្វើយ៉ាងម៉េចទៅ តើនាយគួរធ្វើយ៉ាងណាដើម្បីអោយស្រ្តបឺរីរបស់នាយត្រឡប់មកដូចដើមវិញ ? ឃើញគេម្តងញញឹមម្តងក្រៀមក្រំដូច្នេះនាយតឹងទ្រូងសឹងតែប្រេះជាពីរបំណែកទៅហើយ ។
" ងូតទឹកជាមួយបារីទេ ? " ជុងហ្គុក សួរហើយ ថេយ៉ុង ក៏គ្រវីក្បាលទើប Billionaire រូបសង្ហាដកដង្ហើមធំទាំងតឹងចិត្តមុននឹងសម្រេចចិត្តអោយ ថេយ៉ុង នៅតែម្នាក់ឯងមួយភ្លែតសិន ។ ហើយពេលដែល ជុងហ្គុក បោះជំហានចូលទៅក្នុងបន្ទប់ផុតបាត់ទឹកភ្នែកដែលប្រឹងទប់ក៏ធ្លាយចេញមកហូរកាត់លើផែនថ្ពាល់រលោងស្រក់ចុះមកលើដៃរបស់ ថេយ៉ុង តក់ៗឥតដាច់ឡើយ ។ ម្រាមដៃស្រឡូនក៏លើកមកប៉ាតវាវាសចេញតែទោះយ៉ាងណាក៏វានៅតែហូរចុះមកឥតឈប់ដូចគ្នា គេតឹងទ្រូងសឹងតែប្រេះបែកទៅហើយដែលត្រូវមករស់នៅក្រោមដំបូលតែមួយជាមួយ អុីលីហ្សា ដូច្នេះ ត្បិតថាមុននេះគេក្លាហានឌឺដងនាយក៏ដោយតែកង្វល់ដែលជាត្រួយដុះនៅក្នុងចិត្តរបស់គេក៏លាស់ជាត្រួយកាន់តែធំដូចគ្នា ទោះបីបារីរបស់គេអះអាងហើយនិងសន្យាថាស្រឡាញ់តែគេឬយល់ព្រមរៀបការជាមួយតែគេម្នាក់ក៏ដោយតែអាចឈ្នះម៉ាក់របស់គេបានយ៉ាងដូចម្តេចទៅ ?