" ហាស៎ ??? " ថេយ៉ុង ស្រែកវ៉ាសឡើងទាំងបើកភ្នែកធំៗបាត់អស់រលលីងនូវអារម្មណ៍ល្វើយនឿយចង់គេងមុននេះពេលលឺដំណឹងដ៏សែនរន្ធត់ចិត្តលេចចេញពីបបូរមាត់របស់ Billionaire រូបសង្ហា ចនជុងហ្គុក ។
" គ្មានបានការទាល់តែសោះ ដឹងអ៊ីចឹងមិនយកមកប្រើទេ " រាងសង្ហាគប់របស់ឥតប្រយោជន៍ចោលហើយក៏អោនទៅថើបថ្ពាល់ក្រពុំទន់ៗរបស់ ថេយ៉ុង មួយខ្សឺតយ៉ាងវែង ។
" សឺតត៎...បន្តដែរទេ ??? " ជុងហ្គុក សួរហើយ ថេយ៉ុង ក៏រហ័សគ្រវីក្បាលបដិសេធយ៉ាងលឿន ។
" ម៉េចក៏គ្រវីក្បាល ??? "
" ក្រែងលោកសន្យាថាមិនល្មោភនោះអី ? " លឺសំណួរបន្តដែលសែនហួសចិត្តរបស់ ជុងហ្គុក ថេយ៉ុង ក៏និយាយឡើងនូវពាក្យដែលនាយបានសន្យាជាមួយគេមុនពេលអូស Rank ជាមួយគ្នា ។ ក៏ហួសចិត្តជាមួយ Billionaire Jeon ណាស់ដែរយូរៗទៅបែរជាមិនចង់អោយគេបដិសេធពេលនាយរំលោភទៅវិញ ។
" សន្យា ? សន្យាថាម៉េចយើងដូចជាមិនចាំទេចោរតូចសាកនិយាយទៅមើល៎ " រាងក្រាស់ចងចិញ្ចើមធ្វើជារកនឹកគិតមួយភ្លែតទើបអោនមកនិយាយជាមួយរាងតូចដែលនៅក្រោមល្វែងទ្រូងវិញ ។
" គឺលោកសន្យាថាមិនល្មោភទេ "
" មែនហ្ហេស៎ យើងពិតជានិយាយសន្យាអ៊ីចឹងមែនហ្ហេស៎ ??? " ជុងហ្គុក ក៏ធ្វើជាសួរហើយ ថេយ៉ុង គេក៏ងក់ក្បាលផ្ងក់ៗទាំងងឿងឆ្ងល់មូលហេតុដែល Billionaire រូបសង្ហាកើតជម្ងឺបាត់ការចងចាំភ្លាមៗដូច្នេះ ។ តែគេមិនដឹងឡើយថា ជុងហ្គុក នាយគ្រាន់តែធ្វើពុតប៉ុណ្ណោះ សន្យាគឺនៅតែសន្យា នាយបានសន្យាថាមិនល្មោភតែមិនបានសន្យាថាឈប់ញ៊ាំស្រ្តបឺរីត្រឹមក្តារទីមួយឯណា>< ។
" មែនហើយ "
" យើងចាំហើយ " Billionaire Jeon និយាយដូច្នេះចោរតូចក៏ញញឹមឡើងភ្លែត ហ្ហៃយ៉ាទីបំផុតបានគេងសម្រាកយកកម្លាំងថាមពលមកបំពេញកន្លែងដែលបាត់ទៅដោយសាររាងក្រាស់ញ៊ាំមុននេះហើយ...។
" អាស៎.... Billionaire លោកកុហកខ្ញុំ " ថេយ៉ុង ស្រែកឡើងទាំងលើកដៃវាយគក់ដើមទ្រូងហាប់ណែនផាច់ៗព្រោះខឹងនាយដែលកុហកគេទាំងខ្លួនរលាក់ក្រោមទ្រូងមនុស្សកុហកព្រោះតែនាយកំពុងបន្តធ្វើការញ៊ាំស្រ្តបឺរីម្តងទៀតហ្នឹងឯង ។