Episode 44 : សុំប្រាក់ខែ

5.2K 481 1
                                    

" បារីជឿថាស្រ្តបឺរីគ្មានថ្ងៃកុហកបារីទេ " បើសួរថានាយជឿជាក់លើ ថេយ៉ុង ប៉ុន្មានភាគរយក្នុង ១០០ ជុងហ្គុក នឹងឆ្លើយទាំងមិនស្ទាក់ស្ទើរឬគិតយូរទេនាយច្បាស់ជាជឿគេ ១០០ភាគរយ គ្មានដកមួយលេខចេញទៅណាឡើយ ។ ចំណែកឯ ថេយ៉ុង កាលបើដូច្នេះហើយគេក៏ញញឹមចេញមកយ៉ាងស្រស់មុននឹងស៊កដៃអោប ជុងហ្គុក យ៉ាងណែនពោពេញទៅដោយក្តីស្រឡាញ់យ៉ាងជោរជន់ពេញបេះដូង ។

លុះយប់ឡើង...
នៅក្នុងបន្ទប់គេងធំទូលាយនៅអាផាតមិនគ្មានសូរគ្មានសៀងមានតែសំឡេងដកដង្ហើមនិងសំឡេងចង្វាក់បេះដូងរបស់ Billionaire រូបសង្ហាជាមួយចោរតូចរបស់នាយដែលស្ថិតនៅក្នុងរង្វង់ដៃ ។ ថេយ៉ុង គេងកើយដៃមាំរបស់ ជុងហ្គុក លក់យ៉ាងស្កប់ស្កល់ខុសឆ្ងាយពីពេលគេងនៅវិមានឆ្ងាយណាស់ព្រោះតែគ្មានវត្តមានរបស់ អុីលីហ្សា ហ្នឹងឯង ។

" ហ្ហឹម៎..." រាងតូចពើតខ្លួនបម្រះតិចៗទាំងសសុលរកដើមទ្រូងកក់ក្តៅយ៉ាងកៀកកិតទើបបន្ថែមកម្លាំងអោបកាន់តែណែននាំអោយ Billionaire រូបសង្ហាត្រូវភ្ញាក់ ។ នាយអោនាយសម្លឹកមុខក្មេងពូកែងរងក់រករឿងទាំងកួចចុងមាត់ញញឹមតិចៗព្រមទាំងលួចក្នាញ់ចង់តែក្រញិកនោះទេ កុំតែគិតថាកំពុងគេងលក់ស្រួលតើកុំអីចាប់ថើបមិនខាន ។

" មនុស្សអីស្អាតយ៉ាងនេះចឹង ថែមទៀទាំងគួរអោយស្រឡាញ់ទៀត នេះចង់អោយបារីឆ្កួតព្រោះលង់ស្នេហ៍មែនទេស្រ្តបឺរី ? " កំលោះសង្ហាសួរខ្សឹបទាំងក្នក់ក្នាញ់មនុស្សកំពុងគេងលក់មិនដឹងខ្យល់អីទើបលើកដៃលេងចុងច្រមុះស្រួចរបស់រាងតូចថ្នមៗបន្តិចសឹមនាយបិទភ្នែកគេងបន្តទាំងមិនភ្លេចលើកដៃអោប ថេយ៉ុង ដូចគ្នា ។

#ព្រឹកថ្ងៃថ្មី
ខោអាវធ្លាក់រាយប៉ាយក្បែរគ្រែតាំងពីម្សិលមិញត្រូវបាន ជុងហ្គុក ដើរប្រមូលទៅទុកក្នុងកន្រ្តកបន្ទាប់ពីនាយក្រោកឡើងងូតទឹកប្តូរសម្លៀកបំពាក់រួច រីឯរាងតូចក៏នៅតែគេងលក់យ៉ាងស្រួលនៅឡើយ ។

ជុងហ្គុក ដើរមកទម្លាក់ខ្លួនអង្គុយក្បែរចុងដៃរបស់ ថេយ៉ុង ហើយក៏លូកដៃចាប់ទាញថ្ពាល់ក្រពុំទាយលេងដោយភាពគ្រឺតក្នាញ់មុននឹងស្រដីឡើងហៅដាស់រាងតូចអោយភ្ញាក់ឡើង ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now