ព្រឹកថ្ងៃថ្មីឈាងចូលមកដល់ពន្លឺព្រះចន្ទយប់មិញក៏បាត់ស្រមោលចូលជំនួសដោយពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចរះបញ្ចេញរស្មីបំភ្លឺគ្រប់ទីកន្លែង ។ ខ្យល់បក់ផើយផាត់ចូលតាមប្រឡោះបង្អួចដែលបើកចំហរនាំអោយវាំងននពណ៌ទឹកតែបក់រវិចៗតាមទុកពេលអោយពន្លឺនៃពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់មួយដែលមានមនុស្សពីរអ្នកកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតលើគ្រែទូលាយខ្នាតឃីងសាយហើយក៏ដណ្តប់ភួយទន់ក្រាស់តែមួយជាមួយគ្នា ។ រាងតូចស្តើងដែលចំណាំបានថាជាចោរតូចបម្រាស់ខ្លួនសសុករកទ្រូងមាំហាប់របស់រាងក្រាស់អោបនាយយ៉ាងណែនសម្ងំស្រូបយកនូវភាពកក់ក្តៅចេញមកក៏ស្របពេលដែល ជុងហ្គុក ក៏ត្រូវភ្ញាក់ព្រោះតែការអោបរបស់រាងតូចហ្នឹងឯង ។
ជុងហ្គុក ព្រិចភ្នែកបន្តិចហើយក៏ឈ្ងោកសម្លឹងមើលចោរតូចដែលសម្ងំគេងលើទ្រូងហាប់ណែនរបស់នាយ ស្នាមញញឹមដែលមិនសូវជាបញ្ចេញកាលពីមុនក៏លេចឡើងភ្ជាប់លើផ្ទៃមុខសង្ហារបស់ Billionaire រូបសង្ហាម្នាក់នេះ ។ នាយគេងស្ងៀមមិនហ៊ាននាំអោយរំខានចោរតូចសំណព្វចិត្តឡើយក៏មិនបានសម្ងំគេងបន្តទៀតប៉ុន្តេគឺសម្ងំសម្លឹងផ្ទៃមុខដ៏ស្រស់ស្អាតរបស់ ថេយ៉ុង ប៉ុណ្ណោះ ។ កាន់តែសម្លឹងមើលទើបដឹងថាក្មេងនេះកាន់តែស្អាត ស្អាត ស្អាតខ្លាំងណាស់រហូតនិយាយមិនត្រូវឡើយ ។ ផ្ទៃមុខរបស់គេសម៉ដ្ឋរលោងស្រិលដូចដុំព្រិលយ៉ាងចឹង រោមភ្នែកវែងងរ ចិញ្ចើមក៏សមជាមួយភ្នែក បបូរមាត់ទន់រលោងក្រហមព្រឿងៗ ច្រមុះក៏ស្រួចឆ្លែម រាងក៏តូច ចង្កេះមួយក្តាប់ ហើយបើត្រគៀកវិញក៏រឹតតែបានថែមទៀត និយាយអោយចំទៅគឺស្អាតឥតខ្ចោះ ស្អាតរហូតគ្មានអ្វីមកប្រៀបផ្ទឹមបាន ។
" អ្ហឹមម៎...." ថេយ៉ុង ក្រហឹមតិចៗហើយក៏បើកភ្នែកឡើងយឺតៗទើបបានឃើញថា Billionaire រូបសង្ហាកំពុងតែញញឹមដាក់គេយ៉ាងមានមន្តស្នេហ៍ ។
" Morning ចោរតូច " ជុងហ្គុក បញ្ចេញស្នាមហើយទើបរបូតពាក្យសម្តីយ៉ាងស្រទន់មកតាមក្រោយរាងតូចក៏យកដៃញីភ្នែកតិចៗព្រោះគេនៅមិនទាន់អស់ងងុយនៅឡើយ មានអារម្មណ៍ថាល្វើយខ្លាំងមែនទែន ។